មានដឹងអត់ ពណ៌បបូរមាត់អាចប្រាប់ពីស្ថានភាពសុខភាពរបស់អ្នកបាន!
ពណ៌បបូរមាត់ គឺជាការចង្អុលបង្ហាញអំពីស្ថានភាពសុខភាពរបស់អ្នក ហើយវាអាចប្រាប់អ្នកអំពីអ្វីដែលកំពុងកើតឡើង នៅខាងក្នុងរាយកាយរបស់អ្នក ដូចជា ឈាម សរីរាង្គ ឬសីតុណ្ហភាពរបស់អ្នកជាដើម។
តើបបូរមាត់ពណ៌អ្វីទើបបង្ហាញថាល្អ និងពណ៌អ្វីបង្ហាញថាអាក្រក់? តោះ! តាមដានទាំងអស់គ្នា៖
១) ពណ៌ក្រហមភ្លឺ
បបូរមាត់ពណ៌ក្រហម គឺជារឿងធម្មតា ប៉ុន្តែនៅពេលដែលអ្នកមានបបូរមាត់ពណ៌ក្រហមភ្លឺខ្លាំង ភាគច្រើនបង្ហាញថាអ្នក មានក្លិនដង្ហើមអាក្រក់ និង ស្រេកឃ្លានចង់ទទួលទានអាហារសម្រន់ខ្លាំង។ វាក៏បង្ហាញឲ្យឃើញថា រាយកាយរបស់អ្នកកំពុងតែក្តៅខ្លាំង ហើយថ្លើម និងលំពែងរបស់អ្នកធ្វើការលើសកំណត់ផងដែរ។ សូមទទួលទានទឹកត្រជាក់ឲ្យបានច្រើន ដើម្បីកាត់បន្ថយកំដៅរាងកាយ និងទទួលទានបន្លែ ដូចជា ម្រះ និង ស្ពៃ Celery ជាដើម។
២) ពណ៌ផ្កាឈូកស្លេក ឬ ប្រផេះ
ប្រសិនបើបបូរមាត់របស់អ្នកមើលទៅស្លេកខ្លាំងជាងធម្មតា នោះបង្ហាញថាវាជាសញ្ញានៃភាពស្លេកស្លាំង។ រាយកាយរបស់អ្នកខ្វះប្រូតេអ៊ីនក្រហម អេម៉ូក្លូប៊ី (Hemoglobin) ដែលទទួលខុសត្រូវចំពោះការដឹកជញ្ជូនអុកស៊ីហ្សែននៅក្នុងឈាម ហើយកោសិកាឈាមក្រហមរបស់អ្នកមានកម្រិតទាប ដែលជាមូលហេតុនាំឲ្យបបូរមាត់អ្នកស្លេក។ អ្នកត្រូវការទទួលទានអាហារដែលសម្បូរជាតិដែក និងវីតាមីន C ដូចជា ខាត់ណា សាច់ក្រហម និង ផ្លែពុទ្រា ជាដើម។
៣) ពណ៌ក្រហមក្រមៅ
ប្រសិនបើអ្នកមិនមែនជាអ្នកជក់បារី វាបង្ហាញថាប្រព័ន្ធរំលាយអាហាររបស់អ្នកត្រូវបានដាក់បន្ទុកធ្ងន់ និងផ្ទុកច្រើនពេក។ សម្អាតក្រពះរបស់អ្នកដោយការទទួលទាន បបរស ទឹកដោះគោជូរ និង ដំឡូងផ្អែម។ ទទួលទានអាហារណាដែលសម្បូរ ជាតិសរសៃហ្វាយប៊ឺ និងទទួលទានទឹកក្តៅឧណ្ហៗ ជាមួយទឹកក្រូចច្របាច់។
៤) ពណ៌ស្វាយចាស់ត្រង់រង្វង់បបូរមាត់
ប្រសិនបើអ្នកមានរង្វង់បបូរមាត់ពណ៌ស្វាយចាស់ វាបង្ហាញពីអតុល្យភាពនៅក្នុងរាងកាយរបស់អ្នក។ រាងកាយរបស់អ្នកពេលខ្លះអាចនឹងត្រជាក់ និងពេលខ្លះក្តៅ។ ប្រសិនបើអ្នកជៀសវាងទទួលទានអាហារហឹរ និងក្រៀម រួចងាកមកទទួលទានអាហារដូចជា បាយ ការ៉ុត គ្រាប់ធញ្ញជាតិអាល់ម៉ុង ត្រី នោះអ្នកនឹងអាចទប់ស្កាត់បញ្ហានេះបានជាមិនខាន។
៥) ពណ៌ស្វាយ ឬ បៃតងប្រឿងៗបបូរមាត់ពណ៌ស្វាយ ឬ បៃតងប្រឿងៗ អាចបង្ហាញថា បេះដូង និងប្រព័ន្ធផ្លូវដង្ហើមរបស់អ្នកមានបញ្ហា។ យល់ល្អ សូមអ្នកទៅពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត។
៦) ពណ៌ស៊ីជម្ពូរ
ប្រសិនបើបបូរមាត់របស់អ្នកមានពណ៌ស៊ីជម្ពូរពីធម្មជាតិ នោះបង្ហាញថាអ្នកមានសុខភាពល្អឥតខ្ចោះតែម្តង ដូច្នេះអ្នកមិនចាំបាច់ព្រួយបារម្ភឡើយ៕
ប្រភព ៖
Post a Comment