0

គន្លឹះ​ងាយៗ អាច​សម្រក​ទម្ងន់៦ផោន​រយៈ​មួយ​សប្តាហ៍


គ្រាន់តែសម្រកទម្ងន់ត្រឹមតែ ២ ទៅ ៣ ផោន អ្នកមិនចាំបាច់បង្អត់អាហារខ្លួនឯងនោះទេ លុះត្រាតែអ្នកលើសទម្ងន់ខ្លាំង។ ប្រសិនបើអ្នកគិតថា អ្នកចង់សម្រក់ទម្ងន់ ១០ ផោនបន្ថែមទៀត អ្នកអាចកាត់បន្ថយជាមួយនឹងវិធីសាស្ត្រទាំង ៤ យ៉ាងខាងក្រោមនេះ ៖

ពិសាទឹក ២ កែវមុនទទួលទានអាហារ
មុនពេលទទួលទានអាហារ អ្នកត្រូវបរិភោគទឹកឲ្យបាន ២ កែវជាមុនសិន។ ប្រសិនបើអ្នកបរិភោគវា ១៥ នាទីមុនពេលបរិភោគអាហារនោះវានឹងជួយបង្កើនល្បឿនរំលាយអាហារ, អាហារនឹងត្រូវបានរំលាយត្រឹមត្រូវ ហើយអាហារមិនអាចបំលែង ទៅជាជាតិខ្លាញ់ទៀតឡើយ។
 ពិសាទឹកក្ដៅមុនពេលអាហារពេលព្រឹក
អ្នកគួរតែព្យាយាមអនុវត្តជាមួយនឹងទម្លាប់ដ៏ល្អមួយនេះ រៀងរាល់ព្រឹកដើម្បីបំបាត់ជាតិពុលចេញពីរាងកាយ។ នៅលើពោះទទេអ្នកត្រូវបរិភោគទឹកក្ដៅឧណ្ឌៗ ១ កែវលាយជាមួយក្រូចឆ្មា និងទឹកឃ្មុំបន្តិច។
 ទំពារអាហារឲ្យម៉ត់ល្អ
នេះមិនមែនជាការសម្ងាត់ធំដុំអីនោះទេ ប៉ុន្តែជាញឹកញាប់នៅពេលដែលយើងប្រញាប់ពេក យើងតែងតែភ្លេចពីក្បួនមួយនេះ។ ម្លូបអាហារនឹងមិនក្លាយទៅជាសារជាតិខ្លាញ់ ប្រសិនបើអ្នកទំពាវាឲ្យបាន ២០ ទៅ ៣០ ដង។

Post a Comment

 
Top