0

អា​ការៈដែល​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​


សុខភាព : ជំងឺមហារីក​ដែល​កើត​ឡើងជា​ញឹកញាប់​បំផុត​លើ​ស្ត្រី​នោះ គឺជា​ជំងឺមហារីក​សុដន់​នេះឯង​។ គេ​បាន​ប៉ាន់ប្រមាណ​ឃើញថា ជំងឺមហារីក​សុដន់ នឹង​កើតមាន​នៅលើ​ស្ត្រី​ជនជាតិ​អាមេរិក​ក្នុង​ចុងឆ្នាំ​២០១៦ អាច​បណ្តាល​ឲ្យ​ស្ត្រី​ស្លាប់​រហូតដល់​៤០៤៥០​នាក់​ឯណោះ​។ ជារួម​ជំងឺមហារីក​សុដន់ មិន​ខុសគ្នា​នឹង​មហារីក​ផ្សេងៗ​ឡើយ បើសិនជា​យើង​រកឃើញ​វា​លឿន​ការព្យាបាល​សង្ឃឹមថា ជោគជ័យ​នោះ គឺមាន​ច្រើន​។ ដូច្នេះ​អ្វីដែល​អ្នក​គួរតែ​ធ្វើ​នោះ​ស្វែងយល់​អំពី​រោគសញ្ញា​ភ្លាមៗ ឬ​ដំបូង​របស់​វា​។ ខាងក្រោម​នេះ​ជាការ​សណ្ឋាន​នៃ​អាការៈរោគ​មួយចំនួន ៖


-​មាន​ប្រជ្រុយ​ថ្មី ឬ​ប្រជ្រុយ​ដែល​ចាស់​នោះ​ប្រែប្រួល​
​ប្រជ្រុយ​ជាទូទៅ គឺ​ប្រឈម​នឹង​ជំងឺមហារីក​ស្បែក ប៉ុន្តែ​វា​ក៏​អាច​បញ្ជាក់​អំពី​មហារីក​សុដន់​ដែរ​។ ស្ត្រី​ដែលមាន​ប្រជ្រុយ​លើ​ខ្លួន​ច្រើន គឺ​ប្រឈមមុខ​ខ្ពស់​នឹង​ជំងឺមហារីក​សុដន់ ច្រើនជាង​ស្ត្រី​ដែល​គ្មាន​ប្រជ្រុយ​រហូតដល់​១៣​ភាគរយ​ឯណោះ​។​

-​ក្អក ឬ​ស្អក​ក មិនចេះ​ស្រាកស្រាន្ត​
​បើសិនជា ជំងឺមហារីក​សុដន់​រាលដាល​ទៅ​សួត វា​អាច​នឹង​បញ្ចេញ​ជា​អាកា​រៈ​ក្អក ឬ​ស្អក​កជាប់​រហូត​។ អា​ការៈពិបាក​ដកដង្ហើម និង​ក្អក​ស្ងួត​ភាគច្រើន គឺជា​រោគសញ្ញា​ដែល​គួរតែ​តាមដាន​។​

-​ការ​នោម ឬ​បន្ទោ​របង់​មានការ​ប្រែប្រួល​
មហារីក​សុដន់ នឹង​បណ្តា​ឲ្យ​មាន​បញ្ហា​បម្រែបម្រួល​អ័រម៉ូន និង​បង្ក​ជា​ភាព​ស្ងួត​ដល់​បង្ហួរនោម និង​លេច​នោម​ដោយ​មិនដឹង​ខ្លួន​។ សញ្ញា​ជា​ញឹកញាប់​នោះ មានដូចជា ក្អក​លេច​នោម សើច​លេច​នោម កណ្តាស​លេច​នោម ឬ​ហាត់ប្រាណ​លេច​នោម ព្រមទាំង​ត្រូវការ​នោម​ភ្លាមៗ​។​

-​អស់កម្លាំង​
​ការ​អស់កម្លាំង គឺជា​អាកា​រៈញឹក​ញាប់​មួយ ដែល​កើត​ឡើងលើ ជំងឺមហារីក​ភាគច្រើន ហើយ​ក្នុងនោះ ក៏មាន​ជំងឺមហារីក​សុដន់​ដែរ​។ ការ​អស់កម្លាំង​នេះ អាច​និយាយបានថា វា​មិនអាច​ធូរស្រាល​ទៅវិញ ក្រោយពី​សម្រាក ឬ​គេង​នោះទេ​។ ការ​អស់កម្លាំង​ដោយសារ​ជំងឺមហារីក មិនមែន​បង្កឡើង​ដោយ ការ​មាន​សម្ពាធ​លើ​រាងកាយ​នោះទេ តែ​វា​បែរជា​មាន​ជាប់ទាក់ទង នឹង​អាកា​រៈ​ផ្សេង​ទៅវិញ​ដូចជា ការឈឺចាប់ ពិបាក​គេង និង​បាក់​ទឹកចិត្ត​ជាដើម​។ ការ​អស់កម្លាំង​នេះ​បង្កឡើង​ដោយ អតុល្យភាព​នៃ​សារ​ធាតុគីមី​ក្នុង​រាងកាយ ដែល​មហារីក​បាន​បង្កើត​ឡើង​។​

-​ឈឺ​ខ្នង​ដោយ​គ្មាន​មូលហេតុ​
ថ្វីបើ​ការឈឺចាប់​បែបនេះ កើត​ឡើងលើ​មនុស្ស​៨ នាក់​ក្នុងចំណោម​១០​នាក់​ក៏ដោយ ក៏​ការឈឺចាប់​នៅ​ខ្នង អាច​បញ្ជាក់​អំពី​ដុំ​សាច់ មហារីក​សុដន់​ដែរ​។ ការឈឺ​ខ្នង​ដោយសារ​មហារីក​សុដន់ ច្រើន​តែមាន​អារម្មណ៍​ថា ដូច​ជាមាន​សម្ពាធ​អ្វីមួយ នៅលើ​ឆ្អឹងជំនី និង​ឆ្អឹង​កង​ខ្នង ឬ​មានការ​ឈឺចាប់​នៅ ខ្នង​ផ្នែក​ខាងលើ​ជាដើម​។ រឿងនេះ​ក៏​បញ្ជាក់បាន​ថា មហារីក​សុដន់​បាន​រាលដាល​ដល់​ឆ្អឹង​ហើយ​៕

Post a Comment

 
Top