ព្រោះការលេងគឺជាអ្វីមួយក្នុងក្បួនការរៀនយល់ដឹង និងជាកិច្ចការមួយដែលក្មេងៗចូលចិត្ដបំផុត ជាពិសេសកុមារដែលស្ថិតក្នុងវយ័ 3-6 ឆ្នាំ ដែលខួរក្បាលកំពុងវិវឌ្ឍន៏ឡើងយ៉ាងឆាប់រហស័ និងស្វាហាប់ ត្រៀមនឹងរៀនយល់ដឹងពីអ្វីៗគ្រប់យ៉ាងដែលចូលមកពាក់ពន្ថ័ក្នុងជីវិតប្រចាំថ្ងៃជានិច្ច ដូច្នេះហើយការដែលកូនមានការវិវឌ្ឍន៏ខាងការរិះគិត ចេះរៀបចំប្រពន្ធ័ការគិត ចេះសំរេចចិត្ដ នឹងធ្វើឱ្យកូនធំធាត់ឡើងយ៉ាងឆ្លាតវៃជឿជាក់លើខ្លួនឯង និងមានភាពជាខ្លួនឯងដ៏លេចធ្លោ។
បបួលលេង បបួលគិត៖ តាមការអ្នកស្រាវជ្រាវ និងវិភាគផ្នែក បានរៀបរាប់ថា ការហ្វឹកហាត់ជំនាញ “ ការគិត ” ឱ្យកូនមិនមែនជារឿងលំបាកទេ គ្រាន់តែលោកឱពុក អ្នកម្ដាយត្រូវយល់ពីគោលជំនាញក្នុងការគឹតជាមុនថា តើវាមានអ្វីខ្លះ រួចហើយសឹមស៊កគំនិតទាំងនោះចូលទៅក្នុងការលេងនិមួយៗរបស់កូន ឱ្យបានយ៉ាងសមរម្យ។
បង្ហាត់ឱ្យចេះតាំងគោលដៅ៖ យើងអាចបង្ហាត់ឱ្យកូនចេះតាំងគោលដៅនៅក្នុងរឿងណាមួយ ដូចជាតាមរយៈការលេងបោះកូនបាល់ឱ្យចូលកន្ដ្រក ឬបោះកងឱ្យចូល ដប ហើយសាកល្បងសង្កេតទៅមើល៏ថា តើកូនបោះចូលប៉ុន្មានដង? លើកនេះបានប៉ុណ្ណឹងដង លើកក្រោយសាកល្បងឱ្យបានច្រើនជាងហ្នឹង បានទេ? ជាដើម។
បង្ហាត់ឱ្យចេះសង្កេត និងប្រមូលព័ត៌មានពី៖ វត្ថុផ្សេងៗជុំវិញខ្លួន ឆ្លងកាត់ប្រពន្ធ័ប្រសាទប៉ះពាល់ទាំង5 ដូចជា លេងហ្គេមស្ទាបរបស់នៅក្នុងឡាំង ដោយឱ្យកូនរាវស្ទាបរបស់ដែលនៅក្នុងឡាំង ឬនៅក្នុងកាបូបទៅមើល៏ថា តើជារបស់អ្វី? ដែលវាអាចជារបស់លេងសំណព្វចិត្ដ នាឡិការោទ៏ ច្រាសដុសធ្មេញ…ល…ដែលសុទ្ធតែជាវត្ថុដែលកូនតែងឃើញរៀងរាល់ថ្ងៃហ្នឹងឯង។
បង្ហាត់ឱ្យចេះចាំ៖ ហ្គេមផ្គូផ្គងរូបភាពផ្សេងៗ នឹងជួយបង្វឹករឿងចងចាំដល់កូនបានយ៉ាងងាយស្រួល ចូរសាកល្បងរកកាតរូបភាពផ្សេងៗមកបបួលកូន លេងឱ្យបានញឹកញាប់ ឬក៏យកសៀវភៅអាល់ប៊ុមរូបថតចាស់ៗរបស់ក្រុមគ្រួសារមកចង្អុលបង្ហាញឱ្យកូនរំលឹកការចងចាំពីមុនៗ ដោយអ្នកម្ដាយ អាចសួរកូនថា ចាំបានទេ…រូបថតនេះយើងទៅលេងនៅឯណា? ឬក៏ចង្អុលទៅលើរូប ហើយសួរកូនថា នេះជានរណាគេ? ដើម្បីឱ្យកូនចេះប្រើ ការរិះគឹត និងដែលសំខាន់នោះ សូមកុំភ្លេចសសើរកូនផងនៅពេលដែលគេឆ្លើយត្រូវ។
