ស្រ្តីដែលត្រៀមខ្លួនជាស្រេចមុននឹងមានផ្ទៃពោះ បើសិនជានារីដែលស្គម ថែរក្សារូបរាងបានល្អខ្លាំងជ្រុលពេកនោះ គួរតែបន្ថែមទម្ងន់ខ្លួនឱ្យកើនឡើងពី 11,5 – 16 គីឡូក្រាម និងពេលមានផ្ទៃពោះហើយទម្ងន់នឹងកើនឡើងដោយឯកឯង (4 ខែដំបូង 1 – 2 គីឡូក្រាម) ចំណែកអាហារដែលផ្តល់កម្លាំងថាមពលបានល្អបំផុតនោះ មានដូចជា បាយ គុយទាវ មី មីសួ ជាដើម និងសារធាតុអាហារដែលសំខាន់ និងចាំបាច់សម្រាប់ស្រ្តីមានគភ៌មានដូចតទៅ៖
ប្រូតេអ៊ីនគឺជាអង្គប្រកបដ៏សំខាន់ណាស់របស់កោសិកា ទាំងសាង ទាំងជួសជុលរាងកាយរបស់លោកអ្នក អាហារដែរផ្តល់ប្រូតេអ៊ីនច្រើនមានដូចជា សាច់សត្វគ្រប់ប្រភេទ អាហារសមុទ្រ តៅហ៊ូ គ្រាប់សណ្តែក និងស៊ុត ជាដើម តែប្រូតេអ៊ីនពីសាច់សត្វនោះ នឹងទទួលបានខ្លាញ់មកជាមួយ គួរញ៉ាំក្នុងលក្ខណៈដែលមិនមានជាប់ខ្លាញ់ ហើយស៊ុតមាន់ទាគួរជ្រើសរើសញ៉ាំស៊ុតណាដែលស្រស់ថ្មីនិងគួរញ៉ាំទឹកដោះឱ្យបានច្រើនជាងប្រក្រតី។
សារធាតុដែក
សារធាតុដែកគឺជាអង្គប្រកបសំខាន់របស់ឈាម ដូច្នេះបើចង់ត្រៀមជាស្រេចឱ្យសម្រាប់កូនដែលកំពុងជិតមកអាស្រ័យនៅក្នុងផ្ទៃរបស់អ្នកនោះ អ្នកត្រូវទទួលទានអាហារដែលផ្តល់នូវសារធាតុដែកខ្ពស់ត្រៀមទុកជាស្រេច ដែលមានដូចជា ធញ្ញជាតិ បន្លែស្លឹកបៃតង ផ្លែឈើស្ងួត។ល។ បើខ្វះសារធាតុដែកនឹងធ្វើឱ្យទារកខ្វះឈាម និងកើតជំងឺឈាមស្លេក។
កាល់ស្យូម
កាល់ស្យូមគឺជាអង្គប្រកបសំខាន់របស់ឆ្អឹង ដែលអាចនិយាយបានថា ជាគ្រោងសាងចម្បងរបស់រាងកាយ ក្រៅពីទឹកដោះហើយនោះ អាហារដែលមានកាល់ស្យូមខ្ពស់ មានដូចជា បង្គាក្រៀម សណ្តែកក្រហម បន្លែស្លឹកបៃតង និងត្រីតូចៗដែលញ៉ាំបានទាំងមូល។
វិតាមីន និងសារធាតុរ៉ែ
វីតាមីន និងសារធាតុរ៉ែ ជាអ្នកជួយឱ្យរាងកាយនាំសារធាតុអាហារផ្សេងៗទៅប្រើប្រាស់បានកាន់តែច្រើនឡើង ការពារការឆ្លងមេរោគ និងបង្កើនការបឺតជ្រាបរបស់សារធាតុអាហារ។ ស្រ្តីភាគច្រើនទទួលទានសារធាតុអាស៊ីតហ្វូលិកបន្ថែម ទាំងពីគ្រាប់វីតាមីន ទាំងពីបន្លែ ផ្លែឈើ ក៏បានដូចគ្នា។
-វីតាមីន C៖ វីតាមីន C នឹងធ្វើឱ្យការបឺតជ្រាបសារធាតុដែកល្អឡើង ធ្វើឱ្យទារករឹងប៉ឹង។ ក្រៅពីផ្លែឈើស្រស់ហើយ គេនៅប្រទះឃើញមានវីតាមីន C នៅក្នុងផ្លែប៉េងប៉ោះ និងស្ពៃក្តោប។
ញ៉ាំទឹក
កុំសង្កត់ធ្ងន់តែចំពោះរឿងសារធាតុអាហារពេក ទឹកស្អាតក៏ជាអង្គប្រកបសំខាន់មួយដែរ ព្រោះទឹកអាចកាត់បន្ថយអាការទល់លាមក និងបង្កើនការបឺតជ្រាបរបស់សារធាតុអាហារបាន។
ចំណែកអាហារដែលគួរចៀសវាង មានដូចជា៖
– តែ កាហ្វេ ព្រោះកាហ្វេអុីនបង្កឱ្យកើតផលអាក្រក់ដល់ប្រព័ន្ធការរំលាយ និងការបឺតជ្រាបអាហារ។
– ស្ករ នឹងធ្វើឱ្យទម្ងន់ខ្លួនកើនឡើង និងប្រមូលសន្សំនៅក្នុងឈាម ក្លាយជាសភាវទឹកនោមផ្អែមបាន។ គួរទទួលទានជាតុក្នុង រូបភាពជាម្សៅ និងនំប៉័ងវិញ ដើម្បីឱ្យរាងកាយបាននាំយកទៅប្រើប្រាស់ជា ក្លៃខូជេន បង្កើនសាច់ដុំ។
ក្រៅពីនេះបើស្រ្តីៗយើងត្រូវការទទួលទានវីតាមីនបន្ថែម ឬឱសថបុរាណ គួរស្តាប់ការណៃនាំពីលោកគ្រូពេទ្យ និងឱសថការីជាមុនសិន កុំទិញមកញ៉ាំខ្លួនឯង ព្រោះនឹងធ្វើកើតមានផលអាក្រក់ដល់រាងកាយដោយមិនដឹងខ្លួន៕

Post a Comment