ដំណេករបស់អ្នកម្តាយមានគភ៌គឺជារឿងសំខាន់ខ្លាំងណាស់ពេញមួយអំឡុងពេលនៃការមានគភ៌ ព្រោះការគេងនឹងធ្វើឱ្យអ្នកម្តាយមានគភ៌មានសុខភាពល្អ ផ្លូវចិត្តស្រស់ថ្លា។ ក្នុងអំឡុងពេលដែលអ្នកម្តាយមានគភ៌គេងលក់ កូនតូចនៅក្នុងផ្ទៃក៏នឹងគេងលក់ដូចគ្នាដែរ ធ្វើឱ្យទារកមានការរីកចម្រើនធំធាត់ល្អ តែបើអ្នកម្តាយមានគភ៌គេងសម្រាកមិនបានគ្រប់គ្រាន់ នឹងធ្វើឱ្យអារម្មណ៍របស់អ្នកម្តាយមិននឹងនរ ឆាប់មួម៉ៅ ឆាប់នឿយហត់ ងាយកើតអាការតានតឹងធុញថប់ និងថែមទាំងធ្វើឱ្យរាងកាយមិនរឹងប៉ឹងមាំមួនទៀតផង។ 
ការគេងសម្រាករបស់អ្នកម្តាយមានគភ៌មានប្រយោជន៍ដូចតទៅនេះ៖
– ធ្វើឱ្យសាច់ស្បែកស្រស់ថ្លាភ្លឺរលោង ព្រោះពេលគេង ប្រព័ន្ធផ្សេងៗនៅក្នុងរាងកាយនឹងជួសជុលផ្នែកដែលសឹករេចរឹល កោសិកាផ្សេងៗនឹងចាប់ផ្តើមជួសជុលខ្លួនឯង ធ្វើឱ្យស្បែកមិនយារជ្រីវជ្រួញ ហើយរឹតតែបានទទួលការគេងសម្រាកយ៉ាងពេញលេញបរិបូរ នឹងរឹតតែធ្វើឱ្យអ្នកម្តាយមើលទៅឃើញកាន់តែនៅក្មេងវ័យទៅទៀត។
– ការគេងសម្រាកនឹងធ្វើឱ្យប្រព័ន្ធប្រសាទ និងខួរក្បាលធ្វើការបានកាន់តែល្អឡើង មានការចងចាំល្អឡើងនៅពេលរាងកាយបានសម្រាកយ៉ាងពេញទំហឹង។ – ការគេងលក់យ៉ាងគ្រប់គ្រាន់ធ្វើឱ្យភាពប្រថុយប្រថានក្នុងការធ្វើឱ្យកើតរោគធាត់ថយចុះបាន ព្រោះពេលគេង ប្រព័ន្ធការដុតបំផ្លាញនឹងធ្វើការបានល្អ ដូច្នេះអ្នកម្តាយដែលញ៉ាំច្រើនដើម្បីកូនក្នុងផ្ទៃនោះមិនបាច់បារម្ភថានឹងមានជាតិខ្លាញ់កើតឡើងដោយសារការគេងសម្រាកនោះទេ។ – អ្នកម្តាយមានគភ៌ដែលមានរោគប្រចាំកាយពីមុននោះ បើបានគេងលក់សម្រាកយ៉ាងគ្រប់គ្រាន់នឹងធ្វើឱ្យរោគដែលមាននៅក្នុងខ្លួននោះលែងសូវធ្វើទុក្ខ ដែលវាជារឿងមួយសំខាន់ខ្លាំងណាស់សម្រាប់អ្នកម្តាយមានគភ៌។
– ជួយលាងជាតិពុលក្នុងរាងកាយខណៈពេលលង់លក់ សាកល្បងសង្កេតមើលយ៉ាងងាយៗ បើអ្នកម្តាយណាម្នាក់អត់ងងុយ ឬមិនបានគេងសម្រាក មុខមាត់នឹងឡើងខ្មៅមិនស្រស់ថ្លា ហើយការបន្ទោបង់ក៏មិនសូវជាប្រក្រតីដែរ។
– បើអ្នកម្តាយមានគភ៌ឆាប់ចូលគេង និងបានគេងសម្រាកយ៉ាងគ្រប់គ្រាន់នោះ នឹងជួយធ្វើឱ្យអ្នកម្តាយមិនងាយឆាប់ចាស់ មានអារម្មណ៍ថាខ្លួននៅក្មេងជានិច្ច រឹតតែបានគេងមុនម៉ោងដប់យប់ផងនោះ រឹតតែកាត់បន្ថយភាពចាស់បានទ្វេដងទៅទៀត។ ដំណេករបស់អ្នកម្តាយមានគភ៌គឺជារឿងសំខាន់ខ្លាំងណាស់ សម្រាប់ស្រ្តីមានគភ៌មួយចំនួនអាចមានអាការគេងមិនលក់ ឬគេងលក់មិនបានស្កប់ ដែលវាជារឿងពាក់ព័ន្ធនឹងបញ្ហាអ័រម៉ូនខណៈពេលមានគភ៌ តែបើសឹនជាមានពេល អ្នកម្តាយមានគភ៌គួរតែគេងសម្រាកមួយស្របក់ ដើម្បីសុខភាពដ៏ល្អរបស់អ្នកម្តាយខ្លួនឯង និងកូនតូចនៅក្នុងផ្ទៃផង ណា៎ចា៎ស!៕

Post a Comment