វិធីសាស្ត្រធម្មជាតិងាយៗ ៣យ៉ាង អាចជួយបំបាត់បញ្ហាក្លៀកខ្មៅ
ខាងក្រោមនេះ ជាដំណោះស្រាយ ដើម្បីជួយបំបាត់បញ្ហាក្លៀកខ្មៅតាមបែបធម្មជាតិ៖
០១) ក្រូចឆ្មារ និងត្រសក់
យកទឹកក្រូចឆ្មារ និងត្រសក់មកលាយជាមួយគា្ន រួចយកមកលាបនៅត្រង់កន្លែង ដែលកំពុងមានបញ្ហានោះ វានឹងអាចជួយឲ្យក្លៀករបស់អ្នក មានសភាពទន់ ហើយភ្លឺរលាងថែមទៀត។

០២) ទឹកដោះគោ និងទឹកឃ្មុំ
ជាឱសថដ៏មានប្រសិទ្ធបំផុត សម្រាប់ជួយឲ្យក្លៀករបស់អ្នក ប្រែសភាពមកជាសស្រស់ថ្លា និងទន់រលាង។ ដោយគ្រាន់តែយកទឹកដោះគោ និងទឹកឃ្មុំលាយចូលគ្នា ឬអាចបន្ថែមជាមួយនឹងម្សៅរមៀតបន្តិច រួមយកមកលាបនៅលើក្លៀក ទុកឲ្យស្ងួតចាំលាងសម្អាតទឹកចេញជាការស្រេច។

០៣) ប្រេងដូង
សម្បូរដោយជាតិវីតាមីន E ដែលវាជាឱសថដ៏ល្អប្រសើរ សម្រាប់កាត់បន្ថយបញ្ហាក្លៀកខ្មៅ និងធ្វើឲ្យក្លៀកភ្លឺរលាង។ អ្នកគ្រាន់តែធ្វើការម៉ាស្សាក្លៀករបស់អ្នកជាមួយប្រេងដូងរៀងរាល់ថ្ងៃ ទុកចោលរយៈពេល ១០ នាទី មុនពេលអ្នកងូតនោះ បញ្ហាក្លៀកខ្មៅរបស់អ្នកនឹងត្រូវបានបំបាត់៕

Post a Comment