ប្រការសំខាន់ៗដែលបេក្ខជនបាក់ឌុប មិនត្រូវធ្វើដាច់ខាតនៅពេលប្រលង
ការប្រលងបាក់ឌុបទូទាំងប្រទេសឆ្នាំ២០១៦នេះ កាន់តែខិតជិតមកដល់ ដើម្បីជាការក្រើនរម្លឹក ក្រសួងអប់រំបានផ្សព្វផ្សាយពីប្រការមួយចំនួនដែលបេក្ខជនមិនត្រូវអនុវត្តនៅក្នុងថ្ងៃប្រលង។ គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រលងបាក់ឌុប២០១៦ ចំពោះបេក្ខជនណាដែលយកគ្រឿងអេឡិចត្រូនិកចូលក្នុងបន្ទប់ប្រលងនឹងត្រូវធ្លាក់ស្វ័យប្រវត្តិ នេះបើតាមប្រសាសន៍ពីរដ្ឋមន្ត្រីក្រសួង អប់រំ ឯកឧត្ដម ហង់ ជួនណារ៉ុន។ ដោយឡែកប្រការសំខាន់ៗមួយចំនួនទៀតដែលបេក្ខជនត្រូវស្វែងយល់មានដូចខាងក្រោម៖
១. មិនត្រូវមកដល់មណ្ឌលប្រលងក្រោយជួងទី២
២. មិនត្រូវស្លៀកពាក់ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធចូលក្នុងមណ្ឌលប្រលង
១. មិនត្រូវមកដល់មណ្ឌលប្រលងក្រោយជួងទី២
២. មិនត្រូវស្លៀកពាក់ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធចូលក្នុងមណ្ឌលប្រលង
៣. មិនត្រូវយកសៀវភៅ និងសំណៅគ្រប់រូបភាពចូលក្នុងមណ្ឌលប្រលង
៤. មិនត្រូវយកចូលក្នុង មណ្ឌលប្រលង ឬបន្ទប់ប្រលងនូវអាវុធ ជាតិផ្ទុះ ទូរសព្ទដៃ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ សៀវភៅ សំណៅឯកសារ ប្រដាប់គិតលេខ នាឡិកាដៃដែលមានប្រដាប់គិតលេខ កាតាប កាបូបយួរដៃ ថង់ សំពៀត កញ្ចប់ផ្សេងៗ និងទឹកលុបពណ៌ស
៥. មិនត្រូវចូលក្នុងបន្ទប់ប្រលង មុនពេលអនុរក្សហៅឈ្មោះ
៥. មិនត្រូវចូលក្នុងបន្ទប់ប្រលង មុនពេលអនុរក្សហៅឈ្មោះ
៦. មិនត្រូវប្រើពាក្យសម្ដី អាកប្បកិរិយាមិនសមរម្យក្នុងមណ្ឌលប្រលង ឬបង្កជម្លោះនៅក្នុងមណ្ឌល ប្រលង ឬក្នុងបន្ទប់ប្រលង ដោយគំរាមកំហែងលើបេក្ខជនដទៃ
៧. មិនត្រូវបដិសេធ ប្រឆាំងតបត ឬបង្កបាតុភាពដោយពាក្យសម្ដី ដោយកាយវិការចំពោះការត្រួតពិនិត្យ របស់អ្នកមានសមត្ថកិច្ច ឬមេប្រយោគក្នុងការពិនិត្យ ស្រាវជ្រាវរើរកសំណៅឯកសារ និងសម្ភារផ្សេងៗ ដែលត្រូវហាមឃាត់ មិនឲ្យយកចូលក្នុងមណ្ឌលប្រលង
៨. មិនត្រូវធ្វើចម្លើយវិញ្ញាសា នៅលើសន្លឹកកិច្ចការណា ដែលគ្មានហត្ថលេខារបស់អនុរក្ស
៩. មិនត្រូវចម្លងប្រធានវិញ្ញាសាចូលក្នុងក្រដាសដទៃ និងមិនត្រូវបោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រលងឡើយ
១០. មិនត្រូវងើបឈរ ងាកឆ្វេង-ស្ដាំ អើតឈ្ងោកទៅមុខ បែរទៅក្រោយ ឬដើរចេញពីកន្លែងអង្គុយដោយគ្មានការអនុញ្ញាតពីអនុរក្ស។ មិនត្រូវសរសេរកិច្ចការហើយអានខ្លាំងៗឮដល់អ្នកជិតខាង ឬឆក់អូសទាញយកសន្លឹកកិច្ចការរបស់អ្នកដទៃដាក់ពីមុខ ឬដាក់ពីក្រោមសន្លឹកកិច្ចការរបស់ខ្លួនឡើយ
១១. មិនត្រូវប្ដូរគ្នានូវសន្លឹកកិច្ចការ ឬក្រដាសព្រាង ឬផ្ទៀងផ្ទាត់ចម្លើយ ឬចម្លងគ្នា និងមិនត្រូវដាក់សន្លឹកកិច្ចការឆ្ងាយពីមុខរបស់ខ្លួន បង្កឲ្យអ្នកដទៃមើល ឬអូសឆក់យកបាន
១២. មិនត្រូវធ្វើសញ្ញាសម្គាល់លើសន្លឹកកិច្ចការ ដូចជាសរសេរ អក្សរប្លែកពីតួអក្សរទាំងអស់ក្នុងកិច្ចការ ធ្វើសញ្ញាផ្សេងៗ ឬគូសបន្ទាត់ខុសប្រក្រតី ឬលុបទឹកស ឬសរសេររំលងបន្ទាត់ជាដើម
១៣. មិនត្រូវលាក់ ឬហែកសន្លឹកកិច្ចការរបស់ខ្លួន និងមិនត្រូវហែក ឬលាក់សន្លឹកកិច្ចការអ្នកដទៃ
១៤. មិនត្រូវបំផ្លាញ ឬធ្វើឲ្យខូចខាតសម្ភារៈនៅក្នុងបន្ទប់ប្រលង ដូចជាដោះទ្វារ បង្អួច ធ្វើឲ្យរបើកជញ្ជាំងក្ដារ ធ្វើឲ្យបាក់បែកតុ កៅអី ឬក្ដារខៀនជាដើម
១៥. មិនត្រូវឲ្យអ្នកដទៃប្រលងជំនួស ឬសរសេរបំពេញបន្ថែម លើសន្លឹកកិច្ចការរបស់ខ្លួនជាដាច់ខាត
១៦. មិនត្រូវប្រើពាក្យសម្ដី និងអាកប្បកិរិយា ដែលនាំឲ្យខូចសណ្ដាប់ធ្នាប់ របៀបរៀបរយនៃការប្រលង ឬប៉ះពាល់កិត្តិយសរបស់មេប្រយោគ។
Post a Comment