0
ប្រើប្រាស់​សុដន់ ជា​អាជីវកម្ម ដើម្បី​រក​ចំណូល​ចិញ្ចឹម​គ្រួសារ​

ចក្រភព​អង់គ្លេស ៖ កាលពីពេល​ថ្មីៗ បណ្តាញសារព័ត៌មាន​ក​ម្សា​ន្ត​បរទេស​បាន​ចុះផ្សាយ​ថា អ្នកស្រី Annie Hamkins-Turner ជនជាតិ​អាមេរិក អាយុ​៥៧​ឆ្នាំ រស់នៅ​អា​ត្ល​ង់​ទិ​ក រដ្ឋ​ជ​ក័​ជៀ សហរដ្ឋ​អាម​រិ​ក ជា​ម្ចាស់​ឯតទគ្គ​កម្ម​សុដន់​បែប​ធម្មជាតិ​ធំ​បំផុត​នៅលើ​ពិភពលោក ក្នុង​សៀវភៅ​«Guinness World Records»​។ អ្នកស្រី Annie មាន​សុដន់​ទំហំ «102ZZZ» ដោយ​សុដន់​ទាំងសងខាង​ទម្ងន់​៣៨,៥​គីឡូក្រាម​។ អ្នកស្រី Annie ទើបតែ​ប្រារព្ធ​ខួប​២៥​ឆ្នាំ ដែល​បាន​ជោគជ័យ​ក្នុង​ជីវិត ព្រោះ​មាន​សុដន់​ធំ​ខុស​ប្រក្រតី​។​


Annie រៀបរាប់ថា អ្នកស្រី​ចាប់ផ្តើម​មាន​សុដន់​ធំ​តាំងពី​អាយុ​៥​ឆ្នាំ និង​នៅពេល​អាយុ​៩​ឆ្នាំ ទំហំ​សុដន់់​៣៦D និង​កាន់តែ​រីក ធំ​ឡើងៗ​ឥតឈប់ឈរ ។ គ្រាមួយ​អ្នកស្រី​បាន​ទៅ​ជួប​គ្រូពេទ្យ ហើយ​ទទួល​ការវិនិច្ឆ័យ​ថា មាន​អាការ​សុដន់​រីក​ធំ​ខុស​ប្រក្រតី និង​សព្វថ្ងៃនេះ​សុដន់​នៅតែ​រីក​ធំ​បន្តទៀត រហូត​ត្រូវ​មិត្តភក្តិ​ហៅថា «​ស្ត្រី​ដោះ​បា​ឡែ​ន​»​។​

នៅ​ឆ្នាំ​១៩៩១ អ្នកស្រី Annie បាន​រៀបការ​ជាមួយ​លោក Allen Turner អតីត​ទ័ពអាកាស ។ បុរស​ជា​ប្តី​បាន​ជំ​រុញឱ្យ​ប្រពន្ធ​យក​រូបថត​ទៅ​ចុះផ្សាយ​ក្នុង ទស្សនា​វ​ដ្តី ដើម្បី​ស្វែងរក​កម្រៃ​ពី​សុដន់​ដ៏​មហិមា​នេះ និង​ទទួលបាន​ការគាំទ្រ​ច្រើន​។ តាំងពី​ពេលនោះ​មក​អ្នកស្រី Annie ចាប់​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង រួមទាំង​ចាប់​ផ្តើមធ្វើ​ជំនួញ​ដោយ​ផ្តល់​បទសម្ភាសន៍​ឱ្យ​ទស្សនា​វ​ដ្តី និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា រកបាន​ប្រាក់ចំណូល​មួយឆ្នាំ ចំនួន​៤០.០០០​ផោន​។​


ក្រោយមក​លោក Allen ស្លាប់​បង់ជីវិត​ដោយ​មហារីក​សួត​នៅ​ឆ្នាំ​២០០៣ ហើយ​អ្នកស្រី​Annie នៅតែ​ប្រកបមុខរបរ​ដើម្បី​ចិញ្ចឹម​កូន​បន្ត ទោះបីជា​គ្រូពេទ្យ​ប្រាប់​ឱ្យ​វះកាត់​សុដន់ ដើម្បី​មាន​សុខភាព​ល្អប្រសើរ​ក៏ដោយ ប៉ុន្តែ​អ្នកស្រី​មិន​ព្រម ព្រោះ​សុដន់​របស់ខ្លួន​បច្ចុប្បន្ន​ក្លាយជា​ធ្នាក់​សម្រាប់​ប្រកបមុខរបរ ដ៏​សំខាន់បំផុត​ក្នុង​ជីវិត​។​

Annie ជួប​ផលវិបាក​មួយទៀត ដោយសារ​មាន​សាច់​ដុះ​នៅ​ខ្នង ព្រោះតែ​ទម្ងន់​សុដន់​ដ៏​មហិមា និង​មិនអាច​បំបៅ​ដោះ​ដល់​កូន​បានទេ​៕

Post a Comment

 
Top