0
ថ្ងៃនេះ ហាសហាសហា មានចេតនាជាពិសេសជូនចំពោះអ្នកម្តាយដែលដឹងខ្លួនថាមានផ្ទៃពោះបែបកូនភ្លោះ ដើម្បីណែនាំជីូនពីដំណាក់កាលនៃការមើលថែទាំខ្លួនឯងតាំងពីពេលចាប់ផ្តើមតាំងគភ៌ដំបូងយ៉ាងត្រឹមត្រូវ និងរឿងដែលអ្នកម្តាយគួរដឹង។ អ្វីដែលសំខាន់នោះគឺ យើងបានព័ត៌មាន និងដំបូន្មានល្អៗពីគ្រូពេទ្យជំនាញផ្នែកគាំពារមាតា និងទារកមកជម្រាបជូនអ្នកម្តាយមានគភ៌ទាំងឡាយ។



នៅពេលដឹងខ្លួនថា មានគភ៌ភ្លោះ

នៅពេលដែលអ្នកម្តាយដឹងថា ខ្លួនឯងមានគភ៌ភ្លោះហើយនោះ គួរតែទៅប្រឹក្សា និងទទួលពាក្យណែនាំពីគ្រូពេទ្យជំនាញ ដោយសារតែការមានគភ៌ភ្លោះនេះមានឱកាសកើតសភាវជ្រៀតជ្រែកពីអាការផ្សេងៗខ្លាំងជាងការតាំងគភ៌ប្រក្រតី និងអ្នកម្តាយគួរជ្រាបថា ជាការតាំងគភ៌ភ្លោះបែបណា ព្រោះក្នុងមួយបែបៗមានសភាវជ្រៀតជ្រែកដោយឡែក និងការមើលថែទាំខុសប្លែកពីគ្នា។

មើលថែទាំអ្នកម្តាយ

អំឡុងអាយុគភ៌មុន 14 សប្តាហ៍

– អ្នកម្តាយអាចក្អួតចង្អោរខ្លាំងជាងការតាំងគភ៌ប្រក្រតី ទើបគួរទទួលទានអាហារក្នុងបរិមាណតិច តែឱ្យបានញឹកញាប់ និងចៀសវាងអាហារខ្លាញ់។

– ក្នុងអំឡុងពេលនេះអ្នកម្តាយមានឱកាសរលូតបុត្រខ្ពស់ជាងគភ៌ប្រក្រតី ទើបគួរចៀសវាងកិច្ចការងារធ្ងន់ៗ និងសង្កេតមើលថា តើមានអាការឈឺខាងក្រោមពោះ ឬមានឈាមចេញមកតាមមាត់ស្បូនដែរឬទេ? បើមានអាការទាំងនោះ គួរប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។

អំឡុងអាយុគភ៌ច្រើនជាង 14 សប្តាហ៍

– អ្នកម្តាយមានឱកាសឈឺពោះប្រសូតមុនកំណត់ ទើបគួរសង្កេតមើលអាការរបស់ស្បូនច្របាច់ខ្លួន បើកើតមានអាការពោះឡើងរឹងជាដំណាក់ៗប្រមាណជា 5 – 6 ដងក្នុងមួយម៉ោង(អាចមានទឹករំអឹលលាយឈាម ឬទឹកភ្លោះរួមជាមួយដែរ) គួរប្រញាប់ទៅមន្ទីរពេទ្យកុំបង្អង់យូរ។

– អ្នកម្តាយគួរប្រយ័ត្នរឿងទម្ងន់ខ្លួនកើនឡើង ព្រោះមានឱកាសកើតជំងឺទឹកនោមផ្អែមក្នុងខណៈពេលមានគភ៌ខ្លាំងជាងប្រក្រតី និងអាចពិនិត្យរារាំងទឹកនោមផ្អែមក្នុងអំឡុងអាយុគភ៌ 6 – 7 ខែបាន។

– មានឱកាសកើតរោគគភ៌មានជាតិពុលកាន់តែច្រើនឡើង អ្នកម្តាយគួរប្រយ័ត្នប្រយែងកុំឱ្យទម្ងន់ខ្លួនកើនឡើងលើសកម្រឹតមាត្រដ្ឋាន ទៅពិនិត្យគភ៌ជាប្រចាំ និងជាប់លាប់ និងឧស្សាហ៍សង្កេតមើលរឿងសម្ពាធឈាម អាការឈឺក្បាល ឈឺចុកណែនចុងដង្ហើម បើមានកើតអាការខុសប្រក្រតីទាំងនេះគួរប្រញាប់ទៅជួបគ្រូពេទ្យជំនាញ។

