អត្ថប្រយោជន៍ដ៏អស្ចារ្យ ១២យ៉ាង បានមកពីការទទួលទានទឹកក្ដៅ
ការទទួលទានទឹកឲ្យបាន ៨កែវក្នុងមួយថ្ងៃ នឹងជួយធ្វើឲ្យរាងកាយរបស់មនុស្សយើង មានសុខភាពល្អ ប៉ុន្តែអ្នកប្រហែលជា ពុំទាន់បានដឹងបន្ថែមទៀតទេថា ការ ទទួលទានទឹកក្ដៅ ឬទឹកក្ដៅឧណ្ហៗ អាចផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ ដល់រាងការរបស់អ្នក? បើចង់ដឹងថា ទឹកក្ដៅមានអត្ថប្រយោជន៍ យ៉ាងណាខ្លះ សម្រាប់សុខភាព របស់មនុស្សយើង ចំណុចទាំង១២យ៉ាង ខាងក្រោមនេះ អាចធ្វើឲ្យលោកអ្នក ជ្រាបកាន់តែច្បាស់ ពីអត្ថប្រយោជន៍ នៃការទទួលទានទឹកក្ដៅ៖
១. សម្រកទម្ងន់
ការទទួលទានទឹកក្ដៅ លាយជាមួយនឹងក្រូចឆ្មារ ជារៀងរាល់ពេលព្រឹក អាចជួយកាត់បន្ថយ ជាលិកាខ្លាញ់ នៅក្នុងរាងកាយ ដែលធ្វើឲ្យអ្នកស្រកទម្ងន់បាន ។

២. ជួយបំបាត់ អាការៈតឹងច្រមុះ និងឈឺបំពង់ក
ការទទួលទានទឹកក្ដៅ គឺជាឱសថកែរោគធម្មជាតិ ដ៏ពិសេស សម្រាប់សុខភាពរបស់យើង ដូចជា ជួយបំបាត់ បញ្ហាតឹងច្រមុះ ឈឺបំពង់ក ក្អក ផ្ដាសាយ និងថែមទាំងអាចជួយ ធ្វើឲ្យអ្នកជៀសផុត ពីការរលាកផ្លូវដង្ហើមបានទៀតផង។

៣. ជួយបន្ថយភាពឈឺចាប់ ពេលមករដូវរបស់ស្រ្តី
ស្រ្តីគ្រប់រូបគួរតែ ទទួលទានទឹកក្ដៅ នៅកំទ្បុងពេលមករដូវ ព្រោះកំដៅរបស់ទឹកក្ដៅ មានប្រសិទ្ធភាព អាចជួយកាត់បន្ថយ ការឈឺចាប់ពេលមករដូវ និងជួយធ្វើឲ្យដំណើរការ នៃសាច់ដុំពោះ មានសភាពប្រក្រតី។

៤. ជួយកាត់បន្ថយ ជាតិពុលនៅក្នុងខ្លួន
ទឹកក្ដៅពិតជាពិសេសណាស់ សម្រាប់ការបន្សាបជាតិពុល នៅក្នុងខ្លួនរបស់មនុស្សយើង ព្រោះនៅពេលដែលអ្នកផឹកវាទៅ នឹងធ្វើឲ្យកំដៅក្នុងខ្លួនកើនទ្បើង ដែលជាហេតុធ្វើឲ្យអ្នក បែកញើស ហើយជាតិពុល ក៏ត្រូវបានចេញមកក្រៅ តាមរយៈញើសផងដែរ។

