នៅពេលជិតដល់ថ្ងៃកំណត់ប្រសូត ស្រ្តីមានគភ៌នឹងត្រូវជួបនឹងសញ្ញាដាស់តឿនថា ជិតដល់ពេលដែលកូនតូចនឹងប្រសូតបុត្រចេញមកបើកភ្នែកមើលពិភពលោកនេះហើយ។ ស្រ្តីមានគភ៌ត្រូវត្រៀមខ្លួន និងរៀបចំរបស់របរទុកជាស្រេចសម្រាប់កាប្រសូតដែលវានឹងផ្តល់នូវសញ្ញាដាស់តឿនប្រាប់ដូចតទៅនេះ ៖
ឈឺពោះដាស់តឿនប្រាប់នៅត្រីមាសចុងក្រោយ ៖
ស្រ្តីមានគភ៌ជិតដល់ពេលប្រសូតនឹងមានអារម្មណ៍ថា ពោះឡើងរឹងញឹកញាប់ តែអាការទាំងនោះមិនដល់ថ្នាក់ឈឺចុកចាប់ខ្លាំងក្លានោះទេ គ្រាន់តែមានអារម្មណ៍ណែនៗក្នុងពោះ និងរាងទើសទាល់ តែមិនឈឺខ្លាំង និងឈឺម្តងៗមិនយូរទេ ម្តងៗប្រមាណជា 25 វិនាទី និងច្រើនតែកើតឡើងជាដំណាក់ៗ បើបានអង្គុយ ឬគេងក្នុងឥរិយាបថសប្បាយៗ អាការនេះនឹងធូរស្រាល និងស្រួលខ្លួនឡើងវិញ។
ឈឺពោះដាស់តឿនថា ជិតដល់ពេលប្រសូត ៖
អាការនឹងខុសប្លែកពីការឈឺពោះក្នុងត្រីមាសចុងក្រោយដែលច្រើនតែឈឺបាត់ៗនោះ។ ការឈឺពោះពេលជិតដល់វេលាប្រសូតនឹងកើតឡើងប្រមាណជាមួយសប្តាហ៍មុនដល់ថ្ងៃកំណត់ពេលប្រសូត។ អាចនិយាយបានថា ជាការកំដៅសាច់ដុំមុនការឈឺពោះប្រសូតមែនទែន។ អាការនេះច្រើនតែឈឺញឹកញាប់ៗឡើង ដើម្បីប្រាប់ជាសញ្ញាក្នុងការត្រៀមរាងកាយឱ្យរួចជាស្រេច ស្រ្តីមានគភ៌ត្រូវចាប់ផ្តើមសង្កេតមើលអាការផ្សេងៗ ដែលកើតឡើងក្នុងអំឡុងពេលនេះ។
មានទឹករំអិលលាយឈាមហូរចេញមកតាមរន្ធស្បូន ៖
ទឹករំអិលលាយឈាមដែលថានេះកើតចេញពីរាងកាយ ដែលសាងឡើងដើម្បីបិទមាត់ស្បូនការពារមិនឱ្យមេរោគចូលទៅក្នុងស្បូនក្នុងអំឡុងពេលមានគភ៌ អាចនិយាយបានថា ជាកុងត្រូលដំបូងគេដែលការពារកូនតូចនៅក្នុងផ្ទៃ។ នៅពេលជិតដល់ពេលប្រសូត ទឹករំអិលនេះនឹងរបូតចេញមកមុន និងអាចមាន ឈាមលាយឡំមកជាមួយ ដោយសារតែបណ្តាលមកពីការបែករបស់សរសៃឈាមតូចៗនៅម្តុំមាត់ស្បូន អាការនេះ គេហៅថា “មាត់ស្បូនបើក” ចូរប្រញាប់រួសរាន់ទៅមន្ទីរសម្ភពភ្លាមកុំបង្អង់យូរ។
បែកទឹកភ្លោះ៖
ដោយទឹកដែលហូរចេញមកនឹងមានលក្ខណៈថ្លាៗ ស្រដៀងទឹកមូត្រ។ អាការបែកទឹកភ្លោះនេះ បញ្ជាក់អំពីអាការរបស់ស្បូនដែលចាប់ផ្តើមបង្រួញខ្លួនឱ្យតូចដើម្បីបង្ខំឱ្យក្បាលរបស់ទារករំកិលចុះមករកផ្លូវប្រសូត បើស្រ្តីមានគភ៌ណាកើតមានអាការបែបនេះហើយ ចូរប្រញាប់ទៅមន្ទីរសម្ភពជាបន្ទាន់ ព្រោះវាជាសញ្ញាសំខាន់មួយរបស់ការជិតប្រសូតបុត្រមែនទែនហើយ។
ការឈឺពោះមែនទែន៖
ស្រ្តីមានគភ៌នឹងមានអារម្មណ៍ថាឈឺជាបន្តបន្ទាប់ និងញឹកញាប់ឡើង អាការឈឺពោះមែនទែននេះស្រដៀងគ្នានឹងពេលឈឺពោះមានវដ្តរដូវដែរ តែនឹងចាប់ផ្តើមឈឺញាប់ៗខ្លាំងឡើង ដែលការឈឺរយៈដំបូងនឹងឈឺយូរប្រមាណជា 1 – 2 នាទី រួចនឹងឈឺរៀងរាល់ 10 – 15 បន្ទាប់ពីនោះនឹងចាប់ផ្តើមឈឺញឹកញាប់ឡើងរៀងរាល់ 5 នាទី អាការបែបនេះគឺជាសញ្ញានៃការចេញមកបើកភ្នែកមើលពិភពលោករបស់កូនតូចជាទីស្រឡាញ់របស់អ្នកហើយ។
ក្នុងអំឡុងខែចុងក្រោយមុនប្រសូតនេះ នៅពេលដែលស្រ្តីមានគភ៌ចាប់ផ្តើមឈឺពោះខុសប្រក្រតីនោះ បញ្ជាក់ថា អាការទាំងនោះគឺជាសញ្ញាដាស់តឿនប្រាប់យើងហើយ ដូច្នេះអ្នកម្តាយថ្មោងថ្មីគួរតែត្រៀមខ្លួនប្រាណ និងរៀបចំសម្ភាររបស់របស់ទាំងសម្រាប់ខ្លួនឯង និងសម្រាប់កូនតូចជាទីស្រឡាញ់ឱ្យបានរួចរាល់ ដើម្បីកុំឱ្យធ្វើអ្វីបែបរហន់ៗពេលដល់ថ្ងៃនោះមែនទែន។
អត្ថបទនេះ គឺជាដើមទុនសម្រាប់អ្នកម្ដាយគ្រប់រូបដើម្បីសិក្សាយល់ដឹង ហើយ ហាស ហាស ហាក៏សូមជួយជាកម្លាំងចិត្តដល់អ្នកម្តាយគ្រប់ៗរូបផងដែរ៕

Post a Comment