នៅពេលដែលកុមារមានអាយុច្រើនឡើង មានភាពជាខ្លួនឯងច្រើនឡើង នឹងកើតមានអំឡុងពេលមួយដែលជាអំឡុងពេលនៃការប្រកែកប្រឆាំងរបស់កុមារ ដោយច្រើនតែកើតឡើងនៅពេលដែលកុមារមានអាយុប្រមាណជាង 2 ខួប ឪពុកម្តាយនឹងបានឃើញថា កុមារច្រើនតែចូលចិត្តនិយាយពាក្យថា “ទេ ទេ ទេ” ស្ទើតែគ្រប់រឿងទាំងអស់ ។
ក្នុងអំឡុងពេលនេះ កូនតូចច្រើនតែមានអារម្មណ៍ប្រែប្រួល ព្រោះមិនទាន់អាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អ ដូច្នេះឪពុកម្តាយគួរយល់ថា គឺជាសភាវធម្មតារបស់ការវិវឌ្ឍន៍នៅក្នុងខ្លួនកុមារ មិនមែនកូនជាក្មេងមិនល្អ ឬមិនស្តាប់បង្គាប់នោះទេ ។ រឿងដែលឪពុកម្តាយគួរធ្វើដើម្បីជួយឲ្យកូន(និងខ្លួនឪពុកម្តាយផ្ទាល់)ឆ្លងផុតអំឡុងពេលនៃវ័យប្រកែកនេះបានយ៉ាងងាយស្រួលនោះគឺ :
1 . ព្យាយាមធ្វើរឿងទាំងឡាយឲ្យទៀងពេលទៀងវេលា ដូចជា ពេលញ៉ាំអាហារ ពេលគេង ពេលលេងរបស់លេង ពេលនិយាយរឿងនិទាន -ល- ដើម្បីឲ្យកូនកើតមានភាពស៊ាំធ្លាប់ ហើយកូននឹងលែងងង៉ក់រករឿងទារលេងក្នុងពេលដែលមិនមែនជាពេលលេងទៀតមិនខាន ។
2 . ព្យាយាមឲ្យកូនបានមានចំណែកជ្រើសរើសក្នុងការធ្វើកិច្ចការផ្សេងៗ ដូចជា ឲ្យជ្រើសរើសថា តើចង់ញ៉ាំក្រូច ឬផ្លែប៉ោម? ឬជ្រើសរើសខ្នើយពេលគេង(បើសឹនជាមានច្រើន)ជាដើម ព្រោះដើម្បីឲ្យកុមារអាចបញ្ចេញភាពជាខ្លួនឯងបានតាមរយ:ការជ្រើសរើស និងសំរេចចិត្ត ។
3 . ព្យាយាមសាងព្រំដែននៃការសំរេចចិត្តរបស់កុមារ(Limit) ជាប្រក្រតីក្មេងច្រើនតែសាកល្បងព្រំដែននោះជានិច្ច ដូចជាកំណត់ពេលវេលាឲ្យលេងបានកន្លះម៉ោង ពេលប្រាប់ឱ្យឈប់ហើយកូនធ្វើមិនដឹង ពេលនោះយើងចាំបាច់ត្រូវប្រមូលរបស់លេងទុក(កុមារនឹងសាកល្បងថា បើមិនធ្វើតាមព្រំដែនដែលកំណត់នោះ តើនឹងមានអ្វីកើតឡើង?) នៅពេលធ្វើបែបនេះយូរៗទៅ កុមារនឹងរៀនយល់ដឹង និងមានការគោរពតាមព្រំដែនកំណត់នោះមិនខាន ។
ចូរចាំទុកថា ក្មេងតូចៗគ្រប់គ្នាតែងតែមានអំឡុងពេលនៃវ័យប្រកែកទាំងអស់ តែច្រើន ឬតិច និងឈប់នៅពេលណានោះ(សំរាប់កុមារខ្លះ អាចនឹងធ្លាប់ខ្លួនក្លាយជានិស្ស័យតែម្តង) អាស្រ័យលើការតបស្នងរបស់ឪពុកម្តាយហ្នឹងឯង ។

Post a Comment