ទទួលទានអាហាររួចភ្លាមៗ ហាមធ្វើឲ្យទាំង ៥ យ៉ាងនេះ
ការទទួលទានអាហារឲ្យសមតុល្យ ពិតជាមានសារសំខាន់ចំពោះមនុស្ស
ប៉ុន្តែយើងគ្រប់គ្នាមិនបានខ្វាយខ្វល់ពីអ្វីដែលយើងគួរធ្វើ និងអ្វីដែលយើងមិនគួរធ្វើក្រោយពេលទទួលទានអាហាររួចនោះឡើយ។ មានចំណុចជាច្រើនដែលយើងមិនគួរធ្វើនៅពេលទទួលទានឆ្អែត។
តែដោយផ្អែកទៅលើការរកឃើញរបស់អ្នកជំនាញផ្នែករំលាយអាហារបានឲ្យដឹងថា មានទង្វើមួយចំនួនដែលអ្នកមិនគួរធ្វើក្រោយពេលទទួលទានអាហាររួច។ អ្វីដែលគួរឲ្យព្រួយបារម្ភបំផុតនោះគឺ មានបញ្ហារប្រព័ន្ធរំលាយអាហារ។ ប្រព័ន្ធរំលាយអាហារពិតជាមានលក្ខណៈខុសគ្នានៅពេលទទួលទានឆ្អែត។ ការរំលាយអាហារនឹងមានល្បឿនកាន់យឺត នៅពេលអ្នកទទួលទានអាហារសម្បូរជាតិខ្លាញ់ច្រើន។ អ្នកនឹងមានអារម្មណ៏ឆ្អែតបានយូរ និងលែងទទួលទានអាហារបន្ទាប់ទៀត។ អ្វីៗដែលអ្នកបានធ្វើក្រោយពេលទទួលទានអាហាររួចអាចប៉ះពាល់ដល់រាងកាយរបស់អ្នកបាន។ វានឹងបង្ហាញចេញឲ្យអ្នកបានឃើញភ្លាមៗ ហើយពេលខ្លះវាអាចនឹងយូរដែរ។ ខាងក្រោមនេះជាចំណុចសំខាន់ៗមួយចំនួនដែលអ្នកមិនគួរធ្វើក្រោយពេលទទួលទានអាហាររួច៖
កុំហែលទឹក
នេះជារឿងមួយដែលយើងត្រូវមានការប្រុងប្រយ័ត្នមិនត្រូវធ្វើក្រោយពេលទទួលទានអាហាររួច។ អ្នកត្រូវរង់ចាំយ៉ាងហោចណាស់ ៣០ នាទីក្រោយពេលអាហាររួចសឹមទៅហែលទឹក។ ហេតុផលនោះគឺ ឈាមជាច្រើននឹងត្រូវការហូរចូលក្នុងបំពង់ក្រពះពោះវៀន ដើម្បីជួយដល់ការរំលាយអាហារ។ ប្រសិនបើអ្នកទៅហែលទឹកភ្លាមក្រោយពេលអាហាររួច វានឹងបណ្តាលឲ្យមានការឈឺចាប់ក្នុងពោះ។
កុំងូតទឹក
នេះជាហេតុផលមួយដែលអ្នកមិនត្រូវធ្វើក្រោយពេលទទួលទានរួច។ មូលដ្ឋាននៃគំនិតមួយគឺ លំហូរឈាមនឹងជួយជំរុញដល់ការរំលាយអាហារនៅក្នុងពោះវៀន។ នៅពេលអ្នកទៅងូតទឹកភ្លាម វានឹងធ្វើឲ្យរាងកាយរបស់អ្នកត្រជាក់ ហើយនឹងមិនជួយដល់ការរំលាយអាហារ ទីបំផុតនឹងបណ្តាលឲ្យមានបញ្ហាសុខភាព។
កុំគេង
ការគេងគឺជាអ្វីដែលអ្នកមិនគួរធ្វើក្រោយពេលអាហាររួច ជាពិសេសក្រោយពេលទទួលទានឆ្អែតខ្លាំង។ នៅពេលអ្នកដេក ក្រោយពេលអាហាររួច ធ្វើឲ្យទឹករំលាយអាហារត្រូវឃ្លាតចេញពីពោះ ហើយបណ្តាលឲ្យរលាកពោះវៀន។ អ្នកដែលគេងក្រោយពេលអាហារ ភ្លាមៗនឹងបង្កើនសម្ពាធដល់លំពែង។
កុំដើរ
ការដើរភ្លាមៗក្រោយពេលបាយរួច នឹងនឹងធ្វើឲ្យរាងកាយរបស់អ្នកត្រូវចំណាយថាមពលច្រើន នេះជារឿងមួយដែលមិនគួរធ្វើឡើយ។ ការដើរក្រោយពេលបាយហើយ ភ្លាមនឹងជួយដល់ការរំលាយអាហារ និងបង្កើនល្បឿនដល់ការរំលាយអាហារ តែវាក៏អាចធ្វើឲ្យអាស៊ីតចាលនៅពេលអ្នកដើរភ្លាមៗ។ ការដើរក៏អាចការពារទឹករំលាយអាហារពីការស្រូបយកសារធាតុចិញ្ចឹមពីអាហារផងដែរ។
កុំផឹកតែ
ការផឹកតែក្រោយពេលញ៉ាំអាហាររួច អាចប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។ តែនឹងរារាំងដល់រាងកាយពីការស្រូបយកជាតិដែកពីអាហារ។ អាស៊ីតនៅក្នុងទឹកតែ ក៏អាចធ្វើឲ្យបង្អាក់រាងកាយពីការស្រូបយកប្រូតេអ៊ីននៅក្នុងអាហារផងដែរ។ ដូច្នេះ ការទទួលទានតែជារឿងមួយដែលអ្នកមិនគួរធ្វើក្រោយពេលអាហាររួច៕

Post a Comment