ទារកកម្រើកដៃ កុំមើលឃើញថាជារឿងតូចតាចឱ្យសោះ ព្រោះកោសិកាប្រសាទរបស់កូនមានវិវឌ្ឍនាការដែលកាន់តែល្អឡើងបាន។ ការចាត់ចែងរាងកាយកូនឱ្យធ្វើការទាំង 2 ខាងយ៉ាងមានតុល្យការ នឹងធ្វើឱ្យខួរក្បាលបានប្រើការទាំង 2 ខាងដំណាលៗគ្នាយ៉ាងពេញសក្តានុពល កើតកាតតភ្ជាប់ និងសាងខ្សែបណ្តាញសរសៃប្រសាទកាន់តែច្រើនឡើង។
កម្រើកដៃ ឆ្វេង – ស្តាំ បង្កើនជំនាញ អភិវឌ្ឍខួរក្បាលទារក
– បង្កើនជំនាញ និង អភិវឌ្ឍខួរក្បាលទារក
ការដែលទារកបានកម្រើកដៃឆ្វេង-ស្តាំ ឆ្លាស់គ្នាទៅមក ឬឆ្កាងដៃ លើកចុះលើកឡើង គឺជាការគ្រប់គ្រងចាត់ការសាច់ដុំដើមដៃ និងជួយបង្កើនឱ្យខួរក្បាលមានវិវឌ្ឍនាការដែលល្អទៀតផង។
ជាប្រក្រតី ខួរក្បាលផ្នែកខាងឆ្វេងនឹងគ្រប់គ្រងការធ្វើការងារផ្នែកខាងស្តាំរបស់រាងកាយ ខួរក្បាលផ្នែកខាងស្តាំគ្រប់គ្រងការធ្វើការងាររបស់រាងកាយផ្នែកខាងឆ្វេង តែនៅពេលខួរក្បាលផ្នែកមួយធ្វើការ ក៏តែងតែតភ្ជាប់ឱ្យឱ្យខួរក្បាលផ្នែកមួយទៀតធ្វើការផងដែរ មិនមែនថា ខួរក្បាលខាងណាធ្វើការ នឹងអភិវឌ្ឍតែខាងនោះៗទេ។

គ្រាន់តែ “កម្រើក” ខួរក្បាលក៏អភិវឌ្ឍ
ការធ្វើចាត់ចែងរាងកាយកូនតូចឱ្យធ្វើការទាំង 2 ខាងយ៉ាងមានតិល្យការ ដូចជា ឱ្យកូនតូចបានធ្វើចលនាដៃទាំង 2 ខាង នឹងធ្វើឱ្យខួរក្បាលបានប្រើការទាំង 2 ផ្នែកដំណាលៗគ្នាយ៉ាងពេញសក្តានុពល កោសិកាខួរក្បាលកើតការតភ្ជាប់ និងសាងខ្សែបណ្តាញសរសៃប្រសាទកាន់តែច្រើនឡើង ហុចផលឱ្យវិវឌ្ឍនាការផ្នែកការសង្កេត គ្រប់គ្រង ធ្វើចលនាល្អ ជំនាញ ឬភាពចំណានក្នុងការប្រើបាតដៃ និងដៃទាំង 2 ខាងក៏ល្អផងដែរ។

ហេតុអី គ្រាន់តែ កម្រើក ដៃទាំងសងខាង ខួរក្បាលក៏អភិវឌ្ឍ?
ព្រោះខួរក្បាលមានមុខនាទីគ្រប់គ្រងការធ្វើការងាររបស់រាងកាយ តែខណៈពេលជាមួយគ្នា ពេលរាងកាយមានការធ្វើការ ឬរាងកាយមានការកម្រើកធ្វើចលនានោះ វានឹងទៅជំរុញឱ្យខួរក្បាលមានការអភិវឌ្ឍច្រើនឡើងទៀតផង។ ការដែលរាងកាយបានធ្វើចលនាដៃ បាតដៃ និងកម្រើកទាំង 2 ខាងនោះ ទើបជួយបង្កើនឱ្យខួរក្បាលកើតការអភិវឌ្ឍហ្នឹងឯង។

