0


អ​ជ្ញា​ធរ​អាកាស​ចរ​ជាតិ​សហរដ្ឋអាមេរិក​(FAA) បាន​ប្រើប្រាស់​បច្ចេកវិទ្យា​កុំព្យូទ័រ​ថ្មី​ដែល​អាច​ជួយ​ឲ្យ​ការ​ហោះហើរ​ដល់​គោលដៅ​កាន់តែ​សុវត្ថិភាព​និង​ដល់​គោលដៅ​ឆាប់រហ័ស​។


DataComm​ឬ​បណ្តាញ​កុំព្យូទ័រ​ដែល​ជា​បច្ចេកវិទ្យា​ប្រព័ន្ធ​គមនាគមន៍​ថ្មី​នឹង​ត្រូវ​យក​មក​ជំនួយ​ដល់​ការ​ទាក់ទង​ក្នុង​ការ​សន្ទនា​រវាង​អ្នកបើកបរ​យន្តហោះ និង​ទី​បញ្ជា​គ្រប់គ្រង​ការ​ហោះហើរ ។ ប្រព័ន្ធ​ថ្មី​នេះ​នឹង​ផ្ញើ​សារ​ជា​ឯកសារ​កុំព្យូទ័រ​នឹង​បញ្ជូន​ពី​ផ្លូវ​ហោះហើរ ផ្លូវអាកាស និង​អាកាសធាតុ​ដោយ​ផ្ទាល់​ទៅ​ដល់​កន្លែង​បើកបរ​យន្តហោះ​តែ​ម្តង ។

ការ​បញ្ជូន​សារ​នឹង​ត្រូវ​បាន​កាត់​ផ្តាច់ លុះត្រាតែ​ការ​សន្ទនា​ដោយ​ពាក្យពេចន៍​រហូត​រយៈពេល​១៥​នាទី​ទៅ​២០​នាទី តែ​ការ​បញ្ជូន​វិញ​ត្រឹមតែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ដែល​វា​ពិតជា​បាន​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ជា​ខ្លាំង ។ ជា​ពិសេស​ជា​ការ​ដោះស្រាយ​បញ្ហា​ពេល​មាន​ហេតុការណ៍​កើតឡើង​ដោយ​ចៃដន្យ ។ លោក Michael Huerta ជា​មន្ត្រី FAA និយាយ​ថា នៅ​ពេល​អ្នក​ព្យាយាម​រក​ផ្លូវ​ថ្មី ដើម្បី​ហោះហើរ វា​ជា​រឿង​សំខាន់​ព្រោះ​អ្នក​ប្រហែលជា មនុស្ស​តែ​ម្នាក់​គត់​ដែល​បាន​គេច ផុត​ពី​អាកាសធាតុ​នៅ​ខាង​មុខ ។

នៅ​ពេល​មាន​ខ្យល់ព្យុះ យន្តហោះ​ត្រូវការ​ផ្លូវ​ហោះហើរ​ថ្មី ជា​ធម្មតា​ទាំង​អ្នកបើកបរ​យន្តហោះ និង​អ្នកដំណើរ​ត្រូវ​រង​ចាំ​។ ហេតុ​នោះ​ដើម្បី​កុំ​ឲ្យ​ខាត់​ពេលវេលា​ដើម្បី​រង់ចាំ​ការ​បញ្ជាក់​ចុង​ក្រោយ​ពី​ផ្លូវ​ហោះហើរ​ថ្មី​នោះ ទី​បញ្ជា​គ្រប់​គ្រង់​ផ្លូវអាកាស​អាច​ផ្ញើ​គំរូ​ហោះហើរ​ថ្មី រយៈកំពស់ នឹង​ល្បឿន​ខ្យល់ ដោយ​គ្រាន់តែ​ចុច​ប៊ូ​តុង ។

តាម​រយៈ​បច្ចេកវិទ្យា​ថ្មី DataComm នោះ​ទី​បញ្ជា​គ្រប់​គ្រង់​ផ្លូវអាកាស​អាច​បញ្ជូន​ព័ត៌មាន​ទៅ​ឲ្យ​យន្តហោះ​បាន​ច្រើន​ក្នុង​ពេល​តែ​មួយ​។ លើស​ពី​នេះ​ទៅ​ទៀត​ទី​បញ្ជារ​គ្រប់គ្រង​ផ្លូវ អាកាស​អាច​តាមដាន​នៅ​គ្រប់កន្លែង​ដែល​គេ​ចង់​ដឹង​ដើម្បី​ធានា​ថា​ប្រតិបត្តិការ​នៃ​ការ​ហោះហើរ​របស់​យន្តហោះ​បើកបរ​ដោយ​សុវត្ថិភាព ។ 

លើស​ពី​នេះ​ទៅ​ទៀត​ព័ត៌មាន​នៃ​ការ​បញ្ជូន​ផ្ទាល់​ត្រូវ​បាន​កាត់​បន្ថយ​ហានិភ័យ​នៃ​គ្រោះថ្នាក់​ដែល​កើតឡើង​ពី​កំហុស​ក្នុង​ទំនាក់ទំនង​គ្នា​។ លោក Jim McAllister ដែល​ជា​មន្ត្រី FAA ផ្នែក​គ្រប់​គ្រង់​ផ្លូវអាកាស​និយាយ​ថា យើង​ពិតជា​បាន​បង្កើន​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព​របស់​យើង ។ ការ​បញ្ជូន​ព័ត៌មាន​នៅ​លើក​ក្រោយ​នោះ​យើង​លែង​ប្រើប្រាស់​រលក់​វិទ្យុ​ទៀត​ហើយ ព្រោះ​វា​អាច​មាន​កំហុស ឬ​រាំងស្ទះ ប្រសិនបើ​រលក​វិទ្យុ​ត្រូវ​បាន​បាំង​ដោយ​អគារ ។
នៅ​ដំណាច់ឆ្នាំ​នេះ អាកាសយានដ្ឋាន​ចំនួន​៥០ នឹង​ត្រូវ​បំពាក់​បច្ចេកវិទ្យា​ថ្មី​នេះ ៕

Post a Comment

 
Top