៥. ការពារភាពចាស់មុនអាយុ
ពិតណាស់ថា មនុស្សយើងម្នាក់ សុទ្ធសឹងតែមិនចង់ចាស់ មុនវ័យនោះទេ ប៉ុន្តែគួរធ្វើយ៉ាងដូចម្ដេច ទើបអាចឲ្យអ្នកនៅក្មេងជាងវ័យបាន? បើតាមការសិក្សាស្រាវជ្រាវ បានឲ្យដឹងថា ការទទួលទានទឹកក្ដៅ អាចជួយជួស ជុលកោសិកា ស្បែកចាស់ៗ និងខូច ឲ្យប្រែមកជាសភាពស្បែកធម្មតា បានយ៉ាងមានប្រសិទ្ធភាព ដែលជាហេតុធ្វើឲ្យអ្នក នៅតែក្មេងជាងវ័យបាន។

៦. ការពារ និងព្យាបាលការកើតមុន
ការទទួលទានទឹកក្ដៅ អាចជួយការពារ និងលុបបំបាត់ឫសគល់ នៃការកើតជំងឺមុន បានយ៉ាងមានប្រសិទ្ធភាព ព្រមទាំងធ្វើឲ្យស្បែកមុខ របស់អ្នកមានភាពស្រស់ស្អាតទៀតផង។

៧. ជួយធ្វើឲ្យសក់ របស់អ្នកមានសុខភាពល្អ
អត្ថប្រយោជន៍ ដែលទទួលបានពីការផឹកទឹកក្ដៅ អាចជួយធ្វើឲ្យសក់ មានសភាពទន់ និងភ្លឺរលោង។ លើសពីនេះទៅទៀត វាថែមទាំងអាចជួយ ធ្វើឲ្យការចាក់ឫស នៃសក់របស់អ្នក មានសភាពរឹងមាំ និងមានសុខភាពល្អ។

៨. ជំរុញការលូតលាស់របស់សក់
តើអ្នកដឹងទេថា ការទទួលទានទឹកក្ដៅ អាចផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ ដល់សក់របស់អ្នក? បើតាមការសិក្សាស្រាវជ្រាវ បានបង្ហាញថា ការទទួលទានទឹកក្ដៅ ឲ្យបានទៀងទាត់ អាចធ្វើឲ្យឫសសក់របស់អ្នក មានសកម្មភាពប្រក្រតី និងថែមទាំងអាចជួយជំរុញ ការលូតលាស់នៃសក់បានទៀតផង។

៩. ការពារការកើតអង្គែ
ទឹកក្ដៅអាចជួយ រក្សាស្បែកក្បាលរបស់អ្នក ឲ្យមានសុខភាពល្អ ដែលអាចធានា បានពីការកើតអង្គែ។

១០. ជួយបង្កើនចរន្តរត់នៃឈាម និងជំរុញប្រព័ន្ធប្រសាទ ឲ្យមានសុខភាពល្អ
ការទទួលទានទឹកក្ដៅ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្កើនចរន្ត នៃការរត់របស់ឈាម ឲ្យមានភាពប្រសើរទ្បើង និងជំរុញប្រព័ន្ធប្រសាទ ឲ្យមានសុខភាពល្អ។

១១. ជួយធ្វើឲ្យការរំលាយអាហារ មានភាពប្រសើរទ្បើង
តាមការសិក្សាថ្មីមួយ បានបង្ហាញាថា ការទទួលទានទឹកក្ដៅ កំទ្បុងពេល ឬបន្ទាប់ពីអ្នកបរិភោគ អាហាររួច ពិតជាអាចជួយធ្វើឲ្យការរំលាយ អាហារ នៅក្នុងក្រពះរបស់អ្នក មានលក្ខណៈ ប្រសើរទ្បើង។

១២. ធ្វើឲ្យពោះវៀនមានចលនា
ចំណែកឯអត្ថប្រយោជន៍ ចុងក្រោយរបស់ទឹកក្តៅនោះ គឺអាចជួយធ្វើឲ្យពោះវៀន មានចលនាប្រក្រតី និងមានសុខភាពល្អ ព្រមទាំង ពុំមានការឈឺចាប់នៅក្នុងពោះវៀននោះទេ ៕

Post a Comment