0

ការ​ដេកលក់​ស្កប់ស្កល់ គ្រប់គ្រាន់ ធ្វើ​ឲ្យ​ស្បែក​តឹង​ណែន​និង​មើលទៅ​ស្រស់ថ្លា​


សុខភាព : ប្រសិនជា​អ្នក​ចង់​ឲ្យ​មើលទៅ​កាន់តែ​មាន​ភាព​ទាក់ទាញ រឿង​ល្អ​បំផុត​ដែល​អ្នក​អាចធ្វើ​បាន គឺ​ដេក​ឲ្យ​បាន​ស្កប់ស្កល់​នៅពេល​យប់​។ អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ Karolinska Institute របស់​ប្រទេស​ស៊ុយអែត​បាន​និយាយថា ខ្លួន​គឺជា​អ្នក​ទី​១ ដែល​បង្ហាញ​នូវ​ការគាំទ្រ​តាមបែប​វិទ្យាសាស្ត្រ​ចំពោះ​គំនិត​នេះ​។ នៅក្នុង​ការពិសោធ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ថតរូប​អ្នកស្ម័គ្រចិត្ត​ចំនួន​២៣ នាក់ បន្ទាប់ពី​ពួកគេ​បាន​ដេកលក់​យ៉ាង​ស្កប់ស្កល់​អស់​៨​ម៉ោង​។ ២​ថ្ងៃមុន​ការពិសោធ បណ្តា​អ្នក​ស័​គ្រ​ចិត្ត​ទាំងអស់​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ជក់បារី ឬ​ផឹក​គ្រឿង​ស្រវឹង​ឡើយ ហើយ​អំឡុង​ការពិសោធ​ពួកគេ​មិន​ប្រើ​ម្សៅលាបមុខ​ទេ​។​


​ពួកគេ​ត្រូវបាន​សុំ​ឲ្យ​បន្ធូរ​អារម្មណ៍ ធ្វើ​ទឹកមុខ​ធម្មតា​នៅពេល​ថតរូប​។ បន្ទាប់ពី​នោះមក មនុស្ស​៦៥​នាក់​បាន​ចេញមក​វាយ​តម្លៃ​រូបថត​ដែលមាន​ការទាក់ទាញ​និង​បាន រកមើល​រូប​មួយៗ​ថា តើ​រូប​ណាមួយ​ដែល​បង្ហាញ​ពី​ការ​ហត់នឿយ ឬ​មិន​ហត់នឿយ មាន​សុខ​ភាពល្អ ឬ​គ្មាន​សុខភាព​ល្អ​។ សម្រាប់​មនុស្ស​នៅក្នុង​រូបថត​ទាំងនេះ អ្នក​ដែល​ដេក​មិន​គ្រប់គ្រាន់​ត្រូវបាន​គេ​វាយតម្លៃថា មាន​សុខភាព​មិនល្អ គ្មាន​ការទាក់ទាញ​និង​មើលទៅ​គួរ​ឲ្យ​ធុញទ្រាន់​ធៀប​ទៅនឹង​រូបថត​អ្នក ដែល​ដេក​លក់បាន​ស្កប់ស្កល់​និង​គ្រប់គ្រាន់​។​

​វេជ្ជបណ្ឌិត John Axelsson​មកពី​នាយកដ្ឋាន Clinical Neuroscience​បាន​និយាយថា ៖ «​ប្រសិនជា​អស់លោកអ្នក​ចង់​មើលទៅ​ប្រកបដោយ ភាព​ទាក់ទាញ​និង​សុខ​ភាពល្អ គួរតែ​ទទួលទានដំណេក​ឲ្យ​បាន​គ្រប់គ្រាន់​ក្នុង​ពេលយប់​ហើយ​ម្យ៉ាង​វា អស់​លុយ​តិចជាង​ការកែ​សម្ផស្ស​»​។ ការរកឃើញ​នេះ​ត្រូវបាន​បោះ​ពុ​ម្ភ​ផ្សាយ​នៅក្នុង​ព្រឹត្តិប័ត្រ​វេជ្ជ សាស្ត្រ​អង់គ្លេស British Medical Journal’s Chrismas

Post a Comment

 
Top