0
កាន់តែ​ពិបាកចិត្ត កាន់តែ​កើន​អារម្មណ៍​សិច

សុខភាព : ការបាត់បង់​មនុស្ស​ជាទី​ស្រឡាញ់ ឬ​នៅក្នុង​អារម្មណ៍​មួយ​មាន​ភាព​សោកសៅ កម្លាំង​ប្រាថ្នា​នៃ​ផ្លូវ​សិច និង​កើន​ទ្វេដង​។ ក្រោយពេល​មនុស្ស​យើង មាន​អារម្មណ៍​ទៅលើ​រឿង​ណាមួយ​ខ្លាំងជាងគេ​នោះ ការ​មាន​សិច​នឹង​ជួយ​ទាញអារម្មណ៍​ចេញពី​រឿង​ទាំងអស់នោះ​។​


ទោះបី​អ្នក​កំពុងមាន​ស្ថានភាព​សោកសង្រេង​យ៉ាងណាក៏ដោយ សិច​ពិតជា​អាចជួយ​ទាញ​ស្មារតី​របស់​អ្នក​មកវិញ តាមរយៈ​ការ​បបោសអង្អែល​ពី​ភាគី​ម្ខាង​ទៀត​។ ទាំងអស់នេះ វា​ជា​អារម្មណ៍​ក្លៀវក្លា ពោរពេញ​ទៅដោយ​ថាមពល ទោះបី​ជីវិត​របស់​អ្នក​កំពុងមាន​សភាព​ច្របូកច្របល់​ក៏ដោយ វា​ពិតជា​អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា ខ្លួនឯង​នៅតែ​អាច​ដកដង្ហើម​បាន និង​មាន​មនុស្ស​នៅក្បែរ​ជានិច្ច​នោះឯង​។​

​យោងតាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ ដែល​បាន​ត្រូវគេ​យកទៅ​បោះពុម្ពផ្សាយ​នៅក្នុង Biological Psyhology បាន​រកឃើញថា នៅពេល​ស្ត្រី ឱប​បុរស​ជាទី​ស្រលាញ់ និង​ក្រោយ​បញ្ចប់​ការងារ​សិច គឺជា​ទង្វើ​មួយ​ជួយ​ភ្ញោ​ច​កម្រិត​អុក​ស៊ី​តូ​ស៊ីន ដែលជា​អ័រម៉ូន​នៃ​ក្តី​ស្រលាញ់ ជួយ​ស្រូប​ទាញ​អ្នក​ទាំងពីរ​ឲ្យ​រ​មួ​ត​ចូលគ្នា​។ ដូច្នេះ​ពេល​មាន​សិច គួរ​ស្រូបខ្យល់​ដង្ហើម​ឲ្យ​បាន​វែងៗ ដើម្បី​ឲ្យ​រាងកាយ​បាន​ធូរស្បើយ បើកឱកាស​ឲ្យ​ថាមពល​ហូរ​ឆ្លងកាត់​គ្នា​ទៅវិញទៅមក ប្រៀបដូចជា​ការចម្លង​ថាមពល​ឲ្យ​គ្នា ជាពិសេស ផ្លាស់ប្តូរ​គំនិត និង​ទីបំផុត​បោះបង់ចោល​នូវ​ភាព​សោកសៅ​អស់​គ្មាន​សល់​។ នៅពេល​អ្នក​កំពុង​ទប់ទល់​ជាមួយ​ភាព​សោកសង្រេង ការទទួលបាន​នូវ​ការ​បបោសអង្អែល​ពី​មនុស្ស​ជា​ដៃគូ គួបផ្សំ​នឹង​ការ​មាន​ទំនុកចិត្ត​ជឿជាក់ វា​ជា​កម្លាំងចិត្ត​មួយ​យ៉ាងសំខាន់​ជួយ​រុញច្រាន​ឲ្យ​អ្នក​ទាំងពីរ បោះជំហាន​ឆ្លង​ផុត​រឿងរ៉ាវ​អាក្រក់​ទាំង​ប៉ុន្មាន​ទៅបាន​យ៉ាង​រលូន​ហួស​ពី ការ​ស្មាន​ទុក​។ មានន័យថា សិច​ក្នុងស្ថានភាព​អារម្មណ៍​ស្រឡះ​ល្អ ឯ​វិធី​នៃ​ការងារ​សិច​របស់​អ្នក​គ្មាន​ឧបសគ្គ​មករា​រាំង​ដែរ​។​

ផ្ទុយទៅវិញ ប្រសិនបើ​ពេលនោះ អ្នក​មិនអាច​ទប់ទល់​ជាមួយ​អារម្មណ៍​កំពុង​សោកសៅ​ប្រកប​ដោយហេតុ និង​ផល​នោះទេ ផល​ដែល​នឹង​ទទួលបាន​តាម​ក្រោយ​អាចមាន​ផល​ផ្ទុយស្រឡះ​ពីគ្នា​ដូច​មេឃ និង​ដី​។ ដូច្នេះ អ្នក​គួរ​សួរ​ខ្លួនឯង​ឲ្យ​បាន​ច្បាស់​មុនពេល​ចាប់​ផ្តើមធ្វើ កុំ​អន្ទះសារ​ប្រញាប់ប្រញាល់​ក្នុងការ​សម្រេចចិត្ត ព្រោះ​បើ​ពុំ​ដូច្នោះ​ទេ បញ្ហា​ដែល​អ្នក​ប្រាថ្នា​នឹង​ចៀស​ចេញ​ឆ្ងាយ​ពី​អ្នក ហើយក៏​រឹតតែ​បង្ក​ឲ្យ​អ្នក​បាន​ជួប​បញ្ហា​កាន់តែ​ធ្ងន់​លើស​ដើម​ជាមិនខាន​៕



Post a Comment

 
Top