ភិន សុដាលីស ទទួលបានតំណែងជានាយកប្រតិបត្តិផលិតកម្ម ក្រោយលែងលះពី ប៉ែន ចំរ៉ុង
រាជធានីភ្នំពេញ : រយៈពេលជាងមួយខែហើយដែលនាង ភិន សុដាលីស វិលទៅរស់នៅជួបជុំក្រុមគ្រួសារវិញក្រោយពេលលោក ប៉ែន ចំរ៉ុង ជាប្តីឥតខាន់ស្លាប្តឹងលែងលះ។ ស្ថិតក្រោមការលើកទឹកចិត្តពីក្រុមគ្រួសារ ដាលីស ទទួលបានការងារ ជានាយកប្រតិបត្តិរបស់ផលិតកម្មមហាហង្សរបស់ឪពុកនាង។
ក្រោយពេលវិលចូលផ្ទះវិញលោក អ៊ិន សុភិន និងក្រុមគ្រួសារយកចិត្តទុកដាក់លើកទឹកចិត្តកូនស្រីដែលកំពុងជួប វិបត្តិផ្លូវចិត្ត និងមានផ្ទៃពោះ។ លោក អ៊ិន សុភិន ផ្តល់តួនាទីជានាយកប្រតិបត្តិដល់កូនស្រី ដោយរំពឹងថា នាងនឹងមានការងារច្បាស់លាស់ អាចបន្លប់ទុក្ខព្រួយ និងមានប្រភពចំណូលមួយសមរម្យ។
លើសពីនេះនាង ភិន សុដាលីស នឹងចូលរួមសម្តែងដូចមុនវិញបន្ទាប់សម្រាលកូនរឹងដៃរឹងជើង។ នាង ដាលីស ធ្លាប់ធ្វើការងារនេះមុនពេលចាកចេញពីគ្រួសារ ដូចនេះលោក អ៊ិន សុភិន មិន ព្រួយបារម្ភថា នាងមិនអាចបំពេញបានទេ ខណៈនាងក៏យល់ច្រើនពីការងារសិល្បៈ។
អ្នកនាងភិន សុដាលីស នឹងសម្រាលកូនក្នុងអំឡុងខែកញ្ញា ២០១៦ ហើយលោកបើកសិទ្ធិឲ្យកូនស្រីជ្រើសរើសផ្លូវដើរបន្តដែល សូម្បីតែមន្ទីរពេទ្យសម្រាប់សម្រាលកូនក៏លោកឲ្យនាងជ្រើសរើសដែរ។ «ខ្ញុំមិនប្រកាន់កូនទេ យើងជាម្តាយឪពុកមិនចោលឡើយ បើទោះដឹងថាខុស គឺយើងត្រូវតែចេះជួយគាត់ ធ្វើម៉េចបើជ្រុលមួយគ្រាដែលនាងផ្ទាល់ក៏ពិបាកយកដែរ»។
នាង ភិន សុដាលីស បានចាកចេញពីផ្ទះទៅរស់នៅជាមួយតារាសម្តែងប៉ែន ចំរ៉ុង ខណៈមានការជំទាស់ពីឪពុក។ ក្នុងអំឡុងខែមេសាឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញបានកោះហៅ ភិន សុដាលីស និងលោកប៉ែន ចំរ៉ុង ឲ្យចូលខ្លួនជុំវិញបណ្តឹងលែងលះរបស់ ប៉ែន ចំរ៉ុង ក្រោមហេតុផលរស់នៅមិនចុះសម្រុងនឹងគ្នា។ បណ្តឹងលែងលះនោះក្រោយពួកគេរួមរស់ជាមួយគ្នាក្រោមដំបូលតែមួយមិន បានមួយឆ្នាំផងនោះ៕
រាជធានីភ្នំពេញ : រយៈពេលជាងមួយខែហើយដែលនាង ភិន សុដាលីស វិលទៅរស់នៅជួបជុំក្រុមគ្រួសារវិញក្រោយពេលលោក ប៉ែន ចំរ៉ុង ជាប្តីឥតខាន់ស្លាប្តឹងលែងលះ។ ស្ថិតក្រោមការលើកទឹកចិត្តពីក្រុមគ្រួសារ ដាលីស ទទួលបានការងារ ជានាយកប្រតិបត្តិរបស់ផលិតកម្មមហាហង្សរបស់ឪពុកនាង។
លោក អ៊ីន សុភិន ដែលជាឪពុករបស់ ភិន សុដាលីស ធ្លាប់និយាយថា លោកនឹងទទួលកូនស្រី ប្រសិនបើនាងវិលរកគ្រួសារវិញក្រោយពីបណ្តឹងលែងលះដល់តុលាការជាងពីរខែមកហើយនោះ។ រហូតមកដល់ពេលនេះ ភិន សុដាលីស មានផ្ទៃពោះ៧ខែហើយ។ កូនក្នុងផ្ទៃរបស់ដាលីសគឺជាកូនស្រី។ នេះបើតាមការបញ្ជាក់របស់លោក អ៊ីន សុភិន។


Post a Comment