0
ដើម្បី​​អបអរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ​សំរាប់​កម្ម​វិធី ​ចាស់​ប្តូរ​យក​ថ្មី ​ពី​ក្រុមហ៊ុន ​iOne ​អតិថិជន​នឹង​ទទួល​បាន​ការ​ចំនេញ​កាន់​តែ​ច្រើន​ជាង​មុន​ រាល់​ពេល​ដែល​លោក​អ្នក​យក​កុំព្យូទ័រ​យួរ​ដៃ​ម៉ាក​ Apple​ ឬ ​ទូរស័ព្ទ​ iPhone​ ម៉ូដែលចាស់ៗ​ ហើយមាន​បំនង​ចង់ប្តូរ​យកកុំព្យូទ័រ​យួរដៃម៉ាក​ Apple ​ឬ ​ទូរស័ព្ទ​ iPhone​ ស៊េរីថ្មី ដោយក្រុមហ៊ុន​ iOne​ នឹង​ទទួលធ្វើ​ការ​វាយតម្លៃ​ទៅលើ​ម៉ាសីុនកុំព្យូទ័រ​ ឬ​ ទូរស័ព្ទម៉ាក​ Apple​ ហើយ​ចំពេាះលោក​អ្នក​ដែល​ជាអតិថិជន​របស់​ iOne​ គ្រាន់​តែបង្ហាញ​ iOne ​Service​ Card ​នឹងទទួល​បានកាដូរ​ពិសេសជា​ ទឹកប្រាក់រហូត​ដល់ ​$80​ លើកម្មវិធី​ ចាស់ប្តូរ​ថ្មី​នេះភ្លាម​ៗ។


គួរ​រំលឹកដែរ​​ថាក្រុមហ៊ុន ​iOne ​ដែលជាក្រុមហ៊ុន​ធំមាន​សិទ្ធិនាំ​ចូលផលិត​ផល​ម៉ាក​ Apple​ មក​​កាន់​ព្រះរាជាណាចក្រកម្ពុជា​តែង​តែមា​ន ​កម្មវិធី ​យកចា​ស់ប្តូរ​ថ្មីនេះ​ ជារៀងរាល់ថ្ងៃសំរាប់​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​ កំុព្យូទ័រ​យួរដៃ​ ម៉ាក​Apple ​ចាប់ពីម៉ូដែល​ឆ្នាំ​ 2011​ និងទូរស័ព្ទម៉ាក​ iPhone​ ចាប់​ពីម៉ូដែល​ iPhone 5S ​ ឡើងទៅ​។ ហើយសូម​បញ្ជាក់ផង​ដែរ​ថា ​កម្មវិធីនេះ​ មានផ្តល់ជូន​រហូតដល់​អស់ពីស្តុក​ ហើយ​ គឺមាន​នៅតែមជ្ឈមណ្ឌល​សេវាកម្មអាយវន្ត តែ​មួយគ​ត់ ​ដែល​មាន​ទីតាំង​នៅ​ជាន់​ទី 3​ អគារ​លេខ​ 25​ តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេទុង​ជាប់​នឹង​ស្ថាន​ទូត​ឡាវ។ ពត៌មាន​បន្ថែម​សូម ​ទូរស័ព្ទ​មក​លេខ 0​23 99 75 75 ​ឬចូល​មកកាន់វ៉ិបសាយ www.ione2u.com ឬ www.facebook.com/iOneCambodia ។



Post a Comment

 
Top