ក្រោយមាន ការទិតៀនជាច្រើន ទាក់ទងនឹង ម៉ាសីុន Macbook Pro ដោយអ្នកប្រើប្រាស់ លើកឡើងថា ពួកគេ ត្រូវចំណាយលុយ ទិញឌុយតច្រើនជាងមុន ហើយឆ្ងល់ថា ហេតុអ្វី គេដក រន្ធមេម៉ូរីុ SD ចេញ ប៉ុន្តែ នៅរក្សាទុក រន្ធដោតកាស 3.5 ម.ម នៅលើ Macbook Pro ថ្មីនេះ ខណៈដែល រន្ធដោតកាសនេះ ត្រូវបានគេ ដកចេញពី iPhone 7/7 Plus។
នាយករង Apple លោក Phil Schiller បានចេញមុខ បកស្រាយខ្លះៗ ទាក់ទងនឹង ចម្ងល់នេះ។
Phil បានប្រាប់ថា “ការដែល Apple សំរេចចិត្តដក រន្ធដោតកាតមេម៉ូរីុ SD ចេញ ដោយសារតែវា មើលទៅរញ៉េរញ៉ៃពេក។ វា ឡយចេញមកក្រៅ ពាក់កណ្តាល នៅពេលយើងដោតវា។ យើង ធ្លាប់សំរេចចិត្តប្រើ រន្ធដោតមេម៉ូរីុ SD ដោយសារ តែ កាម៉េរាតូចៗ ភាគច្រើន ប្រើកាត ប្រភេទនេះ។ ប៉ុន្តែ កាម៉េរាស៊េរីថ្មីៗ ក្រោយៗ មានមុខងារ អាចផ្ទេរប្តូររូបភាព តាមរយៈ WiFi។ ហើយណាមួយ គេអាចទិញ USB Card Reader ដែលមានល្បឿនលឿន។ ហេតុនេះ ដើម្បីឆ្ពោះទៅអនាគត យើងបានសំរេចចិត្ត ដករន្ធដោតកាតនេះចេញ ហើយអ្នក មានជំរើស អាចប្រើ ឧបករណ៍ Card Reader ក្រៅ ឬផ្ទេរប្តូរតាម WiFi ក៏បាន“។

ដោយឡែក សំរាប់រឿងនៅទុក រន្ធដោតកាសមូល 3.5 ម.ម វិញ Phil បានប្រាប់ថា “Macbook Pro ជាម៉ាសីុនអាជីព។ បើគោលបំណង អ្នកប្រើ Macbook Pro ដើម្បីដោតស្តាប់កាស នោះយើង ប្រហែលជាមិនទុកវាទេ។ ប៉ុន្តែ អ្នកប្រើប្រាស់ជាច្រើន ពិសេស ស្ទូឌីយ៉ូចម្រៀង ប្រើប្រាស់ Macbook ភ្ជាប់ទៅកាន់ ម៉ូនីទ័រ អំភ្លី និងគ្រឿងសម្លេងផ្សេងៗទៀត ដែលចាំបាច់ត្រូវប្រើ រន្ធដោត 3.5 ម.ម នេះ”៕
ប្រភព: Independent

Post a Comment