0
វា​ជា​រឿង​មួយ​ចម្លែក​បាន​កើតឡើង​ក្នុង​កម្មវិធី​មើលផ្លូវ​នានា​ក្នុង​ពិភពលោក​តាម​រយៈ​Google បន្ទាប់​ពី​ក្រុមហ៊ុន​សម្រេច​ធ្វើ​មុខ​សត្វ​គោមួយ​ក្បាល​ឲ្យ​ស្រអាប់​មើល​មិន​ស្គាល់ ។

កម្មវិធី​Google Street View ជា​កម្មវិធី​មួយ​របស់​ក្រុមហ៊ុន​Google ដើម្បី​ឲ្យ​មនុស្ស​ម្នា​អាច​មើលឃើញ​នៅ​គ្រប់​ទីកន្លែង​លើ​ផែនដី​តាម​រយៈ​កាមេរ៉ា​ថត​របស់​ខ្លួន ។ តាម​ធម្មតា​ក្នុង​កម្មវិធី​នោះ​រូបថត​នឹង​បង្ហាញផ្លូវ​មនុស្ស​ម្នា អគារ ហាង ក្រុមហ៊ុន និង​អ្វី​គ្រប់យ៉ាង​ដែល​គេ​បាន​ថត​ជាប់ តែ​ក្រុមហ៊ុន​រក្សា​សិទ្ធិ​ឯកជន​របស់​គេ​កាលណា​ថត​ជាប់​រួប​មនុស្ស ហើយ​ឃើញ​មុន​ក្រុមហ៊ុន​នឹង​ធ្វើ​រូបថត​នោះ​មិន​ឲ្យ​ច្បាស់​លើ​មុខ​មនុស្ស​ក្នុង​រូបថត ដើម្បី​កុំឱ្យ​គេ​ស្គាល់​អត្ត​ញ្ញាណ​ដឹង​ដោយ​កម្មវិធី​ម្យ៉ាង​ឈ្មោះ​Google’s automated blurring software ។ ប៉ុន្តែ​អ្វី​ដែល​ប្លែក​នា​ពេល​នេះ​ដោយសារ​ក្រុមហ៊ុន Google សម្រេច​ធ្វើ​មុខ​គោ​រូប​គោមួយ​ក្បាល​ដែល​គេ​ថត​បាន​មិន​ឲ្យ​ច្បាស់​ដែរ ។

លោក​David Shariatmadari ដែល​ជា​និពន្ធ​នាយក​នៃ​សារព័ត៌មាន​ល្បី Guardian បាន​សរសេរ​ក្នុង​បណ្តាញ​សង្គម​ថា ពិតជា​អស្ចារ្យ​ណាស់​ដែល​ក្រុមហ៊ុន​Google យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​សត្វ​គោ ។

រូប​សត្វ​គោ​ដែល​ក្រុមហ៊ុន​ថត​នោះ គឺ​ស្ថិត​នៅ​ក្បែរ​ទន្លេ​ក្នុង​សង្កាត់​Cambridge ចក្រភព​អង់គ្លេស វា​ហាក់ដូចជា​កំពុងស៊ី​ស្មៅ វា​ត្រូវ​ថត​នៅ​ឆ្នាំ​២០១៥ ។

ក្រុមហ៊ុន Google បាន​ចាប់ផ្តើម​មានកម្ម​វិធី​ធ្វើ​ឲ្យ​មុខ​មនុស្ស​មិន​ច្បាស់​តាំងពី​ឆ្នាំ​២០០៨ ។ ក្រុមហ៊ុន​មិន​បាន​បញ្ចេញមតិ​អ្វី​លើ​រូប​សត្វ​គោ​នោះ​ទេ តែ​គ្រាន់តែ​បកស្រាយ​ថា វា​ច្បាស់​ណាស់​ថា បច្ចេកវិទ្យា​ធ្វើ​មុខ​ឲ្យ​ព្រាល​ដោយ​ស្វ័យប្រវត្តិ​ពិតជា​ដំណើរការ​ល្អ​ហួស​បន្តិច ។ ហើយ​យើង​ក៏​មិន​ត្រូវ​ច្រណែន​នឹង​សត្វ​គោមួយ​ក្បាល ដែល​វា​មានឈ្មោះ​ល្បី​ត្រឹម​រយៈពេល​៥​នាទី​នោះ ៕

Post a Comment

 
Top