ចាប់ពីវ័យ ៦ខែឡើងទៅ គឺកូនតូចអាចញ៉ាំអាហារ និងផ្លែឈើបានហើយ តើគួរឲ្យកូនតូចញ៉ាំផ្លែឈើណាខ្លះ ដែលផ្ដល់គុណប្រយោជន៍សម្រាប់សុខភាព និងរាងកាយ? តាមការណែនាំ កូនតូចដែលវ័យចាប់ពី ៦ខែឡើងទៅគឺអាចញ៉ាំផ្លែឈើរបានដូចជា ផ្លែចេក ក្រូច ឪឡឹក ស្វាយទុំ ប៉ម និងប៊័រ ព្រោះផ្លែឈើទាំងនេះ បានផ្ដល់នូវសារធាតុចិញ្ចឹម និងវីតាមីនជាច្រើនដល់កូនតូច។
វ័យណា…ញ៉ាំយ៉ាងមិញ? នេះជាសំណួរ ដែលឪពុកម្ដាយភាគច្រើនតែងតែចង់ដឹង…!
អាយុ 6 – 8 ខែ៖ ផ្លែឈើដែលត្រូវបញ្ចុកកូន គួរតែជាសាច់ផ្លែឈើដែលកិន ឬកោសដែលមានសភាពខាប់ៗ ព្រោះកូនតូចនៅក្នុងវ័យនេះចាប់ផ្តើមមានជំនាញក្នុងការប្រើអណ្តាតកៀវយកអាហារ និងប៉ះនឹងក្រអូមមាត់បានល្អហើយ កូននឹងអាចលេបអាហារបានដោយមិនស្លាក់ឡើយ ។
– អាចញ៉ាំបានច្រើនប៉ុនណា៖ គួរចាប់ផ្តើមពី 2 – 3 ស្លាបព្រាតូចៗ រួចសឹមបង្កើនបរិមាណដល់ 2 ស្លាបព្រាបាយ ។
អាយុ 8 – 10 ខែ៖ កូនតូចជាទីស្រឡាញ់ចាប់ផ្តើមដុះធ្មេញថែមឡើងទៀតហើយ អ្នកម្តាយគួរជ្រើសរើសយកផ្លែឈើណាដែលមានសាច់ទន់ ហាន់ជាដុំតូចៗ ដើម្បីឲ្យកូនតូចបានសាកល្បងសមត្ថភាពធ្មេញរបស់គេ និងធ្លាប់មាត់ជាមួយនឹងអាហារដែលមានលក្ខណ:ដុំៗ ។
– អាចញ៉ាំបានច្រើនប៉ុនណា៖ សាច់ផ្លែឈើហាន់តូចៗប្រមាណជា 2 ស្លាបព្រាបាយ និងទឹកផ្លែឈើច្របាច់ស្រស់ៗ 50 – 100 មិល្លីលីត្រ។
អាយុ 10 – 12 ខែ៖ កូនសំណព្វចិត្ត ដុះធ្មេញកាន់តែច្រើនជាងមុន និងចាប់ផ្តើមខាំទំពាអាហារដោយធ្មេញមុខហើយ ដូច្នេះផ្លែឈើ ដែលកុមារនៅក្នុងវ័យនេះអាចញ៉ាំបាន គួរតែផ្លែឈើដែលមានសាច់ទន់មធ្យម អ្នកម្តាយអាចហាន់ដុំៗបួនជ្រុង ឬជាចំណិតៗនិងឲ្យកូនចាប់កាន់ញ៉ាំដោយខ្លួនឯងបាន ដោយមានអ្នកម្តាយនៅចាំជួយ។
– អាចញ៉ាំបានច្រើនប៉ុនណា៖ ប្រមាណជា 2 – 4 ស្លាបព្រាបាយ បើជាទឹកផ្លែឈើច្របាច់ស្រស់ ពី 50 – 100 មិល្លី លីត្រ។
ចំណែកផ្លែឈើ ដែលអ្នកម្តាយគួរចៀសវាងកុំឲ្យកូនសម្លាញ់ញ៉ាំនោះគឺ ផ្លែឈើដែលមានជ័រច្រើន និងគ្រាប់តូចៗ ហើយបើចង់ឲ្យល្អបំផុតនោះ អ្នកម្តាយគួរឲ្យកូនបានញ៉ាំផ្លែឈើ ដែលមានពណ៌ផ្សេងៗពីគ្នាពី 2 – 3 ប្រភេទក្នុងមួយថ្ងៃ ដើម្បីឲ្យកូនបានទទួលគុណប្រយោជន៍ និងសារធាតុអាហារបានគ្រប់ចំនួន ហើយដែលសំខាន់នោះ គួរតែជាផ្លែឈើដែលស្រស់ និងថ្មីជានិច្ច៕

Post a Comment