សឿន ផានផាភួង ខ្លាចរអាវិថីស្នេហា ជាប្រពន្ធចុង ក្នុងជីវិតសាច់រឿង
រាជធានភ្នំពេញ : ការឈានជើងចូលមកប្រឡូកអាជីពជា អ្នកសិល្បៈអស់រយៈពេល៧ឆ្នាំមកនេះ តារាសម្តែង កញ្ញា សឿន ផានផាភួង ធ្លាប់សម្តែងបានចំនួនប្រមាណជិត៣០រឿងមកហើយ។ តារាសម្តែងស្រីរូបនេះ ភាគច្រើនទទួលបានតួនាទីជាប្រពន្ធចុងគេជាប់រហូត។
សឿន ផានផាភួង ក៏ធ្លាប់បានសម្តែងនូវការព្រួយបារម្ភពីខ្សែជីវិតពិតក្រៅឆាក របស់នាងផងដែរ ខ្លាចព្រេងវាសនាចារតម្រូវឱ្យនាងដើរលើគន្លងខ្សែភាពយន្ត ។ កាលពីពេលកន្លងទៅនេះ ស្រដៀងគ្នាទៅនឹងការព្រួយបារម្ភនោះ ស្រាប់តែមានប្រភពព័ត៌មានមួយបានលើកឡើងថា សឿន ផានផាភួង បាន និងកំពុងទាក់ទងចំណងស្នេហាជាមួយមន្ត្រីរាជរដ្ឋាភិបាលម្នាក់មានឋានៈ ជារដ្ឋលេខាធិការដែល បុរសម្នាក់នោះ គឺមានប្រពន្ធមានកូនរួចទៅហើយ ។ ចំណុចនេះហើយទើបធ្វើឱ្យមជ្ឈដ្ឋាន អ្នកតាមដានសង្គមសិល្បៈបានលើកឡើងថា ខ្សែជីវិតក្រៅឆាករបស់ សឿន ផាន ផាភួង ក៏កំពុងដើរលើគន្លងខ្សែភាពយន្តដែលនាងធ្លាប់ សម្តែងដែរហើយ។
តែយ៉ាងណាក្តី តារាសម្តែងវ័យ២៩ឆ្នាំ រូបនេះ បានចេញមុខបដិសេធថា នាងមិនបានបង្កាត់ភ្លើងស្នេហ៍ជាមួយលោករដ្ឋលេខាធិការសម្បូរលុយណា ម្នាក់នោះទេ ហើយក៏មិនដែលបានស្គាល់មន្ត្រីមានតួនាទីម្នាក់នោះដែរ ។ ប៉ុន្តែបើនិយាយថា មានបុរសតាមសុំស្រឡាញ់ នាងគឺពិតជាមានមែនដែលក្នុងចំណោមអ្នកទាំងនោះ នាងមិនបានទទួលយកទេ ពីព្រោះបុរសទាំងនោះភាគច្រើនគឺជាប្តីគេ នាងមិនចង់មានឈ្មោះថា ជាស្រីដណ្តើមយកប្តីគេ ហើយម្យ៉ាងទៀតគឺខ្លាចទឹកអាស៊ីដណាស់៕
រាជធានភ្នំពេញ : ការឈានជើងចូលមកប្រឡូកអាជីពជា អ្នកសិល្បៈអស់រយៈពេល៧ឆ្នាំមកនេះ តារាសម្តែង កញ្ញា សឿន ផានផាភួង ធ្លាប់សម្តែងបានចំនួនប្រមាណជិត៣០រឿងមកហើយ។ តារាសម្តែងស្រីរូបនេះ ភាគច្រើនទទួលបានតួនាទីជាប្រពន្ធចុងគេជាប់រហូត។


Post a Comment