ឪពុកម្ដាយទូទៅតែងតែផ្ដល់ភេសជ្ជផ្សេងៗដល់កូនតូច ដូចជាទឹកដោះគោ ទឹកផ្លែឈើ ជាដើម ប៉ុន្តែក្នុងនាមជាឪពុកម្ដាយ តើលោកអ្នកមានដឹងថា ភេសជ្ជណាខ្លះ ដែលអាចឲ្យកូនតូចផឹកបាន និងភេសជ្ជណាខ្លួន មិនអាចផឹកបាន?
ខាងក្រោយនេះគឺជាការណែនាំដោយវេជ្ជបណ្ឌិត៖
ផឹកបានរហូត
– ទឹកដោះ ៖ ក្មេងអាយុ 1-2 ខួបគួរផឹកទឹកដោះឲ្យបានគ្រប់ចំនួន (បើនៅក្នុងក្រុមគ្រួសារ ដែលមានប្រវត្តិកើតរោគធាត់ ឬរោគបេះដូង អាចជ្រើសយកទឹកដោះដែលមិនសូវមានជាតិប៊័របាន ដោយប្រឹក្សាគ្រូពេទ្យជាមុន) ចំណែកបន្ទាប់ពី 2ខួបទៅហើយនោះ ក៏ឲ្យផឹកទឹកដោះប្រភេទគ្មានជាតិខ្លាញ់បាន ហើយក្នុងវ័យនេះកុមារចាំបាច់ត្រូវតែបានទទួលវិតាមីន D និងកាល់ស្យូមផងដែរ។
– ទឹកបរិសុទ្ធ ៖ ផឹកបានគ្រប់ពេលវេលាតាមតំរូវការ និងតាមលក្ខណៈកិច្ចការដែលធ្វើឲ្យកុមារបាត់បង់ញើស ឬ តាមស្ថានភាពធាតុអាកាស និងទម្ងន់ខ្លួនរបស់ក្មេង តែ…តើមានកុមារណាដែលចូលចិត្តតែទឹកសាបឈឹងនោះ? លោកអ្នកអាចបន្ថែមរសជាតិទឹកបរិសុទ្ធដោយការហាន់ផ្លែឈើជាដុំតូចៗដាក់ចូលទៅ ឬក៏យកដុំផ្លែឈើដែលហាន់ហើយនោះទៅដាក់ក្នុងទូទឹកកកក្នុងកន្លែងកក យើងនឹងបានដុំទឹកកកដែលមានផ្លែឈើនៅខាងក្នុង ពេលញ៉ាំទឹកក៏មានរសជាតិផ្លែកមួយបែបទៀតដែរ ។
ផឹកបានម្តងម្កាល
– ទឹកផ្លែឈើ ៖ គួរជ្រើសរើសផឹកទឹកផ្លែឈើ 100ភាគរយ ដែលមិនមានលាយស្ករ សំរាប់ក្មេងអាយុ 1-6ឆ្នាំអាចផឹកបានក្នុងមួយថ្ងៃ 120-180មិល្លីលីត្រ បើផឹកច្រើនជាងនេះ នឹងបង្កើនបរិមាណកាល់ឡូរី ហើយដែលសំខាន់នោះគឺ សារធាតុសសៃក្នុងទឹកផ្លែឈើនៅតែតិចជាងការញ៉ាំផ្លែឈើស្រស់ដដែល ។
យូរៗផឹកម្តង
– វិតាមីន ៖ ភេសជ្ជវិតាមីនវាគ្រាន់តែទឹកធម្មតាដែលមានលាយវិតាមីនស្តើងៗ (ដែលកុមារក៏បានទទួលពីអាហារផ្សេងទៀតស្រាប់ហើយ ) តែបើចង់ឲ្យកូនញ៉ាំ ក៏សុំឲ្យជ្រើសយកបែបគ្មានជាតិស្ករទើបជាការល្អ។
កុំផឹកល្អជាង
– ទឹកតែ សូដា កាហ្វេ ឬសូម្បីតែភេសជ្ជប៉ូវកម្លាំងក៏ដោយ ទឹកសូដាគ្មានគុណប្រយោជន៍ខាងភោជនាហារទេចំណែកកាហ្វេវិញ វានឹងទៅជំរុញប្រព័ន្ធការធ្វើការងាររបស់រាងកាយ និងថែមទាំងធ្វើឲ្យញៀនទៀតផង៕

Post a Comment