0

 សួស្តី..! អ្នកទាំងអស់គ្នាដែល​បាន​ចូល​​មក​ដល់ គេហទំព័រ មួយ​នេះ។ គេហទំព័រ

V-SHARE4U  នេះត្រូវ​បាន​បង្កើត​ឡើងនៅ ថ្ងៃច័ន្ទ ទី១៨ ខែកក្កដា ឆ្នាំ ២០១៦។ ហើយចាប់ផ្ដើមឲ្យប្រើប្រាស់នៅថ្ងៃសុក្រ ទី២០ ខែកក្កដា​ ឆ្នាំ ២០១៦។ គេហទំព័រ មួយនេះគឺជាកន្លែងចែក​រំលែក​នូវចំណេះ​ដឹង​ដែលខ្ញុំ​បានសិក្សាស្រាវជ្រាវផ្សេងៗមកចែកជួនអ្នករាល់គ្នាមិនប្រកាន់អ្វីៗទាំងអស់ទោះ​បី​តិច​តួច​ឬ​យ៉ាង​ណា​ក្តី។ ខ្ញុំ​ក៏​សង្ឃឹម​ផង​ដែរ​ថា រាល់​កំហុស​ខុសឆ្គង​នានា លោក​អ្នក​នឹង​អាច​អធ្យាស្រ័យ ឬ​ផ្តល់​ជា​មតិ​ដើម្បី​ណែនាំ​ (ស្ថាបនា) ដល់​ ខ្ញុំបាទផង ដើម្បី​ធ្វើ​ការ​កែ​តម្រូវ។ លោក​អ្នក​អាច​ផ្ញើរ​ជា​មតិ​មក​កាន់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​រង​ចាំ​ទទួលនូវការរិះគន់ដើម្បីស្ថាបនា អំពីសំណាក់អ្នករាល់គ្នា​គ្រប់​ពេល​ដោយ​ក្ដី​រីករាយ។ បើ​និយាយ​ដោយ​ចិត្ត​ស្មោះ គឺ​ខ្ញុំ​ចូល​ចិត្ត​រាប់​អាន​មិត្ត​ ហើយ​ក៏​ចង់​ធ្វើ​រឿង​រ៉ាវ​ល្អៗ​ទាំងឡាយ​សម្រាប់​ប្រទេស​ជាតិ​របស់​ខ្ញុំ។ តាម​ដែល​ពាក្យ​បុរាណមួយ​បាន​ពោល​ថា"ការ​កើត​មក​ជា​មនុស្ស​គឺ​ជា​រឿង​មួយ​ដ៏​កម្របំផុត"ដូច​នេះខ្ញុំ​បាន​កើត​ជា​មនុស្ស​ហើយ ខ្ញុំ​នឹង​យក​ជីវិត​ជា​មនុស្ស​មួយ​នេះ មក​បម្រើ​មនុស្ស​ជាតិ ក៏​ដួច​ជា អ្នក​ដែល​ស្រឡាញ់ការសិក្សា ចង់​ចេះ ចង់​ដឹង និង​ ចង់​សិក្សា​ស្វែង​យល់។ ខ្ញុំ​មិន​ចូល​ចិត្ត​លាក់ នូវ​អ្វី​ដែល​ខ្លួន​បាន​ដឹង​ឡើយ ព្រោះ​ថា វា​ជា​រឿង​ឥត​ប្រយោជន៍។ ការ​ព្យាយាម​លាក់ នូវ​អ្វី​ដែល​ខ្លួន​ធ្លាប់​ដឹង ធ្លាប់​ចេះ ធ្លាប់​យល់ មិន​បង្ហាញ​ដល់​អ្នក​ដទៃ​ ប្រៀប​បាន​ទៅ​នឹង​ដើម​ឈើ​មួយ​ដើម ដែល​មិន​ផ្ដល់​ម្លប់​សូម្បី​តែ​បន្តិច​សោះ​ឡើយ។
**||**
        ខ្ញុំបាទឈ្មោះ ឌិត សុវណ្ណារិទ្ធិ
   ជានិស្សិតនៃ វិទ្យាស្ថានអភិវឌ្ឍន៏ អាស៊ីសច្ចៈ និង សកលវិទ្យាល័យ ធនធានមនុស្ស ជំនាន់ទី ០៧   បច្ចប្បន្នស្នាក់នៅ ម្តុំបឹងត្របែក៕
**||**
       សម្រាប់ព័ត៌មានបន្ថែសូមទំនាក់ទំនងតាមរយៈ
លេខទូរសព្ទៈ ០១០ ៦៦​ ១១ ២២
អ៊ីម៉ែលៈ sovannarithdith@gmail.com









Post a Comment

 
Top