0


ប្រិយ​មិត្ត​អ្នក​អានទស្សនាវដ្តី​ ពេញចិត្ត ​ប្រហែល​ជាមិន​បានដឹក​ទេថា ​របាយការណ៍​មួយ​បាន​រកឃើញ​នូវ​រលក​សញ្ញា​ចេញ​ពីសេវា ​Wi-Fi អាច​បង្ក​ផលប៉ះពាល់​ដល់​សុខ​ភាព​របស់​យើង​។ ទោះ​បីជា​យ៉ាង​ណាក៏​ដោយ​ក្រុម​អ្នក​បង្កើត​ឧបករណ៍​បច្ចេក​វិទ្យា​របស់​ចិន​ បាន​សិក្សា​អំពីវា​ឲ្យកាន់​តែច្បាស់​ ដើម្បី​ឆ្លើយតប ​និង​ដោះ​ស្រាយ​បញ្ហានោះ។ ​
ជាការ​ពិតណាស់​រលក​សញ្ញា​ ដែល​ចេញ​ពី ​Wi-Fi អាច​ធ្វើឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​មនុស្ស​គ្រប់គ្នា​ យ៉ាង​ណាមិញ ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ក៏កាន់​តែ​ទទួល​ឥទ្ធិពល​អាក្រក់​ថែម​ទៀត​ ពីរលក​សញ្ញា​នោះ។ ​






ប៉ុន្តែ​នៅពេល​នេះ ​អ្នកបង្កើត​ឧបករណ៍​បចេ្ចកវិទ្យា​របស់​ចិន​ គឺក្រុម​ហ៊ុន ​Qihoo 360 បាន​ប្រកាសថា​ Wi-Fi អាច​ប្រើ​ប្រាស់​នូវ​មុខ​ងារ​មួយ​សម្រាប់​ស្ត្រីមាន​ផ្ទៃពោះ​។ មុខ​ងារនេះ​ គឺមាន​សារៈ​សំខាន់​ណាស់​សម្រាប់​ស្ត្រី ​ដោយ​សារតែ​វាអាច​ជួយ​កាត់បន្ថយ​វិទ្យុ​សកម្ម​បាន​ប្រមាណ​៧០ភាគ​រយ​។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​ BBC របស់​អង់​គ្លេស។ ​ឧបករណ៍​ចែក​ចាយ​សេវា​អ៊ីនធឺណិត​ថ្មី​ ឬ Wi-Fiថ្មី នោះ​ឈ្មោះថា​ P1 ដែល​វាមាន​ប្រភេទ​សេវា​២ប្រភេទ ​គឺ ​ការបន្ថយ​ការជ្រៀត​ចូល​នៃសេវា ​និង ​តុល្យ​ភាព​នៃសេវា។ ​​

ទោះបី​ជាយ៉ាង​ណាក៏​ដោយ​រហូត​មកដល់​ពេល​នេះមិន​ទាន់​មានការ​បញ្ជាក់​ណាមួយ​ច្បាស់​លាស់​ លើ​រលក​សញ្ញា​របស់​ Wi-Fi ដែល​ក្រុម​ហ៊ុន​ខាងលើ​ថាអាច​ធ្វើឲ្យ​មាន​ផលប៉ះ​ពាល់​ដល់​យុវវ័យ​ នឹងទារក​។ នេះ​មានន័យ​ថាការ​សិក្សានេះ​ បរាជ័យ​ក្នុង​ការរក​ភស្តុតាង ​ដើម្បីបង្ហាញ​ពីផល​ប៉ះពាល់​អាក្រក់​របស់វា។ ​

យ៉ាង​ណាមិញ ​អង្គការ​ក្រៅរដ្ឋា​ភិបាល​មិនរក​ប្រាក់​ចំណូល​មួយ​របស់​សហរដ្ឋ​អាមេរិក ​The BabaySafe Project បាន​ស្នើឲ្យ​មានការ​សិក្សា​បន្ថែម​ទៀត ​ទៅលើ​បញ្ហារលក​វទ្យុសកម្ម​ ដែល​ភាយចេញ​ពីសេវា​ Wi-Fi ហើយ​ក៏បានអំពាវ​នាវ​ឲ្យស្ត្រី​មានផ្ទៃពោះ​ប្រុងប្រយ័ត្ន​ពេល​ដែលប្រើ​ប្រាស់​ទូរស័ព្ទ​ ម៉ាស៊ីន​ Microwave នឹង​ឧបករណ៍​មួយចំនួន​ទៀត​ដែល​បច្ចេញ​រលក​សញ្ញា​កម្រិត​ទាបក៏​ដោយ។​

តែបើ​យោង​តាមការ​ផ្សាយ​របស់​ BBC ដដែល​បានដក​ស្រង់​នូវការ​លើក​ឡើង​របស់​ក្រុម​ហ៊ុនមួយ​ចំនួន​ទៀត​ថា ​ការបង្កើត​ឧបករណ៍ ​Wi-Fi ថ្មីនោះ​ របស់​ Qihoo គឺជាការ​បង្កការ​ភ័យខ្លាច​ទៅវិញទេ។ ​

យោង​តាមការ​ចុះផ្សាយ​របស់​អង្គការ​សុខភាព​ពិភព​លោក​បានឲ្យដឹងថា​ ការសិក្សា​ស្រាវ​ជ្រាវថ្មីៗ​នេះបាន​បង្ហាញ​ថាមិន​ទាន់មាន​ភស្តុតាង​ណាមួយ​ ដែល​អាចបញ្ជាក់​ថាពីរលក​សញ្ញា​ម៉ាញេ​ទិចខ្សោយៗ​ ហើយ​ធ្វើឲ្យមាន​ផលប៉ះពាល់​នៅឡើយទេ​។ ប៉ុន្តែនៅតែ​មានការ​សិក្សា​បន្តទៀត​របស់​អង្គការ​នេះ ​ដើម្បីដឹង​ពីផល​ប៉ះពាល់​ដែល​អាចកើត​មាន​ហើយ​មិនទាន់​ស្វែងរក​ឃើញ​១០០%ក្នុងពេល​បច្ចុប្បន្ន​នេះ​ឡើយ។ ​

ការប្រើ​ប្រាស់​នូវមុខងារ​ថ្មីរបស់​ក្រុមហ៊ុន​ Qihoo គឺមាន​ន័យថាជា​ការបន្ថយ​នូវ​រលក​សញ្ញា​សម្រាប់​មនុស្ស​ស្ត្រីមាន​ផ្ទៃពោះ​ប្រើប្រាស់​ ប៉ុន្តែនេះ​មិនខុស​ពីការនៅ​ឲ្យឆ្ងាយ​ពី Wi-Fi ដើម្បី​បន្ថយ​រលក​សញ្ញា​ប៉ុន្មានដែរ៕ ​

Post a Comment

 
Top