បង្ហាត់ឱ្យចេះគិតកែរបញ្ហា៖ ការដោះស្រាយបញ្ហា គឺជាសមត្ថភាពក្នុងការយកឈ្នះឧប្បសគ្គ អត់ទ្រាំនឹងក្ដីលំបាកបានដោយមិនរាថយ ។ មានហ្គេម និងកិច្ចការ ជាច្រើនដែលអាចជួយបង្កើនជំនាញការគឹតបែបនេះដល់កូនបាន ឧទាហរណ៏ដូចជាហ្គេមប្រកួតគ្នារកលេខពី 1-1០០នៅលើផ្ទាំងក្រដាសមួយដែលយើងសរសេតួលេខពាសពេញនោះ ដោយអាចចាប់ផ្ដើមពីឧប្បសគ្គងាយៗ ដូចជា រកលេខ1-1០សិន រួចហើយសឹមបន្ថែមភាពលំបាកឡើងបន្ដិចម្ដងៗ។
បង្ហាត់ឱ្យចេះពិចារណា និងមានហេតុមានផល៖ លោកឱពុក អ្នកម្ដាយខ្លះអាចធ្លាប់ជួបហេតុការណ៍ដែលកូនចូលចិត្ដរើកកាយ ចូលចិត្ដដោះបំបែករបស់លេងជាដើម ពេលនោះអាចភ្លេចខ្លួនស្ដីឱ្យកូនទៀតផង តែការពិតវិញ ការលេងក្នុងលក្ខណះបែបនេះគឺជារឿងមួយនៅក្នុងក្បួនការហ្វឹកហាត់គិតពិចារណាដែលកូនកំពុងរៀនយល់ដឹងតាមរយៈការដោះបំបែក និងរកមើលភាពពាក់ពន្ធ័គ្នារបស់វត្ថុមួយនោះ វាដូចគ្នានឹងការលេងហ្គេមផ្សេងៗទៀតដែរ ដូចជា លេងតរូបភាព ឬលេងដូមីណូជាដើម។
បង្ហាត់ឱ្យមានគំនិតឆ្នៃប្រឌិត៖ តាមរយៈការងារសិល្បះ និងកិច្ចការឆ្នៃប្រឌិតផ្សេងៗយ៉ាងសេរី លោកឱពុក អ្នកម្ដាយចូរកុំភ្លេចខ្លួនទៅរារាំង ឬកំហឹតគំនិតរបស់កូន ព្រោះការដែលមនុស្សយើងអាចចេះរិះគិតមានគំនិតឆ្នៃប្រឌិតបានតិចច្រើនប៉ុនណានោះ វាស្ថិតនៅលើស្ថានភាពជុំវិញខ្លួនជាសំខាន់។
ការបង្ហាត់ឱ្យកូនមានជំនាញក្នុងការគិតនេះ ត្រូវធ្វើយ៉ាងសន្សឹមៗ ដោយចាប់ផ្ដើមពីរឿងងាយៗ និងបើកឱកាសឱ្យកូនបានប្រើគំនិតយ៉ាងសេរី មិនរារាំង ឬកំហិត ហើយអ្វីដែលសំខាន់ គឺមិនត្រូវភ្លេចសសើរកូនឡើយដើម្បីឱ្យកូនមានកម្លាំងចិត្ដ និងមានទឹកចិត្ដក្នុងការ រៀន យល់ដឹងតទៅទៀតផង៕

Post a Comment