0
សម្រាប់អ្នកម្ដាយដែលកំពុងពពោះ ចំណីអាហារ ការបរិភោគគឺជារឿងសំខាន់មួយដែលត្រូវប្រុងប្រយត្ន័ ព្រោះអ្វីដែលអ្នកម្ដាយបរិភោគនោះ នឹងត្រូវបានបញ្ជូនបន្ដតាមរយះទងសុកទៅដល់កូន ទោះបីជាទូទៅអ្នកម្ដាយអាចទទួលទានអាហារបានសឹងតែគ្រប់យ៉ាងក៏ដោយ
តែក៏ត្រូវប្រុងប្រយត្ន័រឿងអនាមយ័ ភាពស្អាត ឬបរិមាណក្នុងការបរិភោគខ្លះដែរ។

ខាងក្រោមនេះគឺជា អាហារ 7យ៉ាង ដែលស្ដ្រីមានផ្ទៃពោះគួរជៀសវាង៖

អាហារសំរេចធ្វើពីសាច់សត្វ៖ ពពួកសាច់ហ៊ែម បូឡូញ៉ា សាច់ក្រកដែលយើងតែងតែយកមកធ្វើជានំស៊ែនវិចញ៉ាំយ៉ាងឆ្ងាញ់មាត់នោះ គឺជាអាហារដែលអ្នកម្ដាយពរពោះគួរប្រយ័ត្ន ព្រោះក្រៅពីមានបរិមាណសូដ្យូម ឬជាតិអំបិលខ្ពស់ដែលជាមូលហេតុនៃកំរិត សម្ពាធឈាមឡើងខ្ពស់ខណៈពេល មានគភ៌ហើយនោះ នៅអាចមានមេរោគលិសស្ទើរៀ ដែលអាចរីកធំធាត់បាននៅក្នុងសីតណ្ហភាពក្នុងទូទឹកកក ដែលអាចធ្វើឱ្យឆ្លងទៅ ដល់សុកនៅក្នុងគភ៌ និងធ្វើឱ្យទារកនៅក្នុងផ្ទៃឈឺបាន តែបើអ្នកម្ដាយចង់ញ៉ាំ ក៏អាចញ៉ាំបានដែរ តែត្រូវយកទៅកំដៅជាមុនសិន និងមិនគួរ ញ៉ាំញឹកញាប់ទេ។

ជាតិស្រវឹង៖ គ្រឿងស្រវឹង គឺជាភេសជ្ជៈមួយដែលត្រូវបានហាមឃាត់តែម្ដងសំរាប់អ្នកម្ដាយពពោះ និងអ្នកម្ដាយដែលបំបៅកូន ជាពិសេសក្នុង រយៈពេល 3ខែដំបូងនៃការមានផ្ទៃពោះដែលកំពុងចាប់ផ្ដើមសាងខួរក្បាល សសៃរប្រសាទ និងឆ្អឹងកងខ្នងរបស់ទារក ព្រោះវានឹងធ្វើឱ្យកូនដែល កើតមកមានជម្ងឺ Fetal Alcohol Syndrome ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ការវិវឌ្ឍន៏ និងមានអៃឃ្យូទាប។


ថ្លើម៖ សំរាប់សាច់ថ្លើមកិនឬអាហារប្រភេទថ្លើម ដែលទោះបីចំអិនហើយក៏ដោយ ក៏អាហារប្រភេទនេះនៅតែមានវិតាមីនៅខ្ពស់ដដែលដែលវាអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់ទារកនៅក្នុងគភ៌ ធ្វើឱ្យទារកពិការ ដូច្នេះយើងសុំណែនាំឱ្យទទួលទានវិតាមីនរួមដែលមានវិតាមីនៅមិន លើសពីមួយថ្ងៃ 5០០០ I.U ឬជ្រើសរើសបរិភោគអាហារប្រភេទដែលមាន បេតាឃែរ៉ូធីន ពីធម្មជាតិ កូនបន្លែ ផ្លែល្ហុង ផ្លែល្ពៅ មើមការ៉ុត និងបន្លែស្លឹកពណ៌បៃតងចាស់ជាប្រចាំរួមជាមួយអាហារដែលមានគុណភាព ប៉ុណ្ណឹងក៏គ្រប់គ្រាន់ហើយសំរាប់ទារក។

