0

ក្រុមហ៊ុន​ចិន Amperex Technology Limited (ATL) បាន​ក្លាយជា​ដៃគូ​ផ្គត់ផ្គង់​ដ៏​សំខាន់​សម្រាប់​ទូរស័ព្ទ Galaxy Note 7 របស់​ក្រុមហ៊ុន​សាំ​ស៊ុ​ង កូរ៉េ​ខាងត្បូង ។
ភាគហ៊ុន​របស់​ក្រុមហ៊ុន​សាំ​ស៊ុ​ង​នា​ថ្ងៃ​ចន្ទ​នេះ បាន​ធ្លាក់​ចុះ​ក្នុង​កម្រិត​ទាប​បំផុត បើ​គិត​ត្រឹម​អំឡុង​រយៈពេល​ពីរ​ខែ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​អតិថិជន​របស់​ខ្លួន​បាន​បិទ​ទូរស័ព្ទ​ក្នុង​ដៃ​និង​ប្រគល់​ទូរស័ព្ទ​ម៉ូ​ដែល Galaxy Note 7​ដោយសារ​បញ្ហា​ឆេះ​ថ្ម ។

ក្រុមហ៊ុន ATL តាម​ធម្មតា​ជា​អ្នក​ផ្គត់ផ្គង់​ថ្ម​ដល់​ក្រុមហ៊ុន​សាំ​ស៊ុ​ង​លំដាប់​ទី​៣ ដោយសារ​ផ្តោត​ការ​រកស៊ី​តែ​ក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ​។ បរិមាណ​ថ្ម Galaxy Note 7 សម្រាប់​ផ្គត់ផ្គង់​ប្រហែល​៧០​ភាគរយ​ទៀត គឺ​ក្រុមហ៊ុន Samsung ផ្នែក Samsung SDI ជា​អ្នក​ផលិត​។ 

ក្រុមហ៊ុន ATL បាន​ទទួល​ការ​បញ្ជា​ទិញ​ថ្ម​សម្រាប់ Galaxy Note 7 បន្ថែម​ទៀត បន្ទាប់​ពី​មានរឿង​ឆេះ​ថ្ម​ទូរស័ព្ទ ហើយ​ត្រូវ​ប្រមូល​ទូរស័ព្ទ​នៅ​ទូ​ទាំង​ពិភពលោក​ត្រឡប់​មក​វិញ ។

 លោក Joe Kit Chu Lam ប្រធាន​ការិយាល័យ​ប្រតិបត្តិការ ATL បាន​និយាយ​ថា ក្រុមហ៊ុន​បាន​ទទួល​ការ​បញ្ជា​ទិញ​យ៉ាងច្រើន​សម្រាប់​ខែ​នេះ​។ លោក​មិន​អាច​បញ្ចេញយោបល់​អ្វី​ផ្សេង​ទៀត​ទេ ជា​ពិសេស​លើ​បញ្ហា​របស់​អតិថិជន​របស់​ក្រុមហ៊ុន ព្រោះ​វា​ជា​កិច្ចសន្យា​លើ​សេចក្តី​ទុកចិត្ត​រវាង​គ្នា​នឹង​គ្នា ។

ក្រុមហ៊ុន​សាំ​ស៊ុង​បាន​ចេញ​សេចក្តី​ប្រកាស​នា​ពេល ថ្មី​ៗ​នេះ​ថា ដើម្បី​កុំ​ឲ្យ​ទូរស័ព្ទ Galaxy Note 7 ក្តៅ​ឆេះ​ថ្ម អ្នក​ប្រើប្រាស់​ទាំងអស់​អាច​សាក​ថ្ម ត្រឹម​៦០​ភាគរយ ឬ​ក្រោម​នេះ​ទើប​មាន​សុវត្ថិភាព ។
បើ​តាម​សារព័ត៌មាន China Daily បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​កន្លង​មកនេះ​ថា ក្រុមហ៊ុន ATL នឹង​បង្កើន​ការ​ផ្គត់ផ្គង់​ប​ញ្ចូ​ន​ថ្ម​កាន់តែ​ច្រើន​ទៅ​ឲ្យ​ក្រុមហ៊ុន​សាំ​ស៊ុង ។ ចំណែក​ទី​ភ្នា​ក់ ងារ​កូរ៉េ Yonhap បាន​និយាយ​ថា ក្រុមហ៊ុន​សាំ​ស៊ុង​ពេល​នេះ​នឹង​សម្រេច​ប្រើប្រាស់​ថ្ម ទូរស័ព្ទ​ដែល​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​ATL តែ​មួយ​ប៉ុណ្ណោះ សម្រាប់​ទូរស័ព្ទ​ម៉ូ​ដែល Galaxy Note 7 ។ 

ក្រុមហ៊ុន​សាំ​ស៊ុង​បាន​ផ្អាក​ការ​លក់​ចេញ​របស់​ខ្លួន​សម្រាប់​ម៉ូ​ដែល Galaxy Note 7 នៅ​ទីផ្សារ​ចំនួន​១០ ក្នុង​នោះ​មាន​ទីផ្សារ​អា​មេ​រិ​ក ទីផ្សារ​កូរ៉េ​ខាងត្បូង ប៉ុន្តែ​មិន​បាន​ផ្អាក​លក់​នៅ​ប្រទេស​ចិន​ទេ​ព្រោះថា ថ្ម​ដែល​ប្រើប្រាស់​ក្នុង​ប្រទេស​ចិន​សម្រាប់​ម៉ូ​ដែល Galaxy Note 7 មាន​សុវត្ថិភាព ហើយ​អ្នក​ផ្គត់ផ្គង់​ថ្ម​ក៏​ខុស​គ្នា​ដែរ ។ តាម​ការ​ព្យាករ​ក្រុមហ៊ុន​សាំ​ស៊ុង​ប្រហែលជា​ត្រូវការ​ថ្ម​ថ្មី​ចំនួន​ប្រហែល​១២​លាន​គ្រាប់ ៕

Post a Comment

 
Top