0
អត្ថប្រយោជន៍​នៃ​ការ​សើច​

សុខភាព៖​ តាម​ការសិក្សា​ស្រាវជ្រាវ​បានបង្ហាញ​ឲ្យ​ដឹងថា ការ​សើច​មិន​ត្រឹមតែ​ជាការ​បង្ហាញ​ពី​ទំនាក់ទំនង​ល្អ​ចំពោះ​គ្នា ឬ​សម្រាប់​ការកំប្លែងលេង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​លំ​ហាត់ប្រាណ​ព្រមទាំង​ជា​ឱសថ​ជំនួយ​សុខភាព​រាងកាយ​ផងដែរ​។ តាម​ការសិក្សា​ពី​សាកលវិទ្យាល័យ​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​រដ្ឋ Maryland បាន​រកឃើញថា អ្នកជំងឺ​បេះដូង ដែល​សើច​តិច​មាន​អាការ​ឆាប់​ខឹង និង​ប្រទូសរ៉ាយ ខ្លាំង​ជាង​អ្នកជំងឺ​សើច​បាន​ច្រើន​។ ដើម្បី​ជ្រាប់​ច្បាស់​ថា ការ​សើច​ផ្ដល់នៅ​អត្ថប្រយោជន៍​យ៉ាងណាខ្លះ សម្រាប់​សុខភាព សូម​អាន​ខាងក្រោម​ទាំងអស់គ្នា ៖


១-​មាន​ទំនាក់ទំនង​ល្អ ៖ សើច​មិន​ត្រឹមតែ​បង្កើត​បរិយាកាស​សប្បាយ ឬ​ការកំប្លែងលេង​នោះទេ ប៉ុន្តែ​វា​ក៏​អាចជួយ​ធ្វើ​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​រវាង​គ្នា​នឹង​គ្នា​ផងដែរ​។​

២-​បង្កើន​ទំនុកចិត្ត ៖ សម្រាប់​ប្តី​ប្រពន្ធ ឬ​គូស្នេហ៍​ការ​សើច ឬ​ការ​ញញឹម​អាចជួយ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ស្រស់ថ្លា បង្កើន​ភាព​ទុកចិត្ត និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​បានយូរ​អង្វែង​។​

៣-​ការពារ​ជំងឺ​បេះដូង ៖ ថ្នាំ និង​ការរស់នៅ​ប្រកបដោយ​អនាម័យ ត្រូវបាន​គេ​ចាត់ទុកថា​ជា​ឱសថ ដ៏​ប្រសើរ​សម្រាប់​សុខភាព ប៉ុន្តែ​សើច​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ចំពោះ​សុខភាព​ផងដែរ​។​


៤-​ជួយ​ដុត​ជាតិ​កា​ទ្បូ​រី ៖ តាម​ការសិក្សា​ស្រា​ជ្រាវ​នៃ​សកលវិទ្យា​ល័យ Vanderbilt បាន​ឲ្យ​ដឹងថា ការចំណាយ​ពេល​សើច​ចាប់ពី ១០ ទៅ ១៥ នាទី អាចជួយ​ជំនួយ​ដល់​សុខភាព​បេះដូង និង​ជួយ​ដុតបំផ្លាញ​ជាតិ​កា​ទ្បូ​រី​ក្នុង​ខ្លួន​បាន​ទៀតផង​។​

៥-​បង្កើន​ការចងចាំ ៖ ការមើល​កម្សាន្ត​ជាមួយ​វីដេអូ​បែប​សប្បាយ ឬ​កំប្លែងៗ​រយៈពេល​២០​នាទី អាចជួយ​បំបាត់​ភាព​តានតឹង និង​បង្កើន​ការចងចាំ​ដល់​ខួរក្បាល ជាពិសេស​សម្រាប់​មនុស្ស​វ័យ​ចំណាស់​។​

៦-​ព​ង្រឹ​ក​ប្រព័ន្ធ​ភាព​សុំា ៖ ការ​សើច​មិន​ត្រឹមតែ​អាចជួយ​កាត់បន្ថយ ភាព​តប់ប្រមល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​បង្កើន និង​ពង្រឹង​ប្រពន្ធ​ភាព​សុំា​ក្នុង​រាងកាយ​ទៀតផង​។​

៧-​អារម្មណ៍​ស្រស់ថ្លា ៖ បើទោះបី​ពេលខ្លះ អ្នក​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ភ័យខ្លាច ឬ​តានតឹង យ៉ាងណាក៏ដោយ អ្នក​គួរតែ​គ្រប់គ្រង​អារម្មណ៍​របស់​អ្នក​ឲ្យ​មាន​តុល្យភាព ដូចជា​ការព្យាយាម សើច​ជាដើម ក៏​អាចជួយ​ឲ្យ​អ្នកមាន​ភាព​ធូរស្បើយ និង​ស្រស់ថ្លា​ក្នុង​អារម្មណ៍​បាន​។​

៨-​បង្កើន​ភាព​ស្និត​ស្នាល​ ៖ បើ​យោងតាម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ ទីក្រុង​ឡុង​ដ៍ បាន​រកឃើញថា ការ​សើច​ដាក់គ្នា​មុននឹង​ចាប់ផ្ដើម​ការសន្ទនា គឺ​អាចជួយ​បង្កើត​ភាព​ស្និត​ស្នាល រវាង​គ្នា​ទៅវិញ​មក​៕

Post a Comment

 
Top