ក្រុមអ្នកបុរាណវិទ្យារកឃើញគ្រោងឆ្អឹងសាកសពជាច្រើននៅក្រោមសកលវិទ្យាល័យ Cambridge
ការរុករកដ៏ធំនេះដឹកនាំដោយសាស្ត្រាចារ្យ Cralg Cessford ផ្នែកបុរាណវិទ្យា,មនុស្សសាស្ត្រ ហើយនិង ក្រុមអ្នកបុរាណវិទ្យាមកពីសកលវិទ្យាល័យ ខេមប្រីដជ៍ នេះតែម្តង។
តាមរយៈរបកគំហើញនេះ ក្រុមអ្នកស្រាវជ្រាវបានសន្មត់ថាសកលវិទ្យាល័យ ខេមប្រីដជ៍ ធ្លាប់ជាមន្ទីរពេទ្យដ៏ធំកាលពីយុគសម័យ ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ 1195 ជាកន្លែងសម្រាប់ព្យាបាល និងមើលថែទាំអ្នកជំងឺ។
មិនតែប៉ុណ្ណោះក្រុមអ្នកស្រាវជ្រាវជឿជាក់ថា សកលវិទ្យាល័យ ក៏ធ្លាប់ជាកន្លែងបញ្ចុះសពប្រជាជនក្រីក្រក្នុងកំឡុងសតវត្សទី13 ដល់សតវត្សទី15 ផងដែរ។
គ្រោងឆ្អឹងមនុស្សជាច្រើនជាង 1000 នាក់ត្រូវបានក្រុមអ្នកស្រាវជ្រាវរកឃើញខាងក្រោមសាកលវិទ្យាល័យ ខេមប្រីដជ៍ស្ថិតក្នុងទីក្រុងឡុង ប្រទេសអង់គ្លេស។
ការរុករកដ៏ធំនេះដឹកនាំដោយសាស្ត្រាចារ្យ Cralg Cessford ផ្នែកបុរាណវិទ្យា,មនុស្សសាស្ត្រ ហើយនិង ក្រុមអ្នកបុរាណវិទ្យាមកពីសកលវិទ្យាល័យ ខេមប្រីដជ៍ នេះតែម្តង។
លើសពីនេះទៅទៀត អ្នកបុរាណវិទូបានរកឃើញ គ្រោងឆ្អឹងជាង400 ដែលបានកប់គរលើគ្នា ដោយជឿជាក់ថាគ្រោងឆ្អឹងទាំងនោះគឺជាប្រជាជនក្រីក្រដែលគ្មានលទ្ធភាពទិញក្តារមឈូសមកបញ្ចុះសពរបស់ពួកគេ។
ការសិក្សានេះគឺពិតជាចាំបាច់ខ្លាំងណាស់ដែលវាផ្តល់នូវការយល់ដឹង និងភស្តុតាងថ្មីមួយទៀតចំពោះអ្នកស្រាវជ្រាវទាក់ទងទៅនឹងជីវិត និងការស្លាប់របស់មនុស្សជាច្រើនក្នុងកំឡុងពេលយុគសម័យនោះ ៕




Post a Comment