0

វិធី​ពង្រីក​ដើមទ្រូង ឲ្យ​ធំៗៗ តាមបែប​ធម្មជាតិ​

​ដោយ​គ្មាន​ការសង្ស័យ ដើមទ្រូង គឺជា​ផ្នែក​មួយ​នៃ​រាងកាយ​ដែល​អាច​បង្កបញ្ហា​ជាច្រើន​ដល់​ស្ដ្រី​។ វា​ជា​រឿង​ពិសេស​ដែល​ត្រូវយក​ចិ​ត្ដ​ទុកដាក់ ពីព្រោះ​ស្ត្រី​ភាគច្រើន​មិន​គ្រប់គ្រាន់​ល្មម​ជាមួយនឹង​ទំហំ​សុដន់​របស់​នាង​ឡើយ និង​ប្រាថ្នា​ឲ្យ​សុដន់ របស់​នាង​ធំ​ជាង​មុន ឬ​តូច​ជាង​មុន​។​

​នៅក្នុង​អត្ថបទ​ខាងក្រោម យើង​នឹង​ព្យាយាម​ឆ្លើយ​នឹង​សំណួរ​ថា តើ​អ្នក​អាច​ពង្រីក​ដើមទ្រូង​របស់​អ្នក​តាមបែប​ធម្មជាតិ​បានដែរ​ឬទេ​?


​ស្ដ្រី​ភាគច្រើន​ជឿជាក់ថា ការវះកាត់​កែ​ដើមទ្រូង គឺជា​ជម្រើស​តែមួយគត់​ដែល​អាច​ធ្វើបាន ដើម្បី​ពង្រីក​ដើមទ្រូង​របស់​នាង​។ ប៉ុន្ដែ​ទោះបីជា​យ៉ាងណា យើង​នឹង​បាន​យល់​នៅក្នុង​អត្ថបទ​ខាងក្រោម ដែលមាន​ជម្រើស​មួយចំនួនទៀត ដែល​អាចជួយ​ឲ្យ​អ្នក​ពង្រីក​ដើម្បី​ទ្រូង​បាន​តាម​បំណង​។​

តាម​វិធី​នេះ​អ្នក​អាច​ចៀសវាង​ការវះកាត់ និង​ការបណ្ដុះ​ដ៏​គ្រោះថ្នាក់​ដែល​អាច​នាំទៅរក​បញ្ហា​សុខភាព​។ យ៉ាងណាក៏ដោយ វា​ជា​រឿង​ចាំបាច់​ក្នុងការ​ប្រឹក្សា​ជាមួយ​អ្នកជំនាញ ប្រសិនបើ​យើង​មានការ​ងឿងឆ្ងល់ ឬ​ក្ដីបារម្ភ​ណាមួយ​។​

១-​ធ្វើ​លំ​ហាត់ប្រាណ​
​អ្នកជំនាញ​ផ្សេងៗ​គ្នា​បាន​អះអាងថា ការហាត់​ប្រាណ គឺជា​វិធី​ដ៏​ប្រសើរ ដើម្បី​ពង្រីក​ដើមទ្រូង​របស់​អ្នក​តាមបែប​ធម្មជាតិ និង​មិនបាច់​ឆ្លងកាត់​គ្រោះថ្នាក់ ដែល​មិនចាំបាច់​។ នៅក្នុង​បរិបទ​នេះ​ក៏មាន​ទម្លាប់​ផ្សេងៗ​ទៀត ដែល​អាច​ដើរតួនាទី​ជា​ជំនួយ​ដ៏​ប្រសើរ នៅពេល​អ្នក​ព្យាយាម​ពង្រីក​ដើមទ្រូង​របស់​អ្នក​តាមបែប​ធម្មជាតិ​ដែរ​។​


ជាក់ស្ដែង លំ​ហាត់ប្រាណ​ដ៏​ប្រសើរ គឺ​ប្រភេទ​ទិ​កនិក ដែល​ទាក់ទង​នឹង​ផ្នែក​នៃ​រាងកាយ​។ កា​រអា​វ៉ុ​ង គឺជា​គំនិត​ដ៏​ប្រសើរ ក្នុងការ​ពង្រីក​ដើមទ្រូង​តាមបែប​ធម្មជាតិ​នេះ​។ ដោយ​ការ​អា​វ៉ុ​ង​នេះ​អ្នកនឹង​អាច​ពង្រីក​ដើមទ្រូង​របស់​អ្នក​តាមបែប​ធម្មជាតិ ហើយ​រឿង​ដ៏​សំខាន់បំផុត​នោះ គឺ​អ្នក​អាចធ្វើ​ឲ្យ​វា​កាន់តែ​តឹង​ណែន​ល្អ​។ ស្រដៀង​គ្នា​នេះដែរ អ្នក​ក៏​អាចធ្វើ​លំ​ហាត់ប្រាណ ដែល​ជួយ​ឲ្យ​សាច់ដុំ​ដើមទ្រូង​របស់​អ្នកមាន​ដំណើរ​ការល្អ​ផងដែរ​។​

ដើម្បី​ធ្វើ​ដូច្នេះ អ្នក​អាច​លើក​ដុំ​ដែក ដែល​តូច​ល្មម​។ ជា​ចុងបញ្ចប់​ការ​ហែល​ទឹក​ក៏​ជា​ជម្រើស​ដ៏​ប្រសើរ​សម្រាប់​គោលបំណង​នេះ​ផងដែរ​។​

