ក្រុមការងារ iFixIt កាលពីពេលថ្មីៗនេះ បានធ្វើការ ដោះរុះរើ ម៉ាសីុន Macbook Pro ថ្មី អេក្រង់ 13 អីុង ដែលមាន របាប៉ះប្រើ TouchBar។ ក្រុមការងារនេះ បានប្រាប់ថា ម៉ាសីុនថ្មីនេះ ពិតជាស្អាត ស្តើង និងមានល្បឿនលឿន ប៉ុន្តែ វានឹងពិបាកណាស់ ក្នុងការធ្វើការជួសជុល បើសិនជា វាខូច។
ម៉ាសីុនថ្មីនេះ ប្រើទួណឺវីស ពិសេស សំរាប់ដោះ ហើយថ្មរបស់វា ត្រូវបាន គេផ្សារភ្ជាប់នឹង សម្បក ដែលធ្វើឱ្យការដោះដូរ មានការស្មុគស្មាញ។ ចំណែក អង្គគណនា, អង្គចងចាំ និងថាសផ្ទុកទិន្នន័យ SSD គឺត្រូវគេផ្សារភ្ជាប់នឹង ប៊ត ដូចនេះ ក្រោយពេល លោកអ្នក ជ្រើសរើស លក្ខណៈសម្បត្តិរបស់វាហើយ គឺមិនអាច ដំឡើងទំហំបន្ថែម បាននោះទេ។ អ្វីដែលលោកអ្នក បានទិញ នោះលោកអ្នក ត្រូវប្រើវា អស់មួយជីវិត។


ដោយសារតែ ប៊ូតុងបិទបើកភ្លើង ត្រូវបានគេ បំពាក់ប៊ូតុងស្កែនក្រយៅដៃ Touch ID ហើយវា ត្រូវភ្ជាប់ទៅកាន់ បន្ទៈឈីប T1។ ដូចនឹងនៅលើ iPhone ដែរ បើ Touch ID ខូច ទាល់តែ Apple ទើបអាចដូរឱ្យបាន ព្រោះ ប៊ូតុង Touch ID មួយ មានកូដសម្ងាត់ផ្គូរផ្គងមួយដោយឡែក ជាមួយ បន្ទៈឈីប T1 មួយ។
បើសិនជា លោកអ្នក គិតចង់ទិញ ម៉ាសីុនថ្មីនេះ គួរស្វែងរក ហាងណា ដែលផ្តល់ការធានា និងសេវាជួលជុលផ្លូវការរបស់ Apple ទើបមិនឈឺក្បាល នៅពេលក្រោយ បើសិនជា វាខូច៕
ប្រភព: iFixIt
Post a Comment