ហេតុផលមួយចំនួន អ្នកគួរទទួលទាន ផ្លែត្រសក់
ត្រសក់ គឺជាបន្លែដាំដុះ ជាប់ចំណាក់ថ្នាក់លេខ៤ នៅលើពិភពលោក ហើយត្រូវបានមនុស្សស្គាល់ថា វាជាអាហារដ៏ប្រសើរ សម្រាប់សុខភាពរាងកាយរបស់មនុស្ស ។
១. ត្រសក់ជួយបន្ថែមជាតិទឹក ក្នុងរាងកាយ៖ ប្រសិនបើអ្នកជាប់រវល់ជាមួយការងារ ហើយមិនបានទទួលទានទឹកឱ្យ បានគ្រប់គ្រាន់ ចូរទទូលទានផ្លែត្រសក់ក្លាស្សេត្រជាក់ ព្រោះវាមានផ្ទុក នូវបរិមាណជាតិទឹក ៩០%។ វានឹងបន្ថែមនូវ កម្រិតជាតិទឹកដែលបាត់បង់ នៅក្នុងរាងកាយរបស់អ្នកឡើងវិញ។
២. ត្រសក់ជួយកម្ចាត់កម្ដៅទាំងក្នុង និងក្រៅរាងកាយ៖ ការទទួលទានត្រសក់នឹងជួយឱ្យរាងកាយរបស់អ្នកឱ្យធូរ ស្រាលអាការៈឆ្អល់ចុងដង្ហើម។ ចូរបិតត្រសក់ទៅលើស្បែករបស់អ្នក ដើម្បីព្យាបាលអាការៈរលាក ដោយសារពន្លឺ ព្រះអាទិត្យ។
៣. ត្រសក់ជួយបំពេញឡើងវិញ នូវជីវជាតិ នៅក្នុងរាងកាយ៖ ផ្លែត្រសក់មានផ្ទុកនូវជីវជាតិភាគច្រើន ដែលរាងកាយ ត្រូវការចាំបាច់ ក្នុងមួយថ្ងៃៗ។ ជីវជាតិ A, B និង C លើកកម្ពស់ប្រព័ន្ធការពាររាងកាយរបស់អ្នក ជួយរក្សារាងកាយ របស់អ្នកឱ្យស្រស់ស្រាយ និងមានថាមពល។ ចូរធ្វើឱ្យវាមានប្រសិទ្ធភាពកាន់តែប្រសើរ ដោយការគាបយកទឹកត្រសក់ លាយជាមួយទឹកផ្ទី និងទឹកការ៉ុត។ នៅពេលអ្នកគាបយកទឹក ចូរកុំចិតសម្បកចេញ ពីព្រោះសម្រករបស់វាមានផ្ទុកនូវ បរិមាណជីវជាតិ C យ៉ាងប្រសើរ។
៤. ត្រសក់ជំនួយដល់ការរំលាយអាហារ និងសម្រកទម្ងន់៖ ដោយសារបរិមាណជាតិទឹកខ្ពស់ និងកម្រិតជាតិកាល់ឡូរី ទាបរបស់វា ទើបធ្វើឱ្យផ្លែត្រសក់ក្លាយជាប្រភពដ៏ប្រសើរ សម្រាប់មនុស្សដែលកំពុងព្យាយាមសម្រកទម្ងន់។ ការទំពារ ត្រសក់ផ្ដល់ឱ្យចង្ការរបស់អ្នកនូវលំហាត់ប្រាណដ៏ប្រសើរ ហើយជាតិសរសៃ Fiber នៅក្នុងត្រសក់នេះ គឺមានលក្ខណៈ ល្អ សម្រាប់ការរំលាយអាហារ។ ការទទួលទានត្រសក់ជាប្រចាំអាចចាត់ទុកជាជំនួយមួយ សម្រាប់ព្យាបាលអាការៈទល់ លាមកធ្ងន់ធ្ងរ។
៥. ត្រសក់ជួយព្យាបាលជំងឺទឹកនោមផ្អែម កាត់បន្ថយកូឡេស្ដេរ៉ូល និងគ្រប់គ្រងសម្ពាធឈាម៖ ទឹកត្រសក់មានផ្ទុកនូវ អ័កម៉ូន ដែលកោសិការបស់លំពែងត្រូវការចាំបាច់ សម្រាប់ការផលិតចេញនូវអាំងសូលីន ដែលសាយភាយ នៅក្នុងរាង កាយ ដើម្បីសម្រេចជាគុណប្រយោជន៍ សម្រាប់អ្នកជំងឺទឹកនោមផ្អែម។
អ្នកសិក្សាស្រាវជ្រាវបានរកឃើញថា សមាសធាតុឈ្មោះ sterols នៅក្នុងត្រសក់អាចជួយបញ្ចុះកម្រិតកូឡេស្ដេរ៉ូល យ៉ាង មានប្រសិទ្ធភាព។ ត្រសក់មានផ្ទុកនូវជាតិសរសៃ Fiber សារធាតុប៉ូតាស្យូម និងសារធាតុម៉ាញេស្យូម។ សារធាតុទាំង អស់នេះមានប្រសិទ្ធភាពប្រសើរ សម្រាប់គ្រប់គ្រងសម្ពាធឈាម។ មូលហេតុនេះហើយ ទើបត្រសក់មានលក្ខណៈល្អ ប្រសើរ សម្រាប់ព្យាបាល ជំងឺសម្ពាធឈាម ៕

Post a Comment