ក្រុមហ៊ុន Foxconn ត្រូវបានគេរាយការណ៍មកថា កំពុងតេស្ត បន្ទៈសាកថ្មឥតប្រើខ្សែ សំរាប់ iPhone ជំនាន់ក្រោយ (iPhone 8)… នេះបើតាម ការរាយការណ៍របស់ សារព័ត៌មាន Nikkei របស់ជប៉ុន។
ប្រភព បានបន្តទៀតថា បើសិនជា ការតេស្តបានសំរេច ហើយ ទិន្នផលក្នុងការផលិតខ្ពស់ នោះវានឹង ក្លាយជាមុខងារមួយ នៅលើ iPhone ជំនាន់ក្រោយ។ ប៉ុន្តែ គេមិនទាន់អាចសន្និដ្ឋានបានថា គ្រប់ម៉ូដែល iPhone នឹងត្រូវបានបំពាក់មុខងារនេះ នោះទេ។
គួររំលឹកថា មុខងារសាកថ្មដោយឥតប្រើខ្សែនេះ គឺជា កិច្ចខិតខំប្រឹងប្រែងមួយ របស់ Apple ក្នុងការកែប្រែ iPhone 8 ឱ្យខុសប្លែក និងមានភាពច្នៃប្រឌីតឡើង ដើម្បីអបអរសាទរខួប 10 ឆ្នាំ នៃការបង្កើត iPhone នាឆ្នាំក្រោយនេះ។
Nikkei បានរាយការណ៍ទៀតថា Apple នឹងបញ្ចេញ iPhone ចំនួន 3 ម៉ូដែល សំរាប់ឆ្នាំក្រោយនេះគឺ iPhone អេក្រង់ 4.7 អីុង, 5 អីុង និង 5.5 អីុង ហើយម៉ូដែលទាំងអស់ នឹងមានសម្បកក្រោយជាកញ្ចក់ ដូចជំនាន់ iPhone 4s ដែរ។ រីឯអេក្រង់ នឹងផ្លាស់ទៅប្រើ អេក្រង់ OLED ស៊េរីថ្មី៕
ប្រភព: Nikkei

Post a Comment