សារវិជ្ជមាន ជួយបង្កើនមុខងាររាងកាយ មនុស្សចាស់
សារមិនសុទ្ធតែមិនល្អនោះទេ។ អ្នកស្រាវជ្រាវនៅសាលាសុខភាពសាធារណៈ Yale បានរកឃើញថា ប្រសិនយើងប្រើប្រាស់វាដើម្បីផ្ដល់ពន្លឺជាវិជ្ជមានស្ដីពីវ័យចំណាស់ មនុស្សចាស់ អាចទទួលបានប្រយោជន៍យ៉ាងច្រើន ពីការធ្វើឲ្យប្រសើរឡើងមុខងាររាងកាយ។អ្នកដឹកនាំការសិក្សានេះលោកស្រី បេកកា ឡេវី (Becca Levy) ជាជំនួយការសាស្ត្រាចារ្យ និងនាយកនៃទីចាត់ការវិទ្យាសាស្ត្រសង្គមនិងឥរិយាបថ និយាយថា៖«គោលបំណងនៃការសិក្សានេះ ដើម្បីឲ្យមនុស្សចាស់ជម្នះរាល់ផ្នត់គំនិតអវិជ្ជមាននានាដែលពួកគេទទួលបាននៅក្នុងសង្គម»។
នៅក្នុងការសិក្សានេះ លោកស្រី ឡេវី និងក្រុមរបស់ការងាររបស់គាត់ បានធ្វើការជាមួយអ្នកចូលរួមចំនួន១០០នាក់ ដែលមានអាយុជាមធ្យម៨១ឆ្នាំ មកពីទីក្រុង ញ៉ូវ ហាវិន។ អ្នកចូលរួមត្រូវបានតម្រូវឲ្យអង្គុយនៅពីមុខកុំព្យូទ័រ ដើម្បីមើលពាក្យដែលលោតឡើងយ៉ាងលឿនលើអេក្រង់ សម្រាប់ធ្វើការស្វែងយល់ដោយខ្លួនឯង។ សារវិជ្ជមានដូចជាពាក្យ “ស្វាហាប់” និង “គំនិតច្នៃប្រឌិត”។
លទ្ធផលបង្ហាញថា ក្រុមអ្នកចូលរួមដែលបានមើលសារទាំងនេះ សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេបានប្រសើរឡើង។ ពួកគេមានតុល្យភាពរាងកាយរហូតដល់៣សប្ដាហ៍ បន្ទាប់ពីការអន្តរាគមន៍បានបញ្ចប់ និងផ្នត់គំនិតវិជ្ជមាន នៃការវ័យចំណាស់របស់ពួកគេក៏មានភាពរឹងមាំជាងមុនផងដែរ។ លោកស្រីបណ្ឌិត ឡេវី បានសាទរអំណរចំពោះលទ្ធផលនេះ ពីព្រោះការសិក្សាកាលពីមុនបានបង្ហាញថា ផ្នត់គំនិតអវិជ្ជមានអំពីភាពចាស់អាចធ្វើមុខងាររាងកាយចុះខ្សោយ។ ការសិក្សានេះបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រ រាងកាយPsychological Science៕
Post a Comment