ក្មេងខ្លះចាយលុយខ្ជះខ្ជាយ មិនព្រមសន្សំសោះ ក្មេងខ្លះទៀតគិតតែពីសន្សំ មិនព្រមចាយ រហូតដល់ឪពុកម្តាយភ័យ ខ្លាចថាកូនក្លាយជាមនុស្សគំរិះ។ ខាងក្រោមនេះ គឺជាតិចនិកបង្ហាត់កូនឱ្យចេះចាយលុយយ៉ាងត្រឹមត្រូវរបស់អ្នកម្តាយកំពូលឆ្លាតម្នាក់ ដែលមានអ្នកម្តាយជាច្រើនសាកល្បងធ្វើតាមហើយឃើញថា…ល្អផស់គេមែន!។
០១) រឿងដែលសំខាន់បំផុតសម្រាប់ការបង្ហាត់កូនឱ្យចេះចាយលុយយ៉ាងត្រឹមត្រូវនោះ គឺការធ្វើខ្លួនជាគំរូដ៏ល្អហ្នឹងឯង អ្វីដែលបង្ហាត់កូន យើងក៏ត្រូវធ្វើបែបនោះដែរ ដូចជា យើងបង្ហាត់ឱ្យកូនចេះសន្សំសំចៃ តែយើងមិនធ្វើ ក៏គ្មានប្រយោជន៍អ្វីដែរ។
០២) ឱ្យកូនបានទទួលខុសត្រូវលុយរបស់ខ្លួនឯង បង្រៀនកូនឱ្យដឹងថា រឿងណាដែលយើងគួរចាយ ឬមិនគួរចាយ ដូចជា បើ
កូនចង់បានរបស់លេង ដែលថែមមកជាមួយនំដែលយើងមើលឃើញហើយថា គ្មានប្រយោជន៍នោះ យើងក៏ប្រាប់កូន តែជួនកាលកូនអាចនឹងឌឺខ្លះក៏មានដែរ ដូច្នេះត្រូវដាក់កតិកា ហាមទិញនំដែលមានថែមរបស់លេង ឬឱ្យជ្រើសរើសយកមួយណាតែម្យ៉ាងក៏បាន។
០៣) បង្ហាត់ឱ្យកូនចេះបរិច្ចាគលុយជួយអ្នកដទៃខ្លះផង ប្រយ័ត្នក្លាយជាអាល្អិតកំពូលកំណាញ់ស្វិត ដូចជា បរិច្ចាគចូលមូលនិធិណាដែលពាក់ព័ន្ធនឹងកុមារវ័យស្របាលៗនឹងរូបគេ ជាដើម៕

Post a Comment