0
ក្រុមហ៊ុន​ផលិត​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី Tesla បាន​ប្រកាស​នា​ពេល ថ្មី​ៗ​នេះ ថា​ខ្លួន​នឹង​ដំឡើង​បច្ចេកវិទ្យា​សូ​ហ៊្វែ​រ​អូ​តូ​ពី​ឡុ​ត​(Autopilot software) ដើម្បី​ឈាន​ដល់​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​រ៉ា​ដា ដើម្បី​ឱ្យ​រថយន្ត​នោះ​បើកបរ​ដោយ​ខ្លួនឯង​ប្រកបដោយ​ភាព​កក់ក្តៅ ។

លោក Elon Musk ដែល​ជា CEO និង​ស្ថាបនិក​ក្រុមហ៊ុន Tesla បាន​និយាយ​ថា ការ​ដំឡើង​បច្ចេកវិទ្យា​ថ្មី​ប្រហែលជា​អាច​បំពាក់​លើ​រថយន្ត​បាន​ក្នុង​អំឡុង​ពី​រស​ប្តា​ហ៍​ទៀត សម្រាប់ ម៉ូ​ដែល​ដែល​បាន​ចែកចាយ​ក្រោយ​ខែតុលា ឆ្នាំ​២០១៤ ។ បច្ចេកវិទ្យា​ថ្មី​នេះ ទំនង​នឹង​អាច​ជួយ​ជីវិត​អ្នកបើកបរ​ផ្សេង​ទៀត​កុំ​ឲ្យ​ជួប​គ្រោះថ្នាក់​ដូច​អ្នកបើកបរ​ម្នាក់​ក្នុង​រដ្ឋ Florida ដែល​ស្លាប់​បន្ទាប់​ពី​មាន​គ្រោះថ្នាក់​បុក​ជាមួយ​រថយន្ត​ដឹក​ទំនិញ ។

ជាមួយ​បច្ចេកវិទ្យា​ថ្មី​នេះ ប្រព័ន្ធ​បញ្ជា​យានយន្ត​នឹង​អាច​កំណត់​ដឹង​ពី​វត្ថុ​ដែក ធំ​ៗ​លើ​ដងផ្លូវ ។ គ្រោះថ្នាក់​រថយន្ត​បុក​គ្នា​ស្លាប់​នៅ​ក្នុង​រដ្ឋ Florida កើតឡើង​ដោយសារ​កំហុស បច្ចេកវិទ្យា​បើកបរ​ដោយ​ខ្លួនឯង​ដែល​មិន​អាច​កំណត់​ដឹង​ថា​មាន​រថយន្ត​ដឹក​ទំនិញ​នៅ​ខាង​មុខ​ដោយសារ​បញ្ហា​អាកាសធាតុ និង​ខ្សោយ​ពន្លឺ ។

ចំណែក​បច្ចេកវិទ្យា​រ៉ា​ដា​វិញ នឹង​ត្រូវ​បាន​គេ​យក​មក​ប្រើប្រាស់​ជាទី​តាំង​គ្រប់​គ្រង់​អង្គ​ញាណ​(sensor)​ទី​មួយ ហើយ​បន្ទាប់​មក​ទៀត​រថយន្ត​ក៏​អាច​ដឹង​ផ្អែក​លើ​ប្រព័ន្ធ​កាមេរ៉ា ។ បច្ចេកវិទ្យា​រ៉ា​ដា​នោះ​នឹង​ផ្តល់​ភាព​ងាយស្រួល​មើល​ក្នុង​ពេល​មាន​អ័ព្ទ ព្រិល និង​ភ្លៀង ។

ក្រុមហ៊ុន​ពន្យល់​ថា រថយន្ត​ដែល​បាន​បំពាក់​បច្ចេកវិទ្យា​នេះ​មាន​ន័យ​ថា រថយន្ត​ដែល បើកបរ​ដោយ​ខ្លួនឯង​នោះ​នឹង​ប្រើប្រាស់​ប្រព័ន្ធ​ហ្វ្រាំង​បាន​ត្រឹមត្រូវ បើ​ទោះជា​មាន​យានអវកាស​ភព​ផ្សេង​ចុះ​ចត​លើ​ផ្លូវ​ដែល​ច្បាប់​មិន​អាច​អនុញ្ញាត​ឲ្យ​ឈប់​ក៏​ដោយ ក៏​រថយន្ត​នោះ​ត្រូវ​ជាន់​ហ្វ្រាំង​ឈប់​ដែរ ។ ម្យ៉ាងទៀត​នៅ​ក្រោម​សញ្ញា​រ៉ា​ដា រថយន្ត​នឹង​ប្រើ​ហ្វ្រាំង និង​កម្លាំង​ទាញ​ដ​ដល ដើម្បី​បញ្ចៀស​ការ​បុក​គ្នា ។
លោក Musk បន្ត​ថា សុវត្ថិភាព​ឥត​ខ្ចោះ​គឺជា​គោលដៅ​ដែល​មិន​អាច​ទៅ​រួច ។ វា​ជា​បច្ចេកវិទ្យា​ដែល​បង្កើត​ឡើង​ដើម្បី​សុវត្ថិភាព​៕

Post a Comment

 
Top