២-​របប​អាហារ​ល្អៗ​
ការទទួល​ទាន​របប​អាហារ​ល្អ​អាច​ផ្ដល់នូវ​ជំនួយ​ដ៏​ប្រសើរ ប្រសិនបើ​អ្នក​ព្យាយាម​ពង្រីក​ដើមទ្រូង​របស់​អ្នក​។ អ្នក​គួរ​ចងចាំ​ថា បរិវេណ​នេះ​នៃ​រាងកាយ​ផ្ទុក​នូវ​បរិមាណ​ជាតិ​ខ្លាញ់​ច្រើន​។ ទោះជា​យ៉ាងណា​នេះ មិនមែន​មានន័យថា យើង​ត្រូវ​ទទួលទាន​ជាតិ​ខ្លាញ់​ច្រើន ដើម្បី​ឲ្យ​ដើមទ្រូង​រីកលូតលាស់​ធំ​នោះទេ​។​

ផ្ទុយ​មកវិញ របប​អាហារ​ល្អ​ចំពោះ​សុខភាព និង​មាន​តុល្យភាព ជួយ​ឲ្យ​រាងកាយ​របស់​យើង​មាននូវ​មេ​តា​បូ​លី​ក​ប្រសើរ និង​ចែកចាយ​ជាតិ​ខ្លាញ់ ដែល​ផ្ទុក​ក្នុង​រាងកាយ​បាន​ប្រសើរ​។ លើសពីនេះ​ទៀត ក៏​នៅមាន​រុក្ខ​ឱសថ និង​ផលិតផល​ធម្មជាតិ​មួយចំនួនទៀត ដែល​លើកកម្ពស់​ការពង្រីក​ទំហំ​ដើមទ្រូង​របស់​អ្នក​ផងដែរ​។ វិធី​ដ៏​ប្រសើរ​ដើម្បី​អនុវត្ដ​វិធី​នេះ គឺ​ត្រូវ​ប្រឹក្សា​ជាមួយ​អ្នកឯកទេស ដើម្បី​ឲ្យ​គាត់​ណែនាំ​នូវ​ប្រភេទ​អាហារ​ល្អៗ​មួយចំនួន​។​

៣-​ធ្វើការ​ម៉ាស្សា​
ការ​ម៉ាស្សា គឺជា​ជ​ម្រើ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយទៀត ដើម្បី​ពង្រីក​ដើមទ្រូង​របស់​អ្នក​តាមបែប​ធម្មជាតិ​។ តាមពិត គឺ​មានការ​ម៉ាស្សា​ប្រភេទ​មួយចំនួន ដែល​អាចជួយ​អ្នក​បាន​ក្នុងការ​ពង្រីក​ដើមទ្រូង​។ ផ្នែក​ដ៏​សំខាន់បំផុត​នោះ​គឺថា ការ​ម៉ាស្សា​នេះ គឺអាច​ត្រូវបានធ្វើ​ដោយ​ខ្លួនឯង​។​

​ដូចនេះ វា​ជាការ​ម៉ាស្សា​ដ៏​សាមញ្ញ​ក្នុង​ការផ្ដល់​ឲ្យ​អ្នក​ខ្លួនឯង ហើយ​អ្នក​អាចធ្វើ​វា​យ៉ាង​ស្រួល​នៅផ្ទះ​របស់​អ្នក​។ ការ​ម៉ាស្សា​ដ៏​ប្រសើរ​សម្រាប់​គោលបំណង នៃ​ការពង្រីក​ដើមទ្រូង គឺ​ប្រភេទ​ម៉ាស្សា​ដែល​ភ្ញោ​ចការ​លូតលាស់​សុដន់ ដោយ​ការ​អនុវត្ដ​ជារឿយៗ​ថ្នមៗ នៅ​ជុំវិញ​សុដន់​។​

ជាក់ស្ដែង​យើង​មិន​និយាយ​អំពី​ការ​ម៉ាស្សា​ទាំង​កម្រោល​ដ៏​ឈឺចាប់ ដែល​ត្រូវបាន​គេ​អនុវត្ដ​ទៅលើ​ផ្នែក​ដទៃទៀត​នៃ​រាងកាយ​នោះទេ​។ នៅក្នុង​ករណីនេះ អ្នក​មិនចាំបាច់​ប្រើ​វិធី​ដទៃទៀត ក្រៅពី​ដាក់​សម្ពាធ​លើ​សុដន់​ដោយ​ប្រើ​ចុង​ម្រាមដៃ​នោះទេ​។​

៤-​យូ​ហ្គា​
​ជា​ចុងបញ្ចប់ ការសិក្សា​ស្រាវជ្រាវ​បង្ហាញថា ក្បាច់​យូ​ហ្គា​មួយចំនួន អាច​ភ្ញោ​ច​ការពង្រីក​សាច់ដុំ​តាមបែប​ធម្មជាតិ​។ នៅពេល​លំ​ហាត់ប្រាណ​បែបនេះ​ត្រូវបាន​អនុវត្ដ វា​ជួយ​ពង្រីក​ទំហំ​សាច់ដុំ និង​ធ្វើ​ឲ្យ​សុដន់​របស់​អ្នក​តឹង​ណែន​ល្អ​។​

​ដើម្បី​ធ្វើដូច្នេះបាន ការប្រឹក្សា​ជាមួយ​អ្នកឯកទេស​គួរតែ​ជា​រឿង​គ្រប់គ្រាន់ ហើយ​គាត់​អាច​ណែនាំ​អ្នក​នូវ​ជម្រើស​ដ៏​ប្រសើរ និង​ពិភាក្សា​អំពី​លទ្ធផល ដែល​អ្នក​អាច​ទទួលបាន​៕



Post a Comment

 
Top