តើអ្នកធ្លាប់ប្រើខ្សែភ្លើងដែលមានជើងតំណបីដែរឬទេ? តើអ្នកដែលឆ្ងល់ដែរឬទេថា តើហេតុអ្វីបានជាឃើញមានខ្សែភ្លើងខ្លះជើង២ផង ខ្លះជើង៣ផង តើគេផលិតវាមកដើម្បីអ្វី? ចុះបើអ្នកត្រូវការប្រើខ្សែភ្លើង តើអ្នកនឹងជ្រើសរើសយកខ្សែភ្លើងប្រភេទណាមកប្រើ? ជើង២ ឬជើង៣?
ខាងក្រោមនេះគឺជាមូលហេតុ និងអត្ថប្រយោជន៍របស់ខ្សែភ្លើងជើង៣ ដែលមិនគួរឱ្យនឹកស្មានដល់៖
ជាទូទៅអ្នកប្រាកដជានិយមប្រើខ្សែភ្លើងជើង២តជាប់មករហូតជាច្រើនឆ្នាំហើយ ដល់ពេលទៅប្រើខ្សែភ្លើងជើង៣ ពេលខ្លះក៏មានអារម្មណ៍ថាដូចជាទើសទែងៗម៉េចមិនដឹង ប៉ុន្តែពេលនេះអ្នកនឹងផ្លាស់ប្ដូរការគិតទាំងនោះជាក់ជាមិនខាន ។ សូមជម្រាបជូនថា មូលហេតុដែលនាំឱ្យអ្នកវិទ្យាសាស្រ្តវិស្វកម្មនឹកឃើញ និងបង្កើតខ្សែភ្លើងមានជើង៣នេះ ក៏ព្រោះតែខ្សែភ្លើងជើង២មិនមានសុវត្ថិភាព និងបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ជាច្រើន ។ ខ្សែភ្លើងជើង៣ សព្វថ្ងៃបានក្លាយជាទីពេញនិយមប្រើក្នុងប្រទេសអភិវឌ្ឍន៍ ព្រោះវារក្សាសុវត្ថិភាពខ្ពស់ដល់អ្នកប្រើប្រាស់ដោយសារតែវាមិនងាយឆក់ ។ មិនងាយឆក់ក៏ព្រោះតែវាមានជើងទី៣ នៅត្រង់ផ្នែកកំពូលនៃត្រីកោណ ដែលមានសណ្ឋានរាងមូល ដែលមានតួនាទីខ្ពស់ក្នុងការបញ្ជូនចរន្តអគ្គិសនីត្រឡប់ទៅមណ្ឌលភ្លើងវិញ ឬជួនកាលវាចម្លងចូលទៅក្នុងផ្ទៃដីតាមរយៈជើងរបស់អ្នកផងក៏មាន ព្រោះផ្ទៃដីដែលអ្នកឈរ ក៏មានទំនាញខាងស្រូបចរន្តអគ្គិសនីដែរ ។ ជាក់ស្ដែង ឧទាហរណ៍ថាប្រសិនបើផ្ទះរបស់លោកAត្រូវរន្ទះបាញ់នាំឱ្យឆ្លងចរន្តភ្លើង ប្រសិនបើលោកA ប្រើប្រាស់ខ្សែភ្លើងជើង៣ នោះចរន្តអគ្គិសនីដែលក្នុងផ្ទុកនៅតាមខ្សែភ្លើងនឹងច្រានសម្ពាធទម្លាក់ទៅក្នុងដី ដែលវាមិនបង្កឱ្យផ្ទុះសេ ឆេះចេញជាផ្កាភ្លើង ដែលនាំឱ្យមានអគ្គីភ័យដូចការប្រើប្រាស់ខ្សែភ្លើងជើង២ឡើយ ។ ដូច្នេះដើម្បីកាត់បន្ថយហានិភ័យដែលបង្កឡើងដោយការផ្ទុះសេខ្សែភ្លើង អ្នកគួរតែជ្រើសរើសយកខ្សែភ្លើងជើង៣មកប្រើទើបល្អប្រសើរ និងសុវត្ថិភាពជាង ៕

Post a Comment