0
ក្រុមហ៊ុន Apple បានដាក់បញ្ចេញ កំណែទំរង់ថ្មី ប្រព័ន្ធប្រតិបត្តិការណ៍ iOS 10 ជាសាធារណៈហើយ ហើយដែលអាចប្រើបានជាមួយ iPhone 5/5c/5s/6/6+/6s/6s+/7/7+, iPad mini 2/3/4, iPad Air 1/2, iPad 4 និង iPod Touch ជំនាន់ទី 6។


សំរាប់លោកអ្នក ដែលចង់អាប់ដេត ទៅកាន់កំណែទំរង់នេះ សូមអនុវត្ត តាមវិធីខាងក្រោម:
តំរូវការជាមូលដ្ឋាន:
– កម្មវិធី iTune: http://www.apple.com/itunes
លីងដោនឡូដ ឯកសារដំឡើង iOS 10:
ឆែកមើលប្រភេទ ឧបករណ៍ អ្នក ដោនឡូដកម្មវិធី iCheckUp: http://bit.ly/iCheckUp

វិធីដំឡើងទៅកាន់ iOS 10:

1. មុននឹងធ្វើការ អាប់ដេត ជាដំបូង ត្រូវបិទ មុខងារ Find My iPhone ជាមុនសិន ដោយចូលទៅ Settings-> iCloud ->បិទ Find My iPhone ទៅ OFF។ សូមវាយ លេខសំងាត់គណនី Apple ចូល រួចចុច Turn Off។


2. បន្ទាប់មក សូមដោនឡូដ និងដំឡើង កម្មវិធី iTunes និង ឯកសារដំឡើង Firmware ពីលីងខាងលើ ទៅតាមប្រភេទ ឧបករណ៍របស់លោកអ្នក។ រួច ភ្ជាប់ iPhone ទៅកាន់កុំព្យូទ័រ ហើយបើកកម្មវិធី iTunes (លោកអ្នក ត្រូវមានអីុនធើណែត)។ បើសិនជា វាលោតផ្ទាំងត្រូវការឆែកមើល ការកំណត់ Carrier Settings សូមចុចប៊ូតុង Check។ នៅកូឡោនខាងលើ សូមចុចរូប អាយខន រូប iPhone។ បន្ទាប់មកនៅ ផ្ទាំងខាងស្តាំ សូមចុច ឃី SHIFT សំរាប់ប្រព័ន្ធ Windows ឬ alt option សំរាប់ ប្រព័ន្ធ Mac OSX អោយជាប់ រួចសឹុមចុច ប៊ូតុង Restore។ រំកិល ទៅកាន់ ទីតាំង ដែលបាន រក្សា ឯកសារ ដំឡើង Firmware ហើយចុចរើសយក ឯកសារដំឡើងនោះ រួចសឹុមចុច ប៊ូតុង Open។


4. នៅលើ ទូរស័ព្ទ នឹងលោតចេញផ្ទាំង Hello។ សូួមចុចលើប៊ូតុង Home ដើម្បីចាប់ផ្តើម ធ្វើការកំណត់ផ្សេងៗ។ ចុចលើ ពាក្យ English ដើម្បីប្រើភាសាអង់គ្លេស។ ត្រង់ផ្ទាំង Select Your Country or Region សូមរើសយក ប្រទេស ដែលអ្នកកំពុងស្នាក់នៅ។


5. ត្រង់ចំណុចនេះ វាទាមទារអោយធ្វើការ Activate ម៉ាសីុន ទើបអាចប្រើ ម៉ាសីុនបាន។ លោកអ្នក អាច Activate តាមរយៈ iTunes ឬ តាមរយៈឧបករណ៍ដោយផ្ទាល់តែម្តង ដោយប្រើ WiFi។ ក្នុងករណីនេះ យើងនឹង បង្ហាញ ការ Activate តាមរយៈឧបករណ៍។

សូម ឡុកចូលទៅកាន់ បណ្តាញ WiFi ណាមួយ ដែលអ្នក ស្គាល់។ ត្រង់ផ្ទាំង Location Service សូមរើសយក Enable Location Services។
6. ត្រង់ផ្ទាំង Create a Passcode សូមវាយ លេខសំងាត់ 4 ខ្ទង់ដើម្បីចាក់សោរអេក្រង់ ឬចុច Don’t Add Passcode ដើម្បីរំលង។
8. ត្រង់ផ្ទាំង Apple ID លោកអ្នក វាយ គណនី Apple ID ចូល នោះវានឹងលោតផ្ទាំង Terms and Conditions។ សូមចុច Agree-> Agree។
9. ត្រង់ផ្ទាំង Two-Factor Authentication និង iCloud Keychain សូមរើសយក Don’t use Two-Factor Authentication និង Don’t use iCloud Keychain ព្រោះសេវានេះ មិនទាន់ប្រើបានទេ នៅប្រទេសកម្ពុជា។ ត្រង់ផ្ទាំង Diagnostics រើស Send to Apple ដើម្បីផ្ញើទិន្នន័យ ដែលមានបញ្ហាទៅ Apple ឬ រើសយក Don’t Send បើមិនចង់ផ្ញើ។ ចំណែក ត្រង់ App Analytics គួររើសយក Share with App Developers ដើម្បីផ្ញើទិន្នន័យ គាំង (Crash/Bug Log) ទៅអ្នកអភិវឌ្ឍន៍កម្មវិធី ដើម្បីអោយ ពួកគេ បានកែតំរូវបញ្ហា។
10. ត្រង់ផ្ទាំង Welcome to iPhone សូមចុច Get Started នោះអ្នក នឹងបានឃើញផ្ទាំង Home Screen។ ការដំឡើង របស់អ្នក ទៅកាន់ប្រព័ន្ធ iOS 10 បានជោគជ័យហើយ៕

Post a Comment

 
Top