ការមានសុខភាព ដែលល្អក្នុងអំឡុងពេលមានគភ៌ គឺជារឿងមួយដែលអ្នកម្តាយគ្រប់រូបចង់បាន…។ អ្នកម្តាយអាចមានក្តីកង្វល់ចំពោះការប្រែប្រួលផ្សេងៗរបស់រាងកាយ និងតែងខំប្រឹងមើលថែសុខភាពគភ៌ និងកូននៅក្នុងគភ៌ឲ្យបានល្អ តែយ៉ាងណាក៏ដោយចូរអ្នកម្តាយមានគភ៌កុំភ្លេចពីសុខភាពប្រអប់មាត់ឲ្យសោះ ព្រោះវាមានផលប៉ះពាល់ដល់សុខភាពរបស់ទារកនៅក្នុងផ្ទៃ។
០១) ការប្រែប្រួលរបស់អ័រម៉ូន ក្នុងអំឡុងពេលមានគភ៌មានផលដល់ការកើតរោគរលាកអញ្ចាញធ្មេញកាន់តែងាយជាងប្រក្រតី ការមានកំណកកំបោច្រើនអាចធ្វើឲ្យកើតរោគធ្មេញពុក រលាក និងហើមអញ្ចាញធ្មេញ មានចេញឈាមទៀតផង។
០២) មានរបាយការណ៍មួយបញ្ជាក់ថា មេរោគបាក់តេរីដែលធ្វើឲ្យកើតសភាវរលាកអញ្ចាញធ្មេញនោះ អាចឆ្លងចូលទៅក្នុងលោហិត ជំរុញឲ្យមានអ័រម៉ូន Prostaglandin E2 កើនឡើង ដែលអ័រម៉ូននេះនឹងកើតមាននៅពេលជិតគ្រប់កំណត់ឆ្លងទន្លេ ទើបគេតែងប្រទះឃើញនៅលើមាតា ដែលមានសភាវរលាកអញ្ចាញធ្មេញធ្ងន់ធ្ងរ ច្រើនតែឆ្លងទន្លេមុនពេលកំណត់ ហើយនិងទារកកើតមកមានទម្ងន់ខ្លួនតិច។
០៣) អាការក្អួតចង្អោរបណ្តាលមកពីការចាញ់ផ្ទៃពោះញឹកញាប់ ធ្វើឲ្យមានអាស៊ីតពីក្រពះអាហារចេញបញ្ច្រាស់មកក្នុងប្រអប់មាត់ បើមិនលាងជាតិអាស៊ីតនោះ ចេញជាបន្ទាន់ទេ អាចធ្វើឲ្យអវយវះក្នុងប្រអប់មាត់សឹករេចបាន។
០៤) ការបរិភោគអាហារដែលមានរសជាតិជូរញឹកញាប់ ក៏មានផលធ្វើឲ្យធ្មេញសឹកពុកបានដែរ។
០៥) អ្នកម្តាយមានគភ៌ច្រើនតែបរិភោគតិចៗ តែច្រើនដង ការបរិភោគញឹកញាប់ បរិភោគបង្អែម និងអាហារដែលជាប់ធ្មេញ នឹងធ្វើឲ្យកើតរោគធ្មេញពុក។
០៦) សំរាប់ទារក ធ្មេញទឹកដោះនឹងចាប់ផ្តើមដុះតាំងពីមានអាយុនៅក្នុងគភ៌មារតាបាន 4-6 សប្តាហ៏ ការកកើតធ្មេញ ត្រូវការសារធាតុអាហារច្រើនប្រភេទ ដូចគ្នានឹងការរីកលូតលាស់របស់រាងកាយដែរ ជាពិសេសសារធាតុរ៉ែជំពូក កាល់ស្យូម ផូស្វ័រ ដែលវានឹងទៅស្រោបធ្មេញធ្វើឲ្យសាច់ធ្មេញមានភាពរឹងមាំ។
ពាក្យណែនាំសំរាប់អ្នកម្តាយ
០១) ដុសធ្មេញ និងប្រើខ្សែអំបោះខាត់ធ្មេញរៀងរាល់ថ្ងៃ យ៉ាងហោចណាស់មួយថ្ងៃ 2ដង ព្យាយាមដុសខាត់ឲ្យ ស្អាតទាំងក្នុងប្រឡោះធ្មេញនិងម្តុំជើងអញ្ចាញធ្មេញ និងគួរខ្ពុរមាត់ ឬដុសធ្មេញរាល់លើកក្រោយពេលបរិភោគអាហាររួច។
០២) បើមានអាការចាញ់កូន ក្ងួតចង្អោរ គួរខ្ពុរមាត់ដោយទឹកស្អាត ឬទឹកថ្នាំខ្ពុរមាត់ផ្លួ អរ៉ាយ ដើម្បីកាត់បន្ថយបរិមាណអាស៊ីតដែលចេញពីក្រពះ និងហាមដុសធ្មេញរយះពេល 30នាទីបន្ទាប់ពីក្អួត ព្រោះអាស៊ីតដែលចេញមកនោះ វាធ្វើឲ្យស្រទាប់ធ្មេញខាងលើទន់ផុយ បើសិនដុសធ្មេញភ្លាមៗនឹងធ្វើឲ្យធ្មេញឆាប់សឹកអស់ ។
០៣) បរិភោគអាហារឲ្យគ្រប់ 5ប្រភេទក្រុម ដើម្បីសុខភាពរបស់ម្តាយ និងកូនក្នុងផ្ទៃ។ កាល់ស្យូមជាសារធាតុអាហារសំខាន់ក្នុងការសាងធ្មេញរបស់ទារក ដោយបានទទួលកាល់ស្យូមតាមរយៈឈាមរបស់ម្តាយ ដូច្នេះម្តាយគួរបរិភោគកាល់ស្យូមឲ្យបានគ្រប់គ្រាន់។
០៤) គួរចៀសវាងអាហារផ្អែមៗ ឬអាហារណាដែលស្អិតជាប់ធ្មេញ ដើម្បីការពារធ្មេញពុក។
០៥) គួរទៅត្រួតពិនិត្យធ្មេញរៀងរាល់ 6ខែម្តង ហើយបើមានអាការឈឺ ហើម រលាកអញ្ចាញធ្មេញ គួរតែទៅទទួលការព្យាបាលជាបន្ទាន់ ព្រោះសុខភាពក្នុងប្រអប់មាត់របស់មារតា មានផលប៉ះពាល់ដល់សុខភាពរបស់ទារក។
មេរោគបាក់តេរីនៅក្នុងប្រអប់មាត់ម្តាយអាចបញ្ជូនតទៅដល់កូនបាន ការមានសុខភាពប្រអប់មាត់ល្អ គ្មានធ្មេញពុក ឬរលាកអញ្ចាញធ្មេញ នឹងជួយកាត់បន្ថយបរិមាណមេរោគបាក់តេរីដល់ទារកបាន៕

Post a Comment