0
ក្នុង​ត្រីមាស​ទី​បី​នេះ​ក្រុមហ៊ុន Intel កើនឡើង​នូវ​ប្រាក់​ចំណូល​របស់​ខ្លួន ហើយ​វា​ក៏​ជា​សញ្ញា​បង្ហាញ​ពី​ការ​កើនឡើង​ផ្នែក​ទីផ្សារ​កុំព្យូទ័រ​ផង​ដែរ ។

ក្រុមហ៊ុន​ផលិត chip ដ៏​ធំ​នេះ​បាន​និយាយ​ថា ប្រាក់​ចំណូល​របស់​ខ្លួន​សម្រាប់​ត្រីមាស​ទី​៣​មាន​ចំនួន​១៥,៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ ការ​កើនឡើង​នៃ​ប្រាក់​ចំណូល​នោះ​ដោយសារ​ការ​កើនឡើង​នៃ​តម្រូវការ​ពី​ដៃគូ​ពាណិជ្ជកម្ម​ផ្នែក​កុំព្យូទ័រ ហើយ​វា​បាន​ផ្តល់​សញ្ញា​វិជ្ជមាន​នៃ​តម្រូវការ​កុំព្យូទ័រ​កាន់តែ​ច្រើន​នា​ពេល​ខាង​មុខ ។

ភាគហ៊ុន​របស់​ក្រុមហ៊ុន Intel បាន​កើនឡើង​៦​ភាគរយ​ក្នុងឆ្នាំនេះ ។ លោក Brian Krzanich​ប្រធាន​នាយក​ប្រតិបត្តិ Intel បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ស្ថិត​ក្នុង​តួនាទី​ដ៏​សំខាន់​នៃ​ដំណើរការ​ផលិត chip សម្រាប់​កុំព្យូទ័រ ហើយ​នៅ​តែ​បញ្ជាក់​ថា ទោះ​យើង​ស្ថិត​ក្នុង​សម័យ បច្ចេកវិទ្យា​ថ្មី​យ៉ាងណា​ក៏​ដោយ ក៏​សម័យកាល​កុំព្យូទ័រ​មិន​ត្រូវ​បាន​គេ​ទាត់​ចោល​នោះ​ដែរ ។ នា​ពេល​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​នៅ​តែ​ទទួល​បាន​ប្រាក់​ចំណូល​ដ៏​ធំធេង​ពី​ការ​លក់​chips កុំព្យូទ័រ​ដ​ដែរ ៕

Post a Comment

 
Top