0

ក្រុម​អ្នកស្រាវជ្រាវ​និយាយ​ពី អត្ថប្រយោជន៍​នារី​ដែលមាន​កំប៉េះគូថ​ធំ​


សុខ​ភាព៖ ​ស្ត្រី​ដែលមាន​កំប៉េះគូថ​ធំ គឺមាន​ប្រាជ្ញា​ឆ្លាត​វៀងវៃ និង​មានឱកាស​កើត​ជំងឺ​រ៉ាំរ៉ៃ​តិចជាង​ស្ត្រី ដែលមាន​ទំហំ​កំប៉េះគូថ​មធ្យម ឬ​ស្វិត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ស្ត្រី​ប្រភេទ​នេះ មានកូន​ឆ្លាត ដោយសារ​ចំនួន​លើសលុប​នៃ​ជាតិ​ខ្លាញ់ Omega 3 ដែល​បាន​ផ្ទុក​ក្នុង​កំប៉េះគូថ ដែល​វា​ជួយ​ដល់​ខួរ​របស់​ទារក​លូតលាស់​បានល្អ​។ នេះ​បើ​យោងតាម​ការសិក្សា​នៅ​សាកលវិទ្យាល័យ Oxford​។​

អ្វីដែល​ពិសេស​នោះ ស្ត្រី​មាន​កំប៉េះគូថ​ធំ​មាន​កម្រិត​កូ​ឡេ​ស្ដេ​រ៉ុល​ទាប និង​មាន​អ័រម៉ូន​ល្អ ដែល​ជំនួយ​ដល់​ដំណើរការ​បំ​លែង​ជាតិ​ស្ករ​ល្អ​។ ស្ត្រី​កំប៉េះគូថ​ធំ​មាន​ភាគរយ​តិច​ណាស់​ក្នុង​ការកើត​ជំងឺ​ទឹកនោមផ្អែម ឬ​បញ្ហា​ជំងឺ​បេះដូង​។​



លោក Konstantinos Manolopoulos សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Oxford ដែល​ដឹកនាំ​ក្រុម​ស្រាវជ្រាវ​នេះ​និយាយថា ស្ត្រី​ជាមួយនឹង​ជាតិ​ខ្លាញ់​ក្នុង​កំប៉េះគូថ​មាន​កម្រិត​កូ​ឡេ​ស្ដេ​រ៉ុល និង​ជាតិ​ស្ករ​ទាប​។​

ស្ត្រី​ដែលមាន​កំប៉េះគូថ​ធំ​មាន​ផ្ទុក​អ័រម៉ូន Leptin និង Dinopectina​។ អ័រម៉ូន Leptin គឺជា​អ័រម៉ូន​មួយ​ដែល​ជំនួយ​ដល់​ការគ្រប់គ្រង​ទម្ងន់ ខណៈដែល​អ័រម៉ូន Dinopectina ប្រឆាំងនឹង​រាគរូស និង​បញ្ហា​ក្រពះ​៕

Post a Comment

 
Top