ក្រោយពេលព័ត៌មាន អំពីការកំហិតរបស់ Apple មិនឱ្យម៉ាសីុន Macbook Pro ថ្មី ដំឡើង អង្គចងចាំ (RAM) ដល់ 32GB នោះ មានមតិរិះគន់ និងត្អូញត្អែរជាច្រើន កង្វល់ថា អង្គចងចាំត្រឹម 16GB នឹងផ្តល់ផល ប៉ះពាល់ សំរាប់ការងារ ក្រាហ្វិក និងកាត់តវីដេអូធំៗ។
បើតាម វិុបសាយ ZDNet បានឱ្យដឹងថា Apple បានបំពាក់នូវ ថាសរឹងប្រភេទ SSD ដែលមានល្បឿនសរសេរលឿនរហូត 2GB/វិនាទី និងអានទិន្នន័យបាន 3GB/វិនាទី។ ល្បឿនប៉ុណ្ណោះ នឹងធ្វើឱ្យ ការផ្ទេរប្តូរទិន្នន័យរវាង RAM និង ថាសរឹង ពិសេស ការទាញយក ទិន្នន័យអង្គចងចាំពីថាសរឹង (Paging) កាន់តែរលូន។ ម៉្យាងវិញទៀត ប្រព័ន្ធប្រតិបត្តិការណ៍ macOS មានមុខងារ បង្រួមទិន្នន័យ អង្គចងចាំ ដែលធ្វើឱ្យ ទំហំអង្គចងចាំ មានការកើនឡើង 50% ទៅ 75%។ ដូចនេះ ការដែលមាន អង្គចងចាំ 16GB គឺវា អាចដំណើរការដូច មានអង្គចងចាំ 24 ទៅ 28GB ទៅហើយ។
ប្រភព បានបន្តទៀតថា តាមរយៈការតេស្ត ល្បឿនកាត់តវីដេអូ ដោយអ្នកជំនាញ Max Yuryev ដោយប្រើ ម៉ាសីុន ដែលមានអង្គចាំ 8GB, 16GB, 24GB និង 32GB បានបង្ហាញថា ល្បឿនរបស់វា មិនខុសប្លែកគ្នានោះទេ សំរាប់ម៉ាសីុនដែលមាន អង្គចងចាំ 16GB ឬលើសពីនេះ៕

ប្រភព: ZDNet

Post a Comment