ឈីស ដែលមិនបានសម្លាប់មេរោគ៖ អាហារដែលមិនទាន់ឆ្អិនល្អ គឺជាអ្វីដែលត្រូវប្រយ័ត្ន សូម្បីតែឈីសប្រភេទខ្លះដែលធ្វើពីទឹកដោះគោដែលមិនបានឆ្លងកាត់ការ ផាស់ជើរ៉ៃស៏ដូចជា ប្ល៊ូឈីស ឈីសហ្កាម៉ុងប៊ែរ ប្រ៊ីឈីស ជាដើម ព្រោះទឹកដោះគោដែលមិនបានឆ្លងកាត់ការសម្លាប់មេរោគ នឹងមានមេរោគបាក់តេរី ដែលអាចបណ្ដាលឱ្យទារករលូត ឬ កើតមុនពេលកំណត់បាន ។ បើសិនជាអ្នកម្ដាយពពោះចង់ញ៉ាំឈីស សូមត្រួតពិនិត្យមើលឱ្យច្បាស់សិនថា តើឈីសនោះផលិតមកពីទឹកដោះគោដែលឆ្លងកាត់ការផាស់ជើររ៉ៃស៏ឬក៏អត់?

ត្រីដែលត្រូវហាមបរិភោគ៖ ទីស្នាក់ការ អាហារ និងថ្នាំ និងទីស្នាក់ការឃុំគ្រងការពាបរិដ្ឋានរបស់ប្រទេសអាមេរិក បានប្រកាស់ដាស់តឿនអ្នកម្ដាយមានផ្ទៃពោះឱ្យជៀសវាងបរិភោគត្រីមួយចំនួន ដូចជាត្រីផ្ទោង ត្រីឃីងម៉ែកខូរេល ត្រីផ្ទោងប្រាក់ និងត្រីឆ្លាម ព្រោះត្រីទាំងអស់នេះសុទ្ធតែមានសារធាតុបារ៉ត ពីធម្មជាតិច្រើនក្នុងកំរិតដែលអាចបង្ករឱ្យមានគ្រោះថ្នាក់ចំពោះប្រព័ន្ធសសៃប្រសាទដែលកំពុងតែវិវឌ្ឍន៏របស់ទារកនៅក្នុងគភ៌។ ត្រីធូណាក៏មានសារធាតុបារ៉តដូចគ្នាដែរ អ្នកម្ដាយគួរកំណត់បរិមាណការបរិភោគនៅលើកំប៉ុងខ្នាតកណ្ដាល 9ទម្ងន់សាច់សុទ្ធមិនរួមទឹក 14០ក្រាមក្នុងមួយកំប៉ុង ឬសាច់ត្រី 2ដុំ 9ខ្ពស់បំផុត 17០ក្រាមក្នុងមួយដុំក្នុង1សប្ដាហ៏ ឬក៏ប្ដូរមកបរិភោគត្រីទឹកសាប និងត្រីសមុទ្រប្រភេទផ្សេងៗជំនួសវិញក៏បាន។

សណ្ដែកដី៖ គួរជៀសវាងការបរិភោគសណ្ដែកដីក្នុងបរិមាណច្រើនក្នុងអំឡុងពេលមានគភ៌ និងកំពុងបំបៅកូន ជាពិសេសចំពោះអ្នកម្ដាយ ដែលធ្លាប់មានប្រវត្ដិមានប្រត្ដិកម្មនឹងអ្វីផ្សេងៗនៅក្នុងក្រុមគ្រួសារ ដូចជា រោគហឺត រោគឃ្លង់ ឬរោគប្រត្ដិកម្មនឹងល្អងធូលីជាដើម។ សំរាប់អ្នក ម្ដាយដែលមិនធ្លាប់មានប្រវត្ដិបែបនោះ បើចង់ញ៉ាំ ត្រូវជ្រើសរើសយកសណ្ដែកដីណាដែលស្អាត មិនសើមផ្អូម ឬទុកយូរពេក ដើម្បីកាត់បន្ថយសារធាតុប្រឡាក់ប្រឡូស។

