សុខ មុនីរក្សា ៖ តម្លៃមនុស្ស កុំត្រឹមតែសម្បកក្រៅ ទោះដោះខោអាវ ស្លៀកឈុតប៊ីគីនី ក៏មិនជាន់ពន្លិតប្រពៃណីដែរ!
រាជធានីភ្នំពេញ៖ ក្រោយពីកញ្ញា សុខ មុនីពិសី បានរំលេចរូបថតជាច្រើនសន្លឹក បង្ហាញពីការស្លៀកពាក់ ឈុតប៊ីគីនី បង្អួតរាងនៅមាត់សមុទ្រ ហើយត្រូវបានបណ្តាញសារព័ត៌មានមួយចំនួនក្នុងស្រុកធ្វើការចុះផ្សាយ ដើម្បីបង្អួតភ្នែកមហាជនបានឃើញនូវរូបរាងស្រស់ស្អាត និងសិចស៊ីរបស់នាង។

បន្ទាប់ពីមានការចុះផ្សាយ និងមានការរិះគន់ទៅលើ កញ្ញា មុនីពិសី រួចមិនទាន់បានមួយថ្ងៃស្រួលបួលផងតារាចម្រៀង កញ្ញា មុនីរក្សា ជាបងស្រីបានចេញមុខតបត និងប្រតិកម្មជំនួសប្អូនស្រី របស់នាងថា «ពីដំបូងគិតថាមិនអីទេ ឃើញគេចុះព័ត៌មាននិយាយ ពីប្អូនស្រីរបស់ខ្ញុំ តែចុះយូរៗទៅដូចជា ពិបាកអានពិបាកស្ដាប់ណាស់ ព្រោះសរសេរលើសពីការពិត សូមកុំយកមនុស្សពីនាក់ យកមកប្រៀបធៀប ព្រោះជាអ្នកសិល្បៈដូចគ្នាទេ សូមកុំវាយតម្លៃ មនុស្សត្រឹមតែសម្បកក្រៅជាពិសេស លើសម្លៀកបំពាក់ ព្រោះមនុស្សម្នាក់ៗ មានតម្លៃមានចំណុចល្អរៀងខ្លួន ហើយមិនមែនចង់ល្បី រហូតដល់ថ្នាក់ស្លៀកពាក់ មិនចេះមើលទីកន្លែងនោះទេ»។
នៅក្នុងនោះតារាស្រីរូបនេះ បានបញ្ជាក់ពីមូលហេតុ ដែលប្អូនស្រីស្លៀកឈុតប៊ីគីនីថា «ពួកខ្ញុំទៅលេងសមុទ្រ ទៅលេងទឹកមិនមែនទៅលេង ក្នុងវត្តនោះទេ ហើយរាល់ការ comment សូមកុំជ្រុលពេករិះគន់ បែបស្ថាបនាពួកខ្ញុំ អាចទទួលយកបានតែនេះរិះគន់បែបជាន់បន្លិចតែម្ដង សូមបើកចិត្តបើកបេះដូង ឲ្យតម្លៃអ្នកសិល្បៈផង មិនមែនស្លៀកសិចស៊ីសុទ្ធ តែគេអាក្រក់ទាំងអស់នោះទេ ហើយមុននឹងយករូបគេ ចុះព័ត៌មានសុំមេត្តាសុំការអនុញ្ញាតពីសាមីខ្លួនគេផង »៕

Post a Comment