នៅពេលកូនគ្រុនក្តៅខ្លួន រឿងដែលសំខាន់បំផុតនោះ គឺត្រូវប្រញាប់បញ្ចុះកំដៅឲ្យកូនជាបន្ទាន់ ព្រោះក្មេងអាចនឹងត្រូវប្រកាច់ដោយសាតែកំដៅខ្លួនឡើងខ្លាំង ជាពិសេសចំពោះក្មេងដែលធ្លាប់មានប្រវត្តិប្រកាច់ពីមុនមក។
ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួន ដើម្បីបញ្ចុះកំដៅខ្លួនកូនអាចធ្វើបានដូចដូចតទៅ៖
០១) ឲ្យលេបថ្នាំបញ្ចុះកំដៅ តាមចំនួនដែលគ្រូពេទ្យកំណត់ និងឲ្យលេបថែមទៀតបានក្នុងរយៈពេលពី 4-6 ម៉ោងបន្ទាប់ បើសិនជានៅតែក្តៅខ្លួន។
០២) ជូតខ្លួនឲ្យកូនដើម្បីបញ្ចុះកំដៅ តាមវិធីដែលត្រឹមត្រូវដូចខាងក្រោមនេះ៖
– បិទកង្ហារ និងម៉ាស៊ីនត្រជាក់ឲ្យអស់ មុននឹងធ្វើការជូតខ្លួនឲ្យក្មេង
– យកកន្សែងពោះគោតូចៗ 2-3 ទុកប្រើផ្លាស់គ្នា ជ្រលក់ទឹកស្អាតធម្មតា ហើយពូតទឹកចេញតិចៗ យកមកជូតផ្ទៃមុខផ្នែកខាងលើជាមុនសិន រួចជូតតាមដងខ្លួនផ្នែកខាងមុខ និងខាងខ្នង បន្ទាប់មកដៃទាំងសងខាង ចុះទៅដល់ជើងទាំងពីរខាង រួចជូតត្រឡប់មករកដើមទ្រូង ដើម្បីឲ្យឈាមហូរវិលត្រឡប់មករកបេះដូងវិញបានល្អ។ ជូតបញ្ច្រាស់ប្រហោងរន្ធរោមដើម្បីជាការបើកចំហររន្ធរោម ឲ្យជួយបន្សាយកំដៅចេញពីរាងកាយ
បានល្អ ដោយឲ្យទឹកជាអ្នកដឹកនាំកំដៅឲ្យចេញពីរាងកាយ គួរជូតឲ្យបានញឹកញាប់នៅត្រង់បំពង់ក ក្លៀក គន្លាក់កែងដៃ បាតដៃ បាតជើង និងជូតចុះឡើងដដែលៗ 2-3ដង ចំណាយពេលវេលាប្រមាណ 10-15នាទី រហូតទាល់តែកំដៅថយចុះ។
តែបើក្មេងនៅតែមានកំដៅខ្លាំងដដែល ចូរប្រញាប់នាំទៅមន្ទីពេទ្យ ដើម្បីឲ្យគ្រូពេទ្យពិនិត្យ និងព្យាបាលយ៉ាងត្រឹមត្រូវជាបន្ទាន់៕

Post a Comment