កិច្ចការងារ 3 យ៉ាងនាំកូនតូចកម្រើកដៃ និងបាតដៃ
ខណៈដែលរាងកាយធ្វើចលនា ខួរក្បាលនឹងសាងខ្សែបណ្តាញសរសៃប្រសាទឱ្យភ្ជាប់តគ្នាច្រើនឡើង ធ្វើឱ្យខួរក្បាលធ្វើការល្អ មានប្រសិទ្ធភាពដោយវិធីដូចតទៅ ៖

– ហាត់ទទួលយកវត្ថុផ្សេងៗដោយដៃទាំង 2 ខាង
ឱ្យកូនតូចបានស្រវាចាប់របស់លេងដោយខ្លួនឯង ឬប៉ាម៉ាក់ហុចឱ្យទទួលយក ដោយឱ្យប្តូរដៃទទួលយករបស់ទាំងសងខាងឆ្លាស់គ្នាចុះឡើង នឹងធ្វើឱ្យកូនតូចថ្នឹកប្រើដៃទាំង 2 ខាងបានល្អស្មើៗគ្នា និងពេលដៃ និងបាតដៃធ្វើការបានល្អទាំង 2 ខាង ក៏នឹងធ្វើឱ្យសាច់ដុំរឹងមាំ ជាគ្រឹះជួយឱ្យវិវឌ្ឍនាការផ្នែកផ្សេងៗល្អទៅជាមួយដែរ។

– ហ្វឹកហាត់តាមរយៈកិច្ចការងារប្រចាំថ្ងៃច័ន្ទ
វិធីដែលល្អបំផុតក្នុងការធ្វើឱ្យដៃនឹងបាតដៃទាំង 2 ខាងធ្វើការបានយ៉ាងមានតុល្យការនោះគឺ ហ្វឹកហាត់តាមរយៈការធ្វើការងារប្រចាំថ្ងៃរបស់កូន ដោយចាប់ផ្តើមតាំងពីកូនអាយុ 6 ខែឡើងទៅ ដូចជា បង្ហាត់ឱ្យស្រវាចាប់ ឬយករបស់ប្រើប្រាស់ផ្ទាល់ខ្លួនបានដោយខ្លួនឯង កាន់ស្លាបព្រាញ៉ាំបាយ ចាប់យករបស់លេងផ្សេងៗដោយដៃ 2 ធំឡើងបន្តិចក៏ត្រូវហាត់ដុសធ្មេញដោយខ្លួនឯង បិទឡេវអាវ ចងខ្សែស្បែកជើងខ្លួនឯង ជាដើម។

– ហ្វឹកហាត់តាមរយៈការលេង
ការលេងគឺជាការងាររបស់ក្មេង ជារឿងដែលធ្វើឱ្យក្មេងអភិវឌ្ឍ ដោយរបស់លេងដែលសំខាន់នោះគឺ ប៉ាម៉ាក់ដែលលេងជាមួយកូនបានគ្រប់ទីកន្លែង គ្រប់ពេលវេលា ដូចជា ប្រើម្រាមដៃរបស់ប៉ាម៉ាក់ឱ្យកូនចាប់ ក្តាប់ លេងចាប់ចាប យកដៃច្របាច់ម៉ាស្សាដៃកូនថ្នមៗជាដើម។ ការប្រើរាងកាយលេងជាមួយកូនតូច ក្រៅពីនឹងជួយអភិវឌ្ឍខួរក្បាលបានល្អហើយ កូនតូចនៅបានរៀនយល់ដឹងពីរឿងការប៉ះពាល់ដោយក្តីស្រឡាញ់ ភាពកក់ក្តៅ បង្កើនសម្ព័ន្ធភាពជាមួយប៉ាម៉ាក់ ធ្វើឱ្យមានស្ថិតស្ថេរខាងអារម្មណ៍។
មិនថាចង់ប្រើវិធីណាក៏ដោយ រឿងសំខាន់នោះគឺ ក្នុងពេលប៉ាម៉ាក់លេងជាមួយកូន ឬធ្វើកិច្ចការងារផ្សេងៗនោះ គួរនិយាយមើលមុខគ្នា ញញឹម និងឱបផង ព្រោះការមានបដិសម្ព័ន្ធដែលល្អ ខួរក្បាលកូនតូចក៏នឹងអភិវឌ្ឍន៍ល្អយ៉ាងគ្រប់ផ្នែកទៅជាមួយដែរ៕

Post a Comment