0

អ្វីដែលអ្នកមានឈាមប្រភេទ 0 គួរប្រយ័ត្ន ដើម្បីរក្សាជីវិត


អ្នកដែលមានឈាមប្រភេទ ០ ត្រូវបានគេចាក់ទុកថា ជាមនុស្សពិសេស ព្រោះឈាមរបស់ពួកគេអាចបញ្ចូលទៅឈាមដទៃបាន តែឈាមដទៃមិនអាចបញ្ចូលមកវិញបានឡើយ គឺមានតែប្រភេទឈាមដូចគ្នាតែប៉ុណ្ណោះ។

ប៉ុន្តែ អ្វីដែលគួរឲ្យបារម្ភនោះ គឺមនុស្សដែលមានឈាមប្រភេទ 0 ងាយនឹងរងគ្រោះដោយសារតែជំងឺផ្សេងៗរួមមាន ដំបៅ, ខូចមុខាងារក្រពេញទីរ៉ូអ៊ីត, កម្រិតអ័រម៉ូនទីរ៉ូអ៊ីតមានកម្រិតទាប និងកង្វះជាតិអ៊ីយ៉ូត។
ម្យ៉ាងវិញទៀត ការទទួលទានរបបអាហារមិនល្អ, ខ្វះលំហាត់ប្រាណ និងទម្លាប់រស់នៅគ្មានផាសុខភាព និងស្ត្រេស អាចធ្វើឲ្យពួកគេងាយនឹងរងគ្រោះដល់ដំណើរការរំលាយអាហារ ដែលបង្កឲ្យគ្រោះថ្នាក់ដល់ភាពធន់នៃអាំងស៊ុយលីន, ធ្លាក់ចុះសកម្មភាពក្រពេញទីរ៉ូអ៊ីត។ ជាពិសេសមនុស្សប្រភេទនេះ មានអាស៊ីតក្នុងក្រពះកម្រិតខ្ពស់ជាងអ្នដទៃទៀត ដែលនាំឲ្យកើតដំបៅ និងបញ្ហាក្រពះ។

មនុស្សដែលមានឈាមប្រភេទ 0 គួរជៀសវាងជាតិកាហ្វេអ៊ីន និងអាល់កុល។ មិនតែប៉ុណ្ណោះ អ្នកជំនាញបានផ្តល់អនុវសាសន៍ថា គួរធ្វើលំហាត់ប្រាណពី ៣ ទៅ ៤ដងក្នុងមួយសប្តាហ៍៕

Post a Comment

 
Top