អាហារការហូបចុករបស់អ្នកម្តាយមានគភ៌ភ្លោះ

គួរបង្កើនបរិមាណថាមពល និងសារជាតិអាហារដែលត្រូវការច្រើនជាងការមានគភ៌ប្រក្រតី ដោយទទួលទានឱ្យគ្រប់ 5ប្រភេទក្រុម ចៀសវាងអាហារដែលចម្អឹនមិនឆ្អឹន ឬមិនស្អាត និងបន្ថែមសារជាតិអាហារ ដូចជា ៖

– ថាមពល ៖ ដោយបន្ថែមពីមុនមានគភ៌ 500 គីឡូកាឡូរី។


– អាស៊ីត ហ្វូលិក ៖ 1,000 ម៉ៃក្រូក្រាម / ថ្ងៃ។

– សារធាតុដែក ៖ 60 – 100 មីល្លីក្រាម / ក្រាម។

– ទម្ងន់ខ្លួន ៖ អាចបង្កើនឡើងបានពី 16 – 20 គីឡូក្រាមពេញមួយអំឡុងពេលការមានគភ៌ បើទម្ងន់ច្រើនជាងនេះ អាចបង្កើនភាពប្រថុយប្រថានចំពោះឱកាសកើតរោគគភ៌មានជាតិពុល ទឹកនោមផ្អែម ខណៈមានគភ៌ និងមានបញ្ហារឿងការប្រសូតបាន។

មើលថែទាំកូនតូចក្នុងគភ៌

– ភ្លោះស៊ុតផ្សេងគ្នា ឬភ្លោះស៊ុតតែមួយជាមួយគ្នា តែប្រើទងសុកផ្សេងគ្នា

គួរពិនិត្យតាមដានអ៊ុលត្រាសោនដ៍ដើម្បីមើលការចម្រើនធំធាត់របស់ទារកប្រៀបធៀបគ្នាជាដំណាក់ៗ ព្រោះមានឱកាសដែលទារកណាមួយអាចនឹងខ្លួនតូចជាប្រក្រតី ដោយសារការបានទទួលសារជាតិអាហារពីទងសុកមិនស្មើគ្នា។

– ភ្លោះស៊ុតតែមួយជាមួយគ្នា ប្រើសុករួមគ្នា តែនៅក្នុងស្រោមផ្សេងគ្នាមានឱកាសកើតការចែកចាយឈាមរវាងទារកដែលមិនស្មើគ្នាបាន ធ្វើឱ្យទារកមួយឡើងស្លេកស្លាំង និងទម្ងន់ខ្លួនតិច ដោយ

សារតែជាអ្នកឱ្យឈាម ចំណែកទារកមួយទៀតខ្លួនឡើងក្រហម ទម្ងន់ខ្លួនច្រើនជាងប្រក្រតី និងអាចមានសភាវហើមទឹក ដោយសារតែជាអ្នកទទួលឈាម ដូច្នេះហើយទើបអ្នកម្តាយត្រូវប្រយ័ត្នប្រយែង និងតាមដានដោយការពិនិត្យអ៊ុលត្រាសោនដ៍ជាដំណាក់។

ភ្លោះស៊ុតតែមួយជាមួយគ្នា ប្រើសុករួមគ្នា និងនៅក្នុងស្រោមតែមួយជាមួយគ្នា

មានឱកាសកើតខ្សែផ្ជឹតព័ន្ធគ្នា និងអាចជាមូលហេតុធ្វើឱ្យទារកបាត់បង់ជីវិត ទើបត្រូវពិនិត្យអ៊ុលត្រាសោនដ៍ឱ្យបានច្រើនដងខណៈមានគភ៌ និងអាចចាំបាច់ត្រូវឱ្យប្រសូតមុនកំណត់។

ភ្លោះស៊ុតតែមួយជាមួយគ្នា នៅក្នុងស្រោមតែមួយជាមួយគ្នា ខ្លួនជាប់គ្នា

មានឱកាសបាត់បង់ជីវិតខ្ពស់ ដោយសារតែអាចប្រើអវយវៈរួមគ្នាក្នុងផ្នែកខ្លៈ ដូចជា បេះដូង ខួរក្បាល ថ្លើម ការថែរក្សាព្យាបាលអាស្រ័យលើផ្នែករបស់អវយវៈដែលតភ្ជាប់គ្នា។

ទោះជាការមានគភ៌ភ្លោះនឹងធ្វើឱ្យអ្នកម្តាយមានកូនច្រើនជាង 1 នាក់មែន តែក៏ត្រូវមើលថែទាំខ្លួនឯងខ្លាំងជាងអ្នកម្តាយមានគភ៌ទូទៅ និងត្រូវស្ថិតនៅក្នុងការមើលថែទាំរបស់គ្រូពេទ្យយ៉ាងដិតដល់ ដើម្បីកាត់បន្ថយភាពប្រថុយប្រថាន និងបានទទួលការថែរក្សា ព្យាបាលជាបន្ទាន់៕

Post a Comment

 
Top