កាហ្វេអ៊ីន៖ អ្នកម្ដាយពពោះដឹងច្បាស់ស្រាប់ហើយថា កាហ្វេអ៊ីនគឺជាអ្វីដែលត្រូវជៀសវាងក្នុងអំឡុងពេលមានគភ៌ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់ការរីកចំរើនធំធាត់របស់កូននៅក្នុងពោះ បន្ថយការបឺតជញ្ជក់សារជាតិអាហារដែលចាំបាច់ដូចជា កាល់ស្យូម សារធាតុដែក ជាដើម។ The Food Standard Agency (FSA) របស់ប្រទេសអង់គ្លេសបានណែនាំថា គួរកំណត់ការបរិភោគឱ្យនៅត្រឹម 2កែវក្នុងមួយថ្ងៃ ឬប្រមាណ 2០០មិល្លីក្រាម។ កាហ្វេអ៊ីនមិនមែនមានតែនៅក្នុងកាហ្វេប៉ុណ្ណោះទេ តែនៅមាននៅក្នុងទឹកភេសជ្ជៈសូកូឡា ឬថ្នាំបញ្ចុះកំដៅ ប្រភេទខ្លះ ផងដែរ។
មានអាហារខ្លះទៀតនោះគួរជៀសវាងយ៉ាងដាច់ខាត តែខ្លះទៀតក៏អាចញ៉ាំបានដែរ គ្រាន់តែគួរកំណត់បរិមាណនិងត្រូវមានភាពប្រយ័ត្នប្រយែងប៉ុណ្ណោះ ហើយអ្នកម្ដាយក៏មិនបាច់ព្រួយកង្វល់ ថាតើអាចត្រូវញ៉ាំអ្វីបានខ្លះទៅដែរ ព្រោះភាគច្រើន បន្លែ ផ្លែឈើ និងសាច់សត្វ ដែលបរិភោគតាមប្រក្រតីនោះ ក៏វាមានសារជាតិអាហារល្មមគ្រប់គ្រាន់សំរាប់អ្នកម្ដាយ និងទារកនៅក្នុងផ្ទៃស្រេចទៅហើយ។

– អាហារដែលអ្នកម្ដាយពពោះចង់បរិភោគនោះ គួរនឹកដល់ភាពស្អាតមានអនាម័យរៀងរាល់លើក ទាំងបន្លែ និងសាច់សត្វរួមទាំងចំអិនឱ្យឆ្អិនសព្វ មិនថានៅផ្ទះ ឬនៅក្នុងភោជនីយដ្ឋានឡើយ។.
– បើអាចទៅរួច អ្នកម្ដាយគួរតែបរិភោគអាហារស្រស់ៗដែលចំអិនហើយថ្មីៗ។
– ដោយសាបច្ចុប្បន្នជាមួយនិងពេលវេលាដែលប្រញាប់ប្រញាល់ អាចធ្វើឱ្យមិនងាយស្រួលក្នុងការរៀបចំចំអិនអាហារនោះ អាហារកញ្ចប់ ឬអាហារក្លាស្សេក៏អាចជាជំរើសមួយដែរ តែក៏មិនគួរបរិភោគធ្វើជាអាហារចំបងដែរ អាចញ៉ាំបានម្ដងម្កាល តែគួរ
កំដៅឱ្យក្ដៅសព្វមុននឹងបរិភោគរៀងរាល់លើក។
– អ្វីដែលសំខាន់នោះ គឺកុំភ្លេចមើលថ្ងៃផុតកំណត់របស់អាហារកញ្ចប់នោះផង៕

Post a Comment

 
Top