ម៉ាសីុន Macbook Pro អេក្រង់ 15 អីុងថ្មី របស់ Apple ទំនងជាមាន ថាសរឹង SSD ដែលមានល្បឿនលឿនជាងគេបំផុត ក្នុងទីផ្សារបច្ចុប្បន្ន… នេះបើតាម ប្រភពពី ComputerWorld។ គួររំលឹកថា ម៉ាសីុន Macbook Pro ឆ្នាំទៅ ប្រើ ថាសរឹង SSD ប្រភេទ PCIe ដែលមានល្បឿនអានទិន្នន័យ 1.6GBps និងល្បឿនសរសេរទិន្នន័យ 1.5GBps ខណៈដែល ថាសរឹង SSD ប្រភេទ SATA នៅលើទីផ្សារទូទៅ មានល្បឿនអាន និងសរសេរទិន្នន័យ ជាមធ្យមតែ 500MPps តែប៉ុណ្ណោះ។
ងាកមក Macbook Pro អេក្រង់ 15 អីុងថ្មីវិញ ថាសរឹង SSD របស់វា ត្រូវបានគេរកឃើញថា មានល្បឿន អានទិន្នន័យ 3.1GBps និង សរសេរទិន្នន័យរហូត 2.2GBps ខណៈដែលម៉ូដែល អេក្រង់ 13 អីុង មានល្បឿនសរសេរទិន្នន័យតែ 2.1GBps ប៉ុណ្ណោះ។
ការដែល Apple ប្រើឌុយតំណ PCIe/NVMe ធ្វើឱ្យ ក្រុមហ៊ុននេះ អាចបង្កើន ល្បឿនអាន និងសរសេរទិន្នន័យរបស់ថាសរឹងខ្លួន បាន 4 ទៅ 5 ដង បើធៀបនឹង ថាសរឹង SSD ដទៃដែលប្រើខ្សែ SATA៕

ប្រភព: ComputerWorld

Post a Comment