វិុបសាយ WikiLeaks កាលពីពេលថ្មីៗនេះ បានបង្ហាញ អីុម៉ែលសម្ងាត់មួយ ដែលបង្ហាញថា នាយកប្រតិបត្តិ Apple លោក Tim Cook ត្រូវគេស្រង់ ស្ថិតក្នុងបញ្ជីរ បេក្ខជន ដែលអាច ត្រូវបានជ្រើសរើសជា ឧបប្រធានាធិបតី របស់ លោកស្រី Hillary Clinton។
អ្នកគ្រប់គ្រងយុទ្ធនាការឃោសនាបោះឆ្នោតឱ្យ លោកស្រី Hillary លោក John Podesta បានបង្កើត តារាងបេក្ខភាព ឧបប្រធានាធិបតីមួយ ដែលក្នុងនោះ មានឥស្សរជន ល្បីឈ្មោះជាច្រើន ដូចជា៖ Tim Cook, Mary Barra, Michael Bloomberg, Ursula Burns, Bill Gates ស្ថាបនិក Microsoft, Melinda Gates ភរិយា Bill Gates, Muhtar Kent, Judith Rodin និង Howard Schultz។
ចំណែក អីុម៉ែលមួយ របស់ អ្នករៃអង្គាសថវិការឱ្យលោកស្រី Hillary អ្នកនាង Lindsay Roitman បានបង្ហាញថា Tim Cook ចាប់អារម្មណ៍នឹង សំណើរនេះ ហើយបានស្នើឱ្យមាន ការណាត់ជួបគ្នា រវាងលោក និងលោកស្រី Hillary ដើម្បីជជែកពី បញ្ហានេះ។
ក្នុង អីុម៉ែល បានសរសេរថា៖

“ការិយាល័យរបស់ Tim បានស្នើសុំ ណាត់ជួប 1:1 ថ្ងៃនេះ ដែលនេះមានន័យថា នឹងមិនមាន បុគ្គលិកផ្សេងទៀតនោះទេ។ ខ្ញុំគិតថា យើង គួរធ្វើរឿងនេះ ដោយប្រយ័ត្ន។ គាត់ គឺជាអ្នកគាំទ្រ ប៉ុន្តែ ខ្ញុំគិតថា គាត់ នៅថ្មីនៅឡើយ ចំពោះរឿងនេះ ហើយយើង មិនគួរ តឹងតែង ពេកនោះទេ ជាមួយគាត់។ Steph ជួបគ្នាយប់ស្អែក។”

Post a Comment