អ្នកដែលខ្លាចធាត់ ច្រើនតែខ្លាចអាហារដែលមានខ្លាញ់ តែសំរាប់កុមារតូចៗវិញ ខ្លាញ់សំខាន់ និងចាំបាច់មិនមែនធម្មតាឡើយ ជាពិសេសក្នុងអំឡុងពេលចាប់ផ្តើមតំបូងនៃជីវិតដែលរាងកាយ និងខួរក្បាលកំពុងវិវឌ្ឍនោះ ។
កុមារតូចៗក្នុងអំឡុងវ័យ 2 ខួបតំបូង ត្រូវការកម្លាំងថាមពល និងសារធាតុខ្លាញ់ច្រើនជាងមនុស្សធំ ដើម្បីឲ្យទាន់នឹងអត្រានៃការរីកចំរើនធំធាត់របស់រាងកាយ និងខួរក្បាលដែលកំពុងតែស្ទុះឡើងខ្ពស់ ដែលចាំបាច់ត្រូវតែ :
1 . ទទួលបានកម្លាំងថាមពលមួយចំណែកពីសារធាតុខ្លាញ់
2 . ប្រើប្រាស់សារធាតុខ្លាញ់ទៅជួយថែទាំសុខភាពស្បែក
3 . មានសារធាតុខ្លាញ់ជួយបឺតជ្រាបវិតាមីនដែលសំខាន់ៗ មានដូចជា A , D , E , K ចូលក្នុងរាងកាយ
4 . បានទទួលសារធាតុខ្លាញ់ដែលចាំបាច់សំរាប់យកទៅប្រើក្នុងការសាង និងពង្រីកកោសិកាខួរក្បាល ដើម្បីត្រៀមទទួលការរៀនយល់ដឹង និងការវិវឌ្ឍន៍ផ្នែកផ្សេងៗ (ចំណុចនេះសំខាន់ខ្លាំងណាស់) ។
ដូច្នេះដើម្បីឲ្យរាងកាយ មានការវិវឌ្ឍន៍ឡើង រួមទាំងការរៀនយល់ដឹងរបស់កូនតូចតំណើរការទៅយ៉ាងល្អនោះ យើងនាំគ្នាមកជ្រើសរើសប្រភពសារធាតុខ្លាញ់ដែលល្អ មានប្រយោជន៍ឲ្យកូនៗវិញប្រសើរជាង :
– សារធាតុខ្លាញ់នៅក្នុងទឹកដោះម្តាយ គឺជាសារធាតុខ្លាញ់ល្អមានប្រយោជន៍មុនគេបំផុតដែលកូនតូចគួរតែបានទទួល ព្រោះ មានសារធាតុអាស៊ីតខ្លាញ់ចាំបាច់ដែលជួយបង្កើនការវិវឌ្ឍន៍របស់ខួរក្បាល រួមទាំងសារធាតុអាស៊ីតខ្លាញ់ផ្សេងៗទៀតជាង 160 ប្រភេទ ដែលទោះជានៅមិនទាន់ដឹងពីមុខនាទីការងាររបស់វាក៏ដោយ តែក៏គេទទួលស្គាល់ដែរថា វាមានប្រយោជន៍ក្នុងការវិវឌ្ឍន៏របស់ខួរក្បាលកុមារដែរ ។
– ពេលដល់វ័យដែលកុមារអាចញ៉ាំអាហារបានដូចមនុស្សធំហើយនោះ អ្នកម្តាយត្រូវជ្រើសរើសអាហារដែលជាប្រភពនៃសារធាតុខ្លាញ់មានប្រយោជន៍មកទទួលតួនាទីបន្តពីទឹកដោះម្តាយ និងមិនត្រូវភ្លេចរឿងភាពសម្បូរណ៍បែបរបស់អាហារនោះឡើយ ព្រោះគ្រប់ចំណែករបស់រាងកាយត្រូវតំណើរការទៅមុខព្រមៗគ្នា ។
– សារធាតុខ្លាញ់នេះមាននៅក្នុងសាច់ត្រីសមុទ្ទ ដូចជា ត្រីឆ្ពុង ត្រីប្លាធូ ត្រីតុកកែ ត្រីសាល់ម៉ុន និងត្រីធូណាជាដើម ឬសូម្បីតែត្រីទឹកសាបប្រភេទខ្លះក៏មានសារធាតុអាស៊ីតខ្លាញ់ចាំបាច់ប្រភេទនេះដែរ ដូចជា ត្រីរ៉ស់ ត្រីដំរី ត្រីប្រា – ល – រួមទាំងប្រេងឆាប្រភេទ ផ្សេងៗផងដែរ ដូចជា ប្រេងសណ្តែកលឿង ប្រេងកន្ទក់ ប្រេងគ្រាប់ផ្កាឈូករត្ន លើកលែងតែប្រេងដូងមួយចេញ ។
សារធាតុខ្លាញ់ល្អទាំងនេះ មិនមែនមានប្រយោជន៍ចំពោះតែខួរក្បាលរបស់កូនប៉ុណ្ណោះទេ តែវានៅជួយការពារសភាវខ្លាញ់កើនលើសដែលជាបញ្ហាចំបងរបស់កុមារសម័យនេះបានទៀតផង ។